ពីក្មេងម្នាក់ដែលចូលចិត្តលេងកុំព្យូទ័រ លោក Bill Gates បានវិវត្តន៍ខ្លួនរហូតដល់ក្លាយជាអ្នកមានបំផុតម្នាក់ក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ហើយបើយោងតាមទស្សនាវដ្ដី Forbes គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Gates មានចំនួន ១០៦ ពាន់លានដុល្លារ។

មហាសេដ្ឋីរូបនេះបានក្លាយជាបុគ្គលជោគជ័យ និងល្បីល្បាញខ្លាំង តែមិនមែនដោយសារទ្រព្យសម្បត្តិតែមួយមុខទេ តែដោយសារចិត្តសប្បុរសធម៌ ការចែករំលែកចំណេះដឹង និងដំបូន្មានល្អៗ ជាពិសេសគឺការចូលរួមជួយដោះស្រាយវិបត្តិធំដែលកើតមានលើពិភពលោក។ យ៉ាងណាមិញថ្ងៃនេះ khmernote Business សូមលើកយកនូវទម្លាប់ល្អៗចំនួន ១២ដែលជួយឱ្យលោក Bill Gates ក្លាយជាអ្នកជោគជ័យដ៏ល្បីល្បាញមួយរូប៖
១.គាត់ជាមនុស្សចង់ចេះចង់ដឹង និងញៀននឹងការរៀនសូត្រ
២.គាត់មានទម្លាប់យកគំរូ និងរៀនពីឪពុកម្ដាយរបស់គាត់
៣.គាត់ចូលចិត្តការអាន
៤.គាត់ជ្រើសរើសដៃគូរកស៊ីដ៏អស្ចារ្យ
៥.គាត់នៅតែរក្សាការស្រលាញ់ចំពោះការងាររបស់គាត់
៦.គាត់ជឿជាក់លើសុបិន្ត និងចក្ខុវិស័យរបស់គាត់
៧.គាត់មានទម្លាប់ត្រៀមប្រាក់ ដើម្បីបង្កើតមូលនិធិសង្គ្រោះបន្ទាន់សម្រាប់ Microsoft
៨.គាត់បានរៀនពីកំហុសរបស់គាត់នៅក្រុមហ៊ុន Microsoft
៩.គាត់មានទម្លាប់គេង ៧ម៉ោង
១០.គាត់មានទម្លាប់រៀនសូត្រពីមនុស្សនៅជុំវិញខ្លួន
១១.គាត់តែងតែប្រើប្រាស់ប្រាក់ វិនិយោគនៅក្នុងក្រុមហ៊ុនផ្សេងៗជាច្រើន
១២.គាត់មានទម្លាប់រៀនបោះបង់ការគ្រប់គ្រង
អត្ថបទ៖ លីនី
ប្រភព៖ yahoo