- Khmernote
- សេដ្ឋកិច្ច
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ សំណង់នៅទូទាំងប្រទេស មានចំនួនសរុប ២,០៤៧ គម្រោង ផ្ទៃក្រឡាសាងសង់៧,០០៧,៩៨៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,៣៩២,៧៧២,៧៥៣ដុល្លារ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ មានចំនួន ១,៦៤៣គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន ៥,៣៥២,៧២២ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,១៥៣,២១១,១១៨ ដុល្លារគឺមានការកើនឡើងចំនួន ៥៧,៥៧% ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួនសរុប ១៥៤ គម្រោង ដែលមានផ្ទៃក្រឡាសរុបចំនួន ៥,៩៨១,១១៥ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ
July 17, 2019 - សេដ្ឋកិច្ច
យោងតាមក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MoLISA) បានឱ្យដឹងថា ប្រាក់ចំណូលជាមធ្យមនៃការងារទាំងអស់បានកើនឡើងគូរឱ្យគត់សម្គាល់នៅក្នុងត្រីមាស ទី១ នៃឆ្នាំនេះ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅឆ្នាំមុនក្នុងរយៈពេលដូចគ្នា។ ក្រសួងបាននិយាយនៅឯសន្និសីទសារព័ត៌មានស្តីពីតួលេខកម្លាំងពលកម្មចុងក្រោយបំផុត ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃពុធថា ប្រាក់ចំណូលជាមធ្យមបានកើនឡើងដល់ ៦.៩៤លានដុង (៣០០ដុល្លារ/ក្នុងមួយខែ) ។ ការកើនឡើងនេះត្រូវបានកត់ត្រាចេញពីស្ទើរតែគ្រប់ក្រុមប្រភេទការងារទាំងអស់ ដែលធ្លាប់មានត្រឹមតែពី ៩៤៤,០០០ដុង ដល់ ១.៤លានដុង អាស្រ័យលើកម្រិតនៃកម្មករ បើប្រៀបធៀបនឹងត្រីមាសទី៤ នៃឆ្នាំ ២០១៨ ។ ចំនួនអ្នកគ្មានការងារធ្វើក្នុងអំឡុងពេលដូចគ្នាមានចំនួនសរុប ១,០៥៩,០០០នាក់ មានការថយចុះ ៣,២៨០នាក់ កាលពីចុងឆ្នាំ ២០១៨ និងធ្លាក់ចុះចំនួន ៧,៩៨០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាអត់ការងារធ្វើខ្ពស់បំផុតត្រូវបានគេរាយការណ៍ថា
July 17, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ វិស័យសំណង់បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ប្រមាណពី ៦៩,៤០០ នាក់ ទៅ ៦៩,៥០០ នាក់ក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៣១,០៨០ នាក់ ទៅ ៣១,១០០ នាក់ ក្នុង១ថ្ងៃ។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៨ ចំនួនកម្មករគិតជាមធ្យមប្រមាណពី ១៤១,៥០០ នាក់ ទៅ ១៤២,០០០ នាក់ ថ្ងៃ សម្រាប់ទូទាំងប្រទេស ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៦៣,៥០០ នាក់ ទៅ ៦៤,០០០ នាក់/ថ្ងៃ គឺមានការកើនឡើងចំនួន ៩.២៩
July 17, 2019 - សេដ្ឋកិច្ច
នាពេលថ្មីៗនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ទៅកាន់ប្រទេសជប៉ុន មានវិញ្ញាបនបត្រវិនិយោគទុនចំនួន ៣២ និងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនវៀតណាម និងជប៉ុនដែលមានទឹកប្រាក់សរុបរហូតដល់ ៥៨ ពាន់លានដុល្លារ ដែលត្រូវបានចុះហត្ថលេខា នេះបើយោងតាម ការរាយការណ៍អំពី SGGP។ ជាមួយគ្នានេះដែរទុនវិនិយោគពីប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជាលំហូរមូលធនដ៏សំខាន់ដែលជាគំរូមួយសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងវិនិយោគផ្ទាល់ពីបរទេស (FDI)។ បន្ថែមពីនេះប្រទេសវៀតណាមនៅតែជាទីផ្សារសក្តានុពលសម្រាប់វិនិយោគិនជប៉ុន បន្ទាប់ពីនិន្នាការកើនឡើងនៃការវិនិយោគដោយផ្ទាល់ពីក្រុមហ៊ុន GBS ដែលជាក្រុមហ៊ុនសាជីវកម្មមួយនៅក្នុងប្រទេសវៀតណាម ដោយបានចាប់ផ្តើមបង្កើតការគាំទ្ររបស់ខ្លួនសម្រាប់វិនិយោគិនជប៉ុន ហើយកម្មវិធីនេះអាចសម្រួលនីតិវិធី វិនិយោគ និងជួយដល់ការវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហ៍កម្មផ្សេងៗផងដែរ។ លើសពីនេះទៅទៀតការស្ទង់មតិចុងក្រោយដែលធ្វើឡើងដោយ JETRO ក៏បានបង្ហាញផងដែរថា ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមបណ្តាប្រទេសនានា ដែលសហគ្រាសជប៉ុនជ្រើសរើសដើម្បីពង្រីកមុខជំនួញនាពេលអនាគត។ ចំពោះមូលហេតុដែលធ្វើឲ្យវិនិយោគិនជប៉ុន ពង្រីកការវិនិយោគលើផ្នែកសេវាកម្ម និងពាណិជ្ជកម្ម នឹងក្លាយទៅជានិន្នាការទូទៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ
July 16, 2019 - ហិរញ្ញវត្ថុ
ភ្នំពេញ ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩៖ ស្ថាបនាដែលជាធនាគារឈានមុខគេមួយនៅក្នុង ប្រទេស កម្ពុជា ថ្ងៃ នេះ បាន ដាក់ឲ្យដំណើរ ការ ជា ផ្លូវ ការ កិច្ច សហប្រតិបត្តិការ សេវាកម្ម ហិរញ្ញវត្ថុ ជា មួយ ក្រុម ហ៊ុន ទ្រូម៉ាន់នី ដើម្បី ផ្តល់ ជូន អតិថិជន នូវ ការ
July 16, 2019 - សេដ្ឋកិច្ច
កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការវាស់វែង និងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ក្រុមការងារបច្ចេកវចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក នៃគណៈកម្មការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បាន និងកំពុងវាស់វែងចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១. ចុះស្វែងរកចំណុចព្រំដីទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់នៅលើផ្ទៃដីទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ ២. ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ៣. ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯក ដូច្នេះមានអ្នកមានបំណងទិញដីនៅតំបន់ខាងលើ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ អត្ថបទ៖ សេម រូបភាព៖
July 16, 2019 - សេដ្ឋកិច្ច
ក្នុងពេលឆាប់ខាងមុខនេះ កម្ពុជានឹងមានកន្រ្តកវិលដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ាន ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Angkor Eyes Cambodia Limited និងក្រុមហ៊ុនជប៉ុន CQ Amenic Co ដែលជាគម្រោងទី១៤ របស់ក្រុមហ៊ុនជប៉ុនមួយនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន ១៣ នៅទូទាំងពិភពលោក។ គម្រោងកន្រ្តកវិលដ៏ធំមួយនេះ ត្រូវបានសាងសង់ឡើងក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ស្ថិតនៅផ្សារ និងសួនកំសាន្ត Box Vill ដែលនឹងចំនាយពេលក្នុងការសាងសង់ប្រមាណ ៦ ខែ ហើយនឹងបើកដំណើរការនៅចុងឆ្នាំនេះផងដែរ។ សូមបញ្ជាក់ផងដែរថា ការសាងសង់កន្ត្រកយក្សនេះត្រូវចំនាយទឹកប្រាក់ ៧.២លានដុល្លារអាមេរិក ដែលមានកម្ពស់ ៨៥
July 16, 2019 - សេដ្ឋកិច្ច
យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចនឹងអនុម័តលើអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនរបស់អាមេរិក ដើម្បីចាប់ផ្តើមការលក់ជាថ្មីទៅឱ្យក្រុមហ៊ុន Huawei ក្នុងរយៈពេលត្រឹមយ៉ាងយូរពីរសប្តាហ៍ប៉ុណ្ណោះ ដែលវាអាចជួយស្ដារនូវជំនឿចិត្តខ្លះៗឡើងវិញក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនៅសប្ដាហ៍នេះ។ នេះក៏ជាព័ត៌មានបន្ដពីចុងខែមុនផងដែរ នៅពេលដែលលោក Trump ស្វែងរកកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន និងបានប្រកាសថា ក្រុមហ៊ុនអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យលក់ផលិតផលឡើងវិញទៅឱ្យក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោក។ គួររំលឹកដែរថា ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោក ធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីខែឧសភា ដែលហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យផ្គត់ផ្គង់ផលិតផល និងសេវាកម្មថ្មីដែលផលិតនៅអាមេរិកលើកលែងតែពួកគេទទួលបានអាជ្ញាប័ណ្ណ។ ក៏ប៉ុន្តែនៅចុងខែមុនបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ក្រុមហ៊ុនអាមេរិកអាចលក់ផលិតផលទៅឱ្យក្រុមហ៊ុន Huawei បាន។ ហើយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះលោក
July 15, 2019 - សេដ្ឋកិច្ច
សារព័ត៌មាន BANGKOKPOST បានចុះផ្សាយថា ថៃអាចឈានដល់ការធ្វើបដិវត្តទៅប្រើប្រាស់យានយន្ត ដែលដើរដោយថាមពលអគ្គិសនីសុទ្ធដ៏ធំមួយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រទេស។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងក្រោយមានក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទសថៃបានសម្រេចបោះទុនវិនិយោគយ៉ាងច្រើន ដើម្បីផលិតអាគុយសម្រាប់ប្រើប្រាស់ក្នុងយានយន្តជាច្រើនប្រភេទ។ ក្រុមហ៊ុនដ៏ធំនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីថៃម្នាក់ ដែលមានលុយរាប់ពាន់លានដុល្លារ។ ប្រភពដដែលនេះបានឲ្យបន្តថា ក្រុមហ៊ុនននេះនឹងប្រើប្រាស់លុយ ១០០ ពាន់លានបាត (៣,២៦៥,៨៥០,០០០ ដុល្លារអាមេរិក ) ដើម្បីផលិតអាគុយជាច្រើនប្រភេទ ហើយអាគុយទាំងនោះគឺល្អបំផុតសម្រាប់ប្រើប្រាស់ក្នុងរថយន្ត ម៉ូតូ ម៉ាស៊ីនកាណូត និងម៉ាស៊ីនជាច្រើនប្រភេទផ្សេងទៀត។ យានយន្តដែលបំពាក់អាគុយទាំងនេះនឹងត្រូវកាត់បន្ថយការប្រើប្រាស់ចំហេះពីប្រេងសាំង កាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយការចំណាយលើប្រេងសាំងផងដែរ។ គម្រោងមួយនេះនឹងចាប់ផ្ដើមនៅដើមឆ្នាំ ២០២០ ខាងមុខនេះ ហើយគេរំពឹងថា ក្រោយគម្រោងផលិតអាគុយនេះទទួលបានជោគជ័យ ប្រជាជនថៃភាគច្រើននឹងប្ដូរទៅប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនីវិញម្តង៕ អត្ថបទ៖ ភក្តី
July 15, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងទុកថា នឹងមានក្នុងរង្វង់៧,១%។ នៅក្នុងសិក្ខាសាលាស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា លោកបណ្ឌិតបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនិងជំរុញអនុវត្តវិធានការមុតស្រួចជាកញ្ចប់ សំដៅពន្លឿនការកែទម្រង់ជាច្រើន ដូចជាការបញ្ចុះថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយចំណាយផ្លូវការ និងផ្លូវការក្នុងការធ្វើធុរកិច្ចជាដើម ក្នុងគោលដៅលើកកម្ពស់បរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគគិន ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យកម្ពុជាសម្រេចបាន នូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុងឆ្នាំ២០១៨ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបាន៧,៥% ដែលជាកំណើនមួយខ្ពស់បំផុត នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
July 15, 2019












