អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប តំលៃ ៧០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ
អចលនទ្រព្យ July 8, 2019 Khmernote

នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៦ខែកក្កដាពីធីសម្ពោធអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនិងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុបត្រូវបានប្រារព្ធធ្វើឡើងនៅខាងមុខអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបនៅក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ “កសាងសុបិន និងអនាគត”។ ឯកឧត្តមប៉ែនសុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អ្នកឧកញ៉ាពុងឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារួមជាមួយថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតបានចូលរួមជាសក្ខីភាពក្នុងពិធីកាត់ខ្សែបូនិងសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីងគ្រុបនេះ។

ថ្នាក់ដឹកនាំរួមគ្នាកាត់ខ្សែបូបើកសម្ពោធអគារពហុមុខងារព្រីនស៍ ហូល ឌីងគ្រុប

នៅក្នុងសុន្ទរកថាលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានលើកឡើងថា៖“អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប គឺជាអគារការិយាល័យ ស្ដង់ដារលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ដែលមានការបណ្ដាក់ទុនសាងសង់ប្រមាណ៧០លានដុល្លារដែលមានទំហំសរុប២៤៨00 ម៉ែត្រការ៉េ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងនាមជានិមិត្តសញ្ញាថ្មីនៃទីក្រុងអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុបរួមបញ្ចូលមុខងារជាច្រើនដូចជាការិយាល័យ បដិសណ្ឋារកិច្ច សាលប្រជុំការិយាល័យលក់ និងមុខងារផ្សេងៗជាច្រើនទៀត។អគារនេះមិនត្រឹមតែមានមុខងារជាទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវទីតាំងដ៏ធំទូលំទូលាយសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបផងដែរ។ លើសពីនេះទៅទៀត អគារពហុមុខងារ ព្រីនស៍ ហូល ឌីង គ្រុបបានផ្តល់នូវវេទិកាមួយសម្រាប់ធ្វើឲ្យប្រសើរឡើងនូវរូបភាពរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនិងសម្រាប់បង្ហាញពីវប្បធម៌របស់ក្រុមហ៊ុនផងដែរ។

លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបឡើងថ្លែងសុន្ទរកថា

អ្នកឧកញ៉ា ពុង ឃាវសែប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានថ្លែងក្នុងសុន្ទរកថាក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមិនត្រឹមតែផ្តល់នូវឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេតែថែមទាំងបានលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅប្រទេសកម្ពុជាផងដែរ។ ការតបស្នងទៅកាន់សង្គមកម្ពុជា បង្ហាញពីទំនួលខុសត្រូវនៃក្រុមហ៊ុនលក្ខណៈគំរូ ។ការបើកសម្ពោធនៃអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប ជានិមិត្តសញ្ញានៃការបោះជំហានយ៉ាងរឹងមាំក្នុងដំណើរការកសាងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ និងជាស្នាដៃដ៏គួរឲ្យកត់សម្គាល់មួយរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ឡើងថ្លែងសុន្ទរកថា

ឯកឧត្តម ប៉ែន សុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានសម្តែងការកោតសរសើរ និងវាយតម្លៃយ៉ាងខ្ពស់អំពីសមិទ្ធផលនានារបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនិងធ្វើការអបអរសាទរ ចំពោះការបើកសម្ពោធនៃអគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប។ឯកឧត្តមបានលើកឡើងនៅក្នុងសុន្ទរកថា៖“ក្រោមក្របខណ្ឌ ខ្សែក្រវាត់មួយ ផ្លូវមួយរបស់ប្រទេសចិនការវិនិយោគរបស់ចិននៅប្រទេសកម្ពុជានិងភ្ញៀវបរទេសចិនមកកាន់កម្ពុជាស្ថិតនៅលំដាប់ទី១ ហើយសង្ឃឹមថានៅពេលអនាគត ក្រុមហ៊ុនចិនកាន់តែច្រើនថែមទៀតនឹងមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា”។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឡើងថ្លែងសុន្ទរកថា

ប្តេជ្ញាយកសប្បុរសធម៌ជាចម្បង បង្កើតក្ដីស្រឡាញ់សម្រាប់មនុស្សគ្រប់រូប

ក្នុងរយៈពេលបួនឆ្នាំកន្លងមក អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្តេជ្ញាចិត្តផ្ដល់ជាជំនួយក្នុងវិស័យសប្បុរសធម៌លើកកម្ពស់ទំនួលខុសត្រូវរបស់ក្រុមហ៊ុនដោយផ្តោតលើការឧបត្ថម្ភដល់កុមារគ្មានលទ្ធភាពបន្តការសិក្សា ជនពិការមនុស្សចាស់ការអភិវឌ្ឍទីក្រុងការអប់រំភាសាចិន ការការពារបរិស្ថាននិងវិស័យជាច្រើនផ្សេងទៀតដែលបានឧបត្ថម្ភជាថវិកាសរុបលើសពី ៦លានដុល្លារអាមេរិក និងជួយដល់ប្រជាពលរដ្ឋជាង១៥ ម៉ឺននាក់។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយលោកQIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានសង្កត់ធ្ងន់ថា៖ “ក្នុងនាមជាស្ថាបនិកនៃសហគ្រាស លោកតែងតែយកសកម្មភាពសប្បុរសធម៌ជាកិច្ចចម្បង និងជឿងជាក់ថា មានសប្បុរស ទើបអាចទទួលបានភាពជោគជ័យ។ នៅពេលអនាគតយើងនឹងខិតខំដើម្បីសម្រេចឲ្យបាន សកម្មភាពសប្បុរសធម៌ជាសាធារណៈ (អនុញ្ញាតឲ្យប្រជាជនគ្រប់រូបចូលរួមក្នុងសកម្មភាពសប្បុរសធម៌)។ សកម្មភាពសប្បុរសធម៌ជាលក្ខណៈបំបែក (សកម្មភាពសប្បុរសធម៌ខ្នាតធំឬតូច) សកម្មភាពសប្បុរសធម៌មានការតាមដាន (អនុញ្ញាតសកម្មភាពសប្បុរសធម៌មានភស្តុតាងដែលអាចតាមដានបាន) សកម្មភាពសប្បុរសធម៌ជាលក្ខណៈបន្ត (ធ្វើឲ្យសកម្មភាពសប្បុរសធម៌មានភាពជានិរន្ត) ដើម្បីលើកកម្ពស់វឌ្ឍនភាព និងស្ថិរភាពសង្គម។”

បង្កើតនិមិត្ដសញ្ញាទីក្រុង ពង្រាយផែនការជាយុទ្ធសាស្ត្រ

ទិដ្ឋភាពក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត

តាមប្រភពព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៥ មកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានវិនិយោគជាទឹកប្រាក់សរុបចំនួន២ពាន់លានដុល្លារអាមេរិកដោយមានផ្ទៃដីបម្រុងសរុបទំហំជាង១២០០ហិកតានិងក្រឡាផ្ទៃអភិវឌ្ឍសរុបប្រមាណ២០លានម៉ែត្រការ៉េហើយបានក្លាយទៅជាអ្នកអភិវឌ្ឍន៍ឈានមុខគេ និងជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកនាយកប្រតិបត្តិ LI MIN ធ្វើការណែនាំគម្រោងអនាគតរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទៅកាន់ភ្ញៀវកិត្តិយសទាំងអស់

លោក LI MIN នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងថ្លែងក្នុងសុន្ទរកថារបស់លោកថា ជាមួយនឹងទស្សនច្នៃប្រឌិត និងផលិតផលប្រកបដោយគុណភាព ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបតែងតែនាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ គម្រោងដែលសាងសង់រួចរាល់ចំនួន ៨ គម្រោងកំពុងសាងសង់ចំនួន ៧ គម្រោងស្ថិតក្នុងផែនការចំនួន ៧ និងគម្រោងទិញយកចំនួន ២។

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ផងដែរលើវិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក្រុមហ៊ុន ដែលបង្កើតបានជាគំរូពាណិជ្ជកម្មដែលមានលក្ខណៈ “វិស័យអចលនទ្រព្យជំរុញការអភិវឌ្ឍវិស័យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តល់សេវាកម្មដល់វិស័យអចលនទ្រព្យ“ ដែលជាខ្សែសង្វាក់ផលិតកម្មនៃវិស័យអចលទ្រព្យ។

ដោយយករាជធានីភ្នំពេញជាតំបន់យុទ្ធសាស្ត្រស្នូល និងយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងពង្រីកវិសាលភាពអាជីវកម្មទៅកាន់ខេត្តក្រុងចំនួន ១៦ ទៀតដែលរួមមានខេត្តកំពត ខេត្តកែប និងខេត្តប៉ោយប៉េតជាដើម ដោយគ្របដណ្តប់លើផ្ទៃដីចំនួន ៨០% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ក្រុមហ៊ុននឹងចាក់ឬសទៅកាន់ប្រទេសចំនួន ៤ ឬ ៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសម្រេចឲ្យបាននូវក្របខណ្ឌគុណវឌ្ឍិនៃការចុះបញ្ជីលើផ្សារមូលបត្រយ៉ាងតិចណាស់ ១០ ទៅ ២០ គម្រោងពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងគោលដៅអត្រានគរូបនីយកម្ម ៤០% នៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឺកនាំថតរូបជុំគ្នាក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីយុទ្ធសាស្រ្ដអភិវឌ្ឍន៍នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

ទិដ្ឋភាពក្នុងពិធី

អគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប

អាហារដ្ឋានបុគ្គលិក

ការិយាល័យ

រូបភាពជាក់ស្ដែងនៃអគារព្រីនស៍ ហូល ឌីង គ្រុប

រូបភាពជាក់ស្ដែងនៃសាលធំរបស់អគារព្រីនស៍ ហូល ឌីង គ្រុប

រូបភាពជាក់ស្ដែងនៃដំបូលកញ្ចក់របស់អគារព្រីនស៍ ហូល ឌីង គ្រុប

បន្ទប់ទទួលភ្ញៀវVIPនៃអគារព្រីនស៍ ហូល ឌីង គ្រុប

ការិយាល័យប្រធានក្រុមប្រឹក្សាភិបាល

សួរច្បារនៃអគារព្រីនស៍ ហូល ឌីង គ្រុប

សួរច្បារនៃអគារព្រីនស៍ ហូល ឌីង គ្រុប

ចំណតឧទ្ធម្ភាគចក្រនៃអគារព្រីនស៍ ហូល ឌីង គ្រុប