- Khmernote
- សេដ្ឋកិច្ច
ភ្នំពេញ៖ រយៈពេល៤ខែដើម ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីមានចំនួន ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ នេះបើយោងតាមប្រភពក្រសួងពាណិជ្ជកម្ម។ សូមជម្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លានដុល្លារ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាប ដោយសារតែខ្វះមធ្យោបាយផ្នែកដឹកជញ្ជូន តែទោះជាមានចំនួនតិចក៏ដោយតែកំណើនកើនជាលំដាប់។ ជាមួយគ្នានេះដែរដើម្បីជំរុញកំណើនពាណិជ្ជកម្ម ឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ ឥណ្ឌូនេស៊ី និងកម្ពុជា នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី
July 15, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” ត្រូវបានរៀបចំតាក់តែងដំបូងឡើងដោយក្រសួងពាណិជ្ជកម្មដោយមានការចូលរួមអ្នកជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមានការជួយឧបត្ថម្ភពីអ្នកជំនាញការរបស់ធនាគារពិភពលោក (World Bank) ក្នុងឆ្នាំ២០១២ និងពីជំនាញការជាតិក្នុងឆ្នាំ២០១៤ ផងដែរ។ ដោយសេចក្ដីព្រាងច្បាប់នេះមានលក្ខណៈបច្ចេកទេសខ្ពស់ និងមានតម្រូវការចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់គំរូជាច្រើនរបស់អង្គការសហប្រជាជាតិកិច្ចព្រមព្រៀង និងត្រូវធានាសង្គតិភាពជាមួយសន្ធិសញ្ញាអន្តរជាតិផងដែរនោះទើបនៅឆ្នាំ ២០១៦កន្លងទៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយបច្ចេកទេស និងជំនាញការឱ្យជួយផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់។ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានា ព្រឹក បានពិភាក្សាអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច” ជាផ្លូវការ។ សេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” នឹងជួយឱ្យកម្ពុជាត្រៀមលក្ខណៈ និងបោះជំហានថ្មីមួយទៀតក្នុងការទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ និងឈានទៅរកការកសាងសេដ្ឋកិច្ចឌីជីថលរឹងមាំមួយដោយឈានចេញពីការគ្រប់គ្រងសកម្មភាព និងសហប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនិងឌីជីថលតាមសម័យថ្មីនៃសករាជបច្ចេកវិទ្យាព័ត៌មាន។ ច្បាប់នេះមានគោលបំណង៖
July 15, 2019 - សេដ្ឋកិច្ច
យោងតាមលទ្ធផលជំរឿនប្រជាពលរដ្ឋ និងលំនៅឋានចុងក្រោយរបស់ខ្លួនបានឱ្យដឹងថា ប្រទេសវៀតណាមមានប្រជាជនជាង ៩៦.២លាននាក់ គិតត្រឹមថ្ងៃទី១ ខែមេសា ដែលជាការកើនឡើង ១០.៤លាននាក់ ធៀបនឹងឆ្នាំ២០០៩។ លទ្ធផលនេះបានធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនបំផុត ទី១៥ នៅក្នុងពិភពលោក។ ការិយាល័យស្ថិតិវៀតណាមបានឱ្យដឹងថា ប្រជាជនវៀតណាមបានកើនឡើង ១.១៤ភាគរយ ជារៀងរាល់ឆ្នាំចាប់តាំងពី ឆ្នាំ២០០៩ ប៉ុន្តែវាយឺតជាងអត្រាកំណើនមុនហ្នឹងទៀត ដែលមានរហូតដល់ ១.១៨ភាគរយ ។ ចំនួនគ្រួសារនៅក្នុងប្រទេសបានឈានដល់ជិត ២៦.៩លានគ្រួសារ គិតត្រឹមថ្ងៃទី១ ខែមេសា ដែលជាការកើនឡើង ៤.៤លានគ្រួសារ ធៀបនឹងឆ្នាំ ២០០៩ យោងតាមការធ្វើជំរឿនចុងក្រោយ ដែលធ្វើឡើងក្នុងឆ្នាំនេះ។ ជាមធ្យមគ្រួសារនីមួយៗបច្ចុប្បន្នមានគ្នា ៣.៤នាក់ ដែលថយចុះ
July 15, 2019 - សេដ្ឋកិច្ច
នៅពេលដ៏ឆាប់ខាងមុខនេះប្រជាពលរដ្ឋម៉ាឡេស៊ីនឹងអាចជិះរថភ្លើងល្បឿនលឿនដោយផ្ទាល់ចេញពីក្រុងកូឡាឡាំពួរឆ្ពោះទៅកាន់ប្រទេសថៃ ប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន។ រថភ្លើងល្បឿនលឿនមួយខ្សែ នេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់រដ្ឋាភិបាលថៃ ដែលមិនធ្លាប់មានពីមុនមកនោះទេ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងសាងសងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែដោយមានមូលដ្ឋានក្នុងទីក្រុងបាងកក ហើយផ្លូវមួយខ្សែរនេះមានទៅដៅឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី សឹង្ហបុរី ឡាវ កម្ពុជា វៀតណាម និងចិនផងដែរ។ ផ្លូវមួយខែ្សរនេះត្រូវបានគេរាយការណ៍ថា នឹងមានប្រវែងសរុបចំនួន ៣,១៩៣ គីឡូម៉ែត្រ និងត្រូវការប្រើប្រាស់ថវិការប្រមាណជា ២,០៧ លានលានបាត (ជាង ៦៧ ពាន់លានដុល្លារអាមេរិក)។ ប្រភពខាងលើនេះបានបញ្ជាក់ទៀតថា គម្រោងសាងសងផ្លូវរថភ្លើងមួយនេះអាចនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ គេរំពឹងថាក្រោយគម្រោងមួយនេះបញ្ចប់ដោយជោគជ័យ ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំង ៧ ខាងលើនេះនឹងរីករាយធ្វើដំណើរកំសាន្តទៅកាន់ប្រទេសនីមួយៗតាមរយៈរថភ្លើងល្បឿនលឿននេះ៕ អត្ថបទ៖ ភក្តី
July 13, 2019 - សេដ្ឋកិច្ច
តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអោយដឹងថា នៅឆ្នាំ២០២០ ខាងមុខនេះ អតីតព្រលានយន្តហោះកោះកុង នឹងដំណើរការសាងសង់ឡើងវិញ ក្រោមគម្រោងវិនិយោគរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Bankok Airway ជាមួយនឹងទំហំទឹកប្រាក់ ៤០លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងសាងសង់អតីតព្រលានយន្តហោះ ដែលស្ថិតនៅក្នុងក្រុងខេមរៈភូមិន្ទនេះ នឹងត្រូវចាយពេលចន្លោះពី ៣ ទៅ៥ឆ្នាំ ដោយសារតែព្រលានយន្តហោះនេះ នៅមានហេដ្ឋារចនាសម្ព័ន្ធសេសសល់ខ្លះស្រាប់រួចហើយ។ ដោយឡែកចំពោះព្រលានយន្តហោះថ្មីមួយទៀតដែរ នៅក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ចំណាយទឹកប្រាក់ប្រមាណ ៥០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០ ហើយនឹងធ្វើការហោះហើរនៅឆ្នាំ២០២១ ខាងមុខនេះហើយ៕
July 12, 2019 - អាជីវកម្ម
ក្រោយពេលផ្សារទំនើបសុវណ្ណា ត្រៀមផ្អាកដំណើរការរបស់ខ្លួននៅចុងខែក្រោយ ពោលគឺនៅចុងខែសីហាខាងមុខនេះ អាជីវករលក់ដូរនៅក្នុងផ្សារទំនើបដែលធ្លាប់មានឈ្មោះល្បីជាងមួយទសវត្សរ៍ នេះត្រូវសម្រេចចិត្តលក់ទំនិញបញ្ចុះតំលៃយ៉ាងច្រើន ដើម្បីស្រង់ដើមមកវិញ ជាក់ស្តែង ផ្សារទំនើប ម៉ាឃីត ស៊ីធី ដែលមានទីតាំងនៅផ្សារទំនើបសុវណ្ណា ជាន់ទី២ នឹងត្រូវបិទរុះរើឈប់ដំណើរការនៅប៉ុន្មានសប្ដាហ៍នេះហើយ ដូចនេះមានទំនិញជាច្រើនមុខត្រូវលក់ឡៃឡុងបន្ទាន់បញ្ចុះតម្លៃ នៅតែ3-4$ ប៉ុណ្ណោះ។ ទំនិញប្រេនៗសុទ្ធមានគុណភាពជាច្រើនរង់ចាំទទួលបងប្អូនទៅទិញក្នុងតម្លៃទាបមែនទែន ដូចគេឲ្យទំនិញហ្វ្រីៗចឹង ហើយនេះជាឱកាសចុងក្រោយបង្ហើយហើយដែលលោកអ្នកចាំបាច់ត្រូវតែទៅទិញទំនិញល្អៗសុទ្ធ100% បែបនេះបើចង់ចំនេញ។ ផ្សារទំនើប ម៉ាឃីត ស៊ីធី កំពុងតែធ្វើការលក់ឡៃឡុងទំនិញជាច្រើនមុខបញ្ចុះតម្លៃមហាសែនពិសេសបង្ហើយ ចុះថ្លៃកាន់តែច្រើន ទំនិញខ្លះនៅសល់តែ1$-4$ តែប៉ុនណោះ។ ប្រភេទទំនិញដែលលោកអ្នកអាចរកទិញបានមានដូចជាខោអាវ ខោអាវកីឡា តង់ ស្បែកជើងគ្រប់ប្រភេទ វ៉ាលី សំភារកីឡា ជាដើម។
July 12, 2019 - សេដ្ឋកិច្ច
ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទាក់ទនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង និងឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការនៃសាលាខេត្តផងដែរ។ ជំនួបពិភាក្សានេះផ្តោតជាសំខាន់លើការរិះរកនីតិវិធីពន្លឿនការជួសជុលកំណាត់ផ្លូវរងការខូចខាតចំនួន២២ខែ្ស ដែលជាផ្លូវប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់សំដៅសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹក។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសក្កានុពលទេសចរណ៍ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារខេត្តនេះមានហូរចូលនូវការវិនិយោគយ៉ាងគំហុកទាក់ទងនឹងវិស័យឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និងសហគ្រាសផ្សេងៗរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ប៉ុន្តែកត្តាធម្មជាតិរបស់ខេត្តនេះជាបញ្ហាប្រឈមធ្វើឱ្យកំណាត់ផ្លូវមួយចំនួនទទួលរងនូវការខូចខាតដោយ អន្លើ ដែលចាំបាច់ត្រូវដោះស្រាយដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
July 11, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ក្នុងរយៈពេលជាង៤ឆ្នាំ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា បានបោះទុនវិនិយោគសរុបប្រមាណជាង ២.០០០លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះ គម្រោងដែលបានសាងសង់រួចរាល់ មាន៨គម្រោង គម្រោងកំពុងសាងសង់មាន៧គម្រោង គម្រោងស្ថិតក្នុងផែនការ មាន៧គម្រោង និងគម្រោងទិញបញ្ជូលមានចំនួន២គម្រោង គឺអគារពាណិជ្ជកម្ម Phnom Penh Tower និងអគារពាណិជ្ជកម្ម Diamond One កោះពេជ្រ។ ជាងនេះទៅទៀត ក្រុមហ៊ុនវិនិយោគលើគម្រោង អចលនទ្រព្យធំជាងគេមួយនៅក្នុងប្រទេសកម្ពុជានេះ គ្រោងនឹងបន្ថែមទុនឱ្យបាន ៦.០០០លានដុល្លារអាមេរិកបន្ថែម ក្នុងរយៈពេល១០ឆ្នាំខាងមុខដោយនឹងជ្រើសយករាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្ដសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន
July 10, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ បានត្រួតពិនិត្យយានយន្តសរុបចំនួន ១៩៨,៤៣៨ គ្រឿង ក្នុងនោះម៉ូតូចំនួន ៦២% ហើយបានរកឃើញយានយន្តល្មើសចំនួន ៣៩,៣៧៧ គ្រឿង ស្មើ ២០% និងបានធ្វើការអប់រំចំនួន ១៣,៤៣៩ គ្រឿង ស្មើ ៣៤%។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងឧសភា។ ជាមួយគ្នានេះបានធ្វើការពិន័យចំនួន ២៥,៩៣៨ គ្រឿង ស្មើ ៦៦% តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ហើយទទួលបានប្រាក់ពិន័យចំនួន ៧១៨,២៨០,០០០ រៀល (ប្រាំពីររយដប់ប្រាំប៊ីលានពីររយប៉ែតពាន់លានរៀលគត់)។ គួរកត់សម្គាល់ថា ការត្រួតពិនិត្យល្បឿនបានដំណើរការយ៉ាងសកម្ម រកឃើញរថយន្តបើកបរល្មើសល្បឿនចំនួន
July 9, 2019 - ហិរញ្ញវត្ថុ
ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែមានសន្ទុះកើនឡើង ទន្ទឹមនឹងបច្ចេកវិទ្យាក៏មានភាពរីកចំរើនដូចគ្នា ប្រជាពលរដ្ឋកម្ពុជា ក៏មានការយល់ដឹងច្រើនទាក់ទងទៅនឹងវិស័យធនាគារ ជាក់ស្តែងដូចជាការដាក់ប្រាក់បញ្ញើរផ្សេងៗ ការប្រើប្រាស់ឥណទានធនាគារ ដើម្បីពង្រីកមុខជំនួញផ្សេងៗ ការផ្ទេរប្រាក់ ក៏ដូចជាកម្ចីទិញរថយន្ត ម៉ូតូ ផ្ទះ ដែលជាសេវាកម្មដ៏ពេញនិយមបំផុតមួយនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា គឺ ABA ក៏បានពង្រីកខ្លួនទៅកាន់ខេត្តឆ្ងាយៗ ដើម្បីបំពេញនូវតំរូវការអតិថិជនរបស់ខ្លួន ដោយក្នុងនោះ ABA គ្រោងបើកសាខាអោយបាន ៧៧ នៅក្នុងឆ្នាំនេះ ដែលបច្ចប្បន្ន មាន៦៨សាខាហើយនៅទូទាំងប្រទេស ជាក់ស្តែងសាខាខេត្តកោះកុង ទើបនឹងដាក់អោយដំណើរការនៅម្សិលមិញផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA នៅក្នុងឆ្នាំ២០១៨ ធនាគារមួយនេះ ទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨
July 9, 2019












