Khmernote
  • សេដ្ឋកិច្ច

    ថៃ៖ ចិនបានសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រកែច្នៃទុរេនស្ងួត (ទុរេនកែច្នៃ និងវេចខ្ចប់ជាកញ្ចប់) នៅក្នុងក្រុង Songkhla ភាគខាងត្បូងប្រទេសថៃ សម្រាប់នាំចូលទៅលក់នៅក្នុងប្រទេសចិនដីគោក។ យោងតាមសារព័ត៌មានថៃបានឲ្យដឹងថា គម្រោងវិនិយោគនេះមានតម្លៃសរុបចំនួន ៧០០ លានបាត (២២,៧៦​៥,០៥០ ដុល្លារអាមេរិក) ហើយគម្រោងនេះគឺជាការវិនិយោគរួមគ្នារវាងអ្នកវិនិយោគចិន និងថៃ។ បើយោងតាមលោក Yao Huang Xiao នាយកគ្រប់គ្រងរោចក្របានប្រាប់ឲ្យដឹងថា រោងចក្រមួយនេះនឹងជួយបង្កើតការងារចំនួន ១,២០០ កន្លែងសម្រាប់ប្រជាពលរដ្ឋថៃ​ ហើយរោកច្រកក៏បានជួយទិញទុរេនពីប្រជាកសិករក្នុងចំនួនប្រមាណជា ១២,០០០ តោនក្នុងមួយឆ្នាំផងដែរ។​ នាយកគ្រប់គ្រងរោចក្រជនជាតិចិនរូបនេះបានបន្តថា ទុរេននៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃជាប្រភេទទុរេនល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ ដូចនេះហើយទើបរោងចក្រករបស់លោកត្រូវបានបង្កើតឡើងនៅក្នុងតំបន់នេះ ដើម្បីងាយស្រួលប្រមូលទិញផ្លែទុរេនពីប្រជាកសិករដែលនៅក្បែរៗនេះតែម្តង៕ អត្ថបទ៖ ភក្តី

    July 8, 2019
  • អចលនទ្រព្យ

    នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៦ខែកក្កដាពីធីសម្ពោធអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនិងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបត្រូវបានប្រារព្ធធ្វើឡើងនៅខាងមុខអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ “កសាងសុបិន និងអនាគត”។ ឯកឧត្តមប៉ែនសុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អ្នកឧកញ៉ាពុងឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារួមជាមួយថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួមជាសក្ខីភាពក្នុងពិធីកាត់ខ្សែបូនិងសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីងគ្រុបនេះ។ ថ្នាក់ដឹកនាំរួមគ្នាកាត់ខ្សែបូបើកសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីងគ្រុប នៅក្នុងសុន្ទរកថាលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានលើកឡើងថា៖“អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប គឺជាអគារការិយាល័យ ស្ដង់ដារលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ដែលមានការបណ្ដាក់ទុនសាងសង់ប្រមាណ៧០លានដុល្លារដែលមានទំហំសរុប២៤៨00 ម៉ែត្រការ៉េ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនាមជានិមិត្តសញ្ញាថ្មីនៃទីក្រុងអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបរួមបញ្ចូលមុខងារជាច្រើនដូចជាការិយាល័យ បដិសណ្ឋារកិច្ច សាលប្រជុំការិយាល័យលក់ និងមុខងារផ្សេងៗជាច្រើនទៀត។អគារនេះមិនត្រឹមតែមានមុខងារជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវទីតាំងដ៏ធំទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត

    July 8, 2019
  • សេដ្ឋកិច្ច

    យោងតាមសមាគមអ្នកនាំចេញនិងផលិតអាហារសមុទ្រវៀតណាម (EVFTA) ពន្ធគយសម្រាប់ផលិតផលបង្គាត្រូវបានកាត់បន្ថយទៅតាមផែនទីបង្ហាញផ្លូវ រយៈពេល ៣-៥ឆ្នាំ ខណៈដែលផលិតផលបង្គាកែច្នៃនឹងមានការកាត់បន្ថយពន្ធរយៈពេល ៧ឆ្នាំ ដោយមិនរាប់បញ្ចូលទាំងត្រីធូណា និងប្រហិតត្រី ចំនួន ១១,៥០០តោន ។ ដោយ EVFTA បានព្យាករថា ខ្លួននឹងជួយដល់ការនាំចេញបង្គារបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប ឱ្យកើនឡើងពី ៤ ទៅ ៦ភាគរយ នៅឆ្នាំនេះ។ បច្ចុប្បន្នសហភាពអឺរ៉ុបនាំចូលបង្គាឆៅ និងបង្គាកែច្នៃពីប្រទេសវៀតណាម ដោយប្រព័ន្ធអនុគ្រោះពន្ធ (GSP) ពីចំនួន ៤.២% និង ៧% ។ ជាមួយនឹងពន្ធទាំងនោះ វៀតណាមទទួលអត្ថប្រយោជន៍លើប្រទេសប្រជែងពីរគឺថៃ និងចិន ដោយសារប្រទេសទាំងពីរនេះមិនមានសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះទេ។

    July 8, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ២៨១,៥៣៨តោន កើនឡើង៣.៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានចំនួន ២៧១,៥៣៧តោន។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។ របាយការណ៍បញ្ជាក់ថា ប្រទេសចិននៅតែនាំមុខគេ ក្នុងការទិញអង្ករពីកម្ពុជា ដោយនៅរយៈពេល៦ខែ ឆ្នាំនេះមានចំនួនជាង១១ម៉ឺន តោន ស្មើនឹង៤០ភាគរយនៃចំនួនសរុប តាមពីក្រោយដោយប្រទេសបារាំងជិត៤ម៉ឺនតោន និងប្រទេស ហ្កាបុង ចំនួន១.៦ម៉ឺនតោន។ ដោយឡែកសម្រាប់ប្រភេទអង្ករ ដែលកម្ពុជានាំចេញច្រើនជាងគេ គឺអង្ករក្រអូបចំនួនជិត២៤ម៉ឺនតោន ស្មើនឹង៨៤ភាគរយ ក្រៅពីនោះគឺអង្ករស។ សម្រាប់ខែមិថុនាកន្លងទៅថ្មីៗនេះ កម្ពុជាបាននាំចេញអង្ករបាន៣១,៣៦៦តោន កើន០.២០ភាគរយធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមាន៣១,៣១៨តោន។ សូមបញ្ជាក់ថា អង្ករកម្ពុជាបានលក់ទៅទីផ្សារប្រមាណ៥០ប្រទេសនៅលើពិភពលោក។ ក្រុមហ៊ុននាំចេញអង្ករមានចំនួន៧៥ក្រុមហ៊ុន។

    July 8, 2019
  • សេដ្ឋកិច្ច

    ថៃ៖ រដ្ឋាភិបាលថៃកំពុងតែពិចារណាលើគម្រោងបង្កើតផ្លូវរថភ្លើងល្បឿនលឿនឆ្ពោះទៅកាន់បណ្តាប្រទេសជិតខាងមួយចំនួនក្នុងតំបន់អាស៊ាន ក៏ដូចជាទៅដល់ប្រទេសចិន។ បើយោងតាមលោក Pailin Chuchottaworn​ រដ្ឋលេខាធិការក្រសួងដឹកជញ្ជូនថៃបានប្រាប់ឲ្យដឹងថា គម្រោងនេះគឺជាគម្រោងទីមួយហើយ ដែលថៃនឹងមានរថភ្លើងល្បឿនលឿន និងវែងដូចនេះ។ ក្នុងគម្រោងផ្លូវរថភ្លើងដែលគេត្រូវសាងសង់មានប្រវែងសរុបប្រមាណជា ៣,១៩៣ គីឡូម៉ែត្រ និងត្រូវចំណាយប្រាក់ចំនួន ២,០៧ លានលានបាត (ជាង ៦៧ ពាន់លានដុល្លារ)។ ផ្លូវរថភ្លើងនឹងមានស្ថានីយ៍នៅក្នុងតំបន់ Bang Sue ក្នុងក្រុងបាងកក ហើយផ្លូវរថភ្លើងនេះអាចភ្ជាប់ទៅដល់ ភាគជើងខេត្តឈៀងមៃរបស់ថៃ ភាគឦសានប្រទេសឡាវ ភាគខាងលិចប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម សិង្ហបុរី និងចិនផងដែរ។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះគម្រោងគឺស្ថិតនៅក្នុងការពិចារណានៅឡើយ ដោយគេកំពុងសិក្សាពីផលប៉ះពាល់ និងកំពុងរកយន្តការដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានពីគម្រោងមួយនេះ

    July 8, 2019
  • អចលនទ្រព្យ

    ភ្នំពេញៈ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សន្ទុះនៃការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាដោយរាប់ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩នេះ ដោយគិតត្រឹមខែឧសភាមានគម្រោងវិនិយោគ ៤៥,២៦៥គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគគិតជាទឹកប្រាក់ជាង ៤៤,៥៧៦ លានដុល្លារសហរដ្ឋអាមេរិក។ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ដូច្នេះនៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាគម្រោងប្លង់ និងការសាងសង់អគារ នាព្រឹកថ្ងៃទី ៤ខែ កក្កដា ឆ្នាំ ២០១៩នៅទីស្តីការក្រសួង។ លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរីកចម្រើនដែលមានសន្ទុះខ្លាំងក្លាបែបនេះ ដោយសារតែការដាក់ចេញនូវគោលនយោយបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្នុងការថែរក្សាសន្តិភាពនិងកៀងគរអ្នកវិនិយោគគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ជា សុផារ៉ា បានបន្តថា “បន្ថែមពីនេះការចូលរួមពីសំណាក់ពីវិស័យឯកជននៅក្នុងការអនុវត្តវិស័យសំណង់កម្ពុជា។

    July 5, 2019
  • សេដ្ឋកិច្ច

    ប្រទេសអារ៉ាប់រួមក្រៅតែពីរកលុយបានយ៉ាងច្រើនពីការលក់ប្រេងឆៅហើយនោះ ពេលនេះត្រូវបានគេរាយការណ៍ថា ប្រទេសអ្នកមានមួយនេះកំពុងតែអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ថាមលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ធំជាងគេនៅលើពិភពលោកផងដែរ។ យោងតាមតាមការចុះផ្សាយទៅក្នុងសារព័ត៌មាន Engadget បានឲ្យដឹងថា ពេលនេះក្រុមហ៊ុនអគ្គិសនី និងទឹកដ៏ធំរបស់អារ៉ាប់បានចាប់ផ្តើមដំណើរការនូវគម្រោងផ្គត់ផ្គង់ថាមពលសូឡាមួយដែលមានឈ្មោះថា Noor Abu Dhabi ។ គម្រោងមួយនេះគឺជាគម្រោងដ៏ធំបំផុតនៅក្នុងពិភពលោក ដោយគម្រោង Noor Abu Dhabi ប្រើប្រាស់បន្ទះសូឡាចំនួន ៣.២លានផ្ទាំង ហើយវាមានសមត្ថភាពផ្តល់ថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋរហូតដល់ ៩០,០០០នាក់ឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឱ្យបាន ១ លានតោនផងដែរ។ នៅពេលដែលគម្រោងមួយនេះទទួលបានជោគជ័យគេរំពឹងថា អារ៉ាប់រួមអាចនឹងរកលុយបានយ៉ាងច្រើនទៀត បន្ថែមពីលើចំណូលលក់ប្រេងឆៅ៕ អត្ថបទ៖ ភក្តី

    July 4, 2019
  • អចលនទ្រព្យ

    ភ្នំពេញៈ បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងលឿន តាមរយៈការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ដែលនឹងនាំអោយវិស័យនេះ ក្លាយជាវិស័យអាទិភាពខ្ពស់ ក្នុងការទាញចំណូលបានច្រើនចូលសេដ្ឋកិច្ចជាតិ។ ការវិនិយោគវិស័យសំណង់នៅកម្ពុជានឹងកើនឡើងប្រមាណពី២០-៣០ភាគរយថែមទៀតនៅក្នុងឆ្នាំ២០១៩ ខណៈទឹកប្រាក់វិនិយោគក្នុងវិស័យនេះ គិតត្រឹមដើមឆ្នាំ២០១៨ មានការកើនឡើងប្រមាណជា២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧។ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចថេរ និងការរីកលូតលាស់វិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនលំដាប់អន្តរជាតិមួយ បានសម្រេចចិត្តបោះទុនវិនិយោគប្រមាណជិត១០០លានដុល្លារលើការសាងសង់អគារពាណិជ្ជកម្មមួយ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ខណ្ឌចំការមន។ អគារពាណិជ្ជកម្ម កម្ពស់៤០ជាន់ឈ្មោះឈីហ្វថូវ័រ (Chief Tower) មានទីតាំងនៅម្តុំបឹងកេងកង ដែលជាតំបន់មានសក្តានុពលខ្លាំងខាងអចលនទ្រព្យ។ គម្រោងចាប់ផ្តើមបើកការដ្ឋាន បុកគ្រឹះសាងសង់កាល ខែមីនាឆ្នាំ២០១៩។ បច្ចុប្បន្នសាងសង់បានប្រមាណ៤០ភាគរយហើយនឹងចំណាយពេលសាងសង់ប្រមាណបីឆ្នាំ ដែលនឹងបញ្ចប់នៅឆ្នាំ២០២២។ ឈីហ្វថូវ័រ គីជាគម្រោងអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន JS Property International

    July 3, 2019
  • អាជីវកម្ម

    គ្រប់អាជីវកម្មនិមួយៗទាមទារអោយមានការទុកចិត្តពីអតិថិជន ទើបអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង ជាក់ស្តែងដើម្បីអោយអតិថិជនរបស់អ្នកទុកចិត្តលើអ្នកបាននោះគឺ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវយល់ដឹងអំពីផលិតផលរបស់ខ្លួន ថាតើវាមានគុណភាពកម្រឹតណា ហើយមានឈ្មោះល្បីកម្រឹតណា។ ក្នុងបទសម្ភាសន៍មួយជាមួយលោក ធី គុយសេង ម្ចាស់ដេប៉ូ ឡាយអិនម៉ាស៊ីន នៅខេត្តមណ្ឌលគិរី បានអោយដឹងថា អតិថិជនរបស់គាត់ មានការជឿជាក់ទៅលើផលិតផល ISI ដែលជាហេតុធ្វើអោយគាត់រកស៊ីកាក់កបជាងមុន។ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូ ការចែកលែកនូវបទពិសោធន៍ក្នុងការសម្រេចចិត្តជ្រើសរើសផលិតផលសម្រាប់ជំនួញ របស់លោក ធី គុយសេង ទាំងអស់គ្នា៖

    July 3, 2019
  • អចលនទ្រព្យ

    រាជធានីភ្នំពេញ៖ នៅឆ្នាំ២០២២ កម្ពុជា នឹងមានមជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិ ដែលអាចប្រើប្រាស់បានច្រើនវិស័យ ដោយក្នុងនោះនឹងជាកន្លែងប្រជុំអាស៊ានផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅក្បែរនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប់ឆ្នេរអូរឈើទាល ដែលមានផ្ទៃក្រឡាអភិវឌ្ឍន៍សរុបជាង១២០.០០០ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលសន្និសីទខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនអចលនទ្រព្យព្រីនស៍រៀលអ៊ីស្តេតនេះរួមបញ្ចូលគ្នានូវមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ និងសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលរំពឹងថានឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២២។ យោងប្រភពក្រុមហ៊ុនអចលនទ្រព្យព្រីនស៍រៀលអ៊ីស្តេត បានឱ្យដឹងថា នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទអន្តរជាតិខ្នាតធំ ដែលមាននូវអគារមជ្ឈមណួលសន្និសីទអន្តរជាតិ សណ្ឋាគារ អគារមជ្ឈមណួលពាណិជ្ជកម្មនិងមុខងារជាច្រើនផ្សេងទៀត។ ទន្ទឹមនឹងនេះ គម្រោងនេះក៏ជាទីតាំងសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២។ សូមជម្រាបថាគម្រោងអគារមជ្ឈមណ្ឌលសន្និសីទ បានត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីចុងខែមិថុនាឆ្នាំ២០១៩ ៕ អត្ថបទ៖ សុផល

    July 2, 2019