ក្នុងឆ្នាំ២០២៣ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៥ ជាប្រទេសដែលមាន IQ ខ្ពស់ក្នុងចំណោមប្រទេស ១៩៩ លើពិភពលោក ដែលមានកម្រិត IQ (៩៩.៧៥) នេះបើយោងតាមការចុះផ្សាយរបស់ World Population Review ។

តាមប្រភពដដែល ប្រទេសដែលមាន IQ ខ្ពស់ជាងគេទាំង ១០ ក្នុងចំណោមប្រទេសខាងលើគឺ៖
១. ជប៉ុន (១០៦.៤៨ IQ)
២. តៃវ៉ាន់ (១០៥.៤៧ IQ)
៣. សិង្ហបុរី ( ១០៥.៨៩ IQ)
៤. ហុងកុង (១០៥.៨៩ IQ)
៥. ចិន (១០៤.១ IQ)
៦. កូរ៉េខាងត្បូង (១០២.៣៥ IQ)
៧. បេឡារុស (១០១.៦ IQ)
៨. ហ្វាំងឡង់ (១០១.២ IQ)
៩. លិចតិនស្តាញ (១០១.២ IQ)
១០. អាល្លឺម៉ង់ (១០០.៧៤ IQ)
គួរបញ្ជាក់ផងដែរថា Intelligence quotient (IQ) គឺជារង្វាស់នៃភាពវៃឆ្លាតរបស់មនុស្ស។ អ្នកដែលចង់វាស់ IQ របស់ពួកគេត្រូវធ្វើតេស្តស្តង់ដារ និងទទួលបានពិន្ទុដែលកំណត់កម្រិតបញ្ញារបស់ពួកគេ។ ពិន្ទុ IQ កាន់តែខ្ពស់ មានន័យថា បុគ្គលនោះកាន់តែឆ្លាតវៃ៕
អត្ថបទ៖ លីនី
ប្រភព៖ worldpopulationreview