សម្ដេចតេជោ ហ៊ុន ​សែន ៖ “ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោកដែលមានអ្នកភ្ជាប់ច្រើនជាងគេ”
បុគ្គលជោគជ័យ March 14, 2023 Khmernote

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក ដែលមានអ្នកភ្ជាប់ច្រើនជាងគេ ខណៈលេខ១ របស់ប្រធានាធិបតីអ៊ុយក្រែន។ សម្ដេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ សម្ដេចបានបញ្ជាក់ពីតួលេខ ឆាណែលតេឡេក្រាម របស់គាត់ថា គិតត្រឹមពេលនេះអ្នកភ្ជាប់ចំនួន ៦១៧,២២០នាក់ហើយ ដែលធ្វើឱ្យ ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក ខណៈប្រធានាធិបតី អ៊ុយក្រែន ជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានជាង ៩០ម៉ឺននាក់។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ថា Channel Telegram របស់សម្ដេច https://t.me/spmhunsen នឹងចាក់ផ្សាយ ភាពយន្តភាគ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជូនដល់បងប្អូនប្រជាពលរដ្ឋបានទស្សនា ព្រមគ្នាជាមួយនឹងការចាក់ផ្សាយនៅលើ ទូរទស្សន៍បាយ័ន ១គត់ ក្នុងពេលឆាប់ៗនេះ៕