- Khmernote
- សេដ្ឋកិច្ច
ភ្នំពេញ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥៥,៧២៩,៥៦១ដុល្លារ ធ្លាក់ចុះចំនួន៩.៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៦ខែមកនេះ មានចំនួន១,២៤៤,៤៤៣នាក់ ធ្លាក់ចុះ៨.២៩ភាគរយ។ របាយការណ៍ដដែលបាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៦ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ២,៤៨៨,៨៨៦ដុល្លារ។ ដោយឡែកគិតតែក្នុងខែមិថុនា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន១២៦,៦០២នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៥,៤១៦,៧១៤ដុល្លារនិងបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាជាង២៥ម៉ឺនដុល្លារអាម៉េរិក៕ អត្ថបទ៖ សុផល
July 2, 2019 - អាជីវកម្ម
ផ្សារទំនើបថ្មីមួយទៀតហើយ ដែលបានបើកដំណើរការជាផ្លូវការ មានឈ្មោះ MidTOWN MALL ដែលស្ថិតនៅលើផ្លូវ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ផ្សារទំនើបដែលបានសាងសង់នៅលើផ្ទៃដីសរុប ៨,៨៨១ ម៉ែត្រការ៉េ ក្រោមការវិនិយោគដោយក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅប្រទេសតៃវ៉ាន់ និងមានបទពិសោធន៍ ២៥ឆ្នាំ លើផ្នែកអភិវឌ្ឍន៍, ការកសាង, ការជួសជុល និងការបម្រើសេវាកម្មអតិថិជន។ ផ្សារទំនើបដែលទើបនឹងបើកដំណើរការនេះដែរ បានផ្តល់សិទ្ធិទៅអោយក្រុមហ៊ុន CBRE Cambodia ធ្វើជាភ្នាក់ងារជួលផ្តាច់មុខ និងជាអ្នកគ្រប់គ្រងផ្សារ ដែលមានតូបសរុបចំនួន ៣២
July 2, 2019 - សេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចនៅកម្ពុជា កាន់តែមានសន្ទុះខ្លាំងឡើងៗ ស្របពេលដែលវិស័យអចលទ្រព្យកំពុងរីកដូចផ្សិត មិនថានៅទីក្រុងភ្នំពេញ រឺតាមបណ្តាខេត្តនានានោះទេ។ អាគារធំៗខ្ពស់ៗជាច្រើនកំពុងបង្អួតរាងនៅតាមតំបន់សេដ្ឋកិច្ចនានា ហើយក្នុងនោះដែរតម្រូវការស៊ីម៉ងត៍ ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការងារសាងសង់អាគារពាណិជ្ជកម្ម ខុនដូ និងលំនៅដ្ឋានផ្សេងៗក៏កាន់តែខ្ពស់ឡើងៗគួរអោយកត់សំគាល់។ ទោះបីជាតម្រូវការបញ្ជាទិញស៊ីម៉ង់ត៍ កាន់តែមានច្រើនឡើងៗក្តី ប៉ុន្តែកម្ពុជាយើងបានកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីបរទេសបានប្រមាណ ១.៧លានតោនក្នុងមួយឆ្នាំ ដោយសារតែកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍ដោយខ្លួនឯងបាន។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានមានប្រសាសន៍ឱ្យដឹងថា៖ “ក្រោយការបង្កើតរោងចក្រនៅទូកមាស ខេត្តកំពត កម្ពុជាអាចកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសប្រមាណ១.៧ លានតោនក្នុងមួយឆ្នាំហើយផលិតផលស៊ីម៉ង់ត៍អូដ្ឋកំពុងគ្រប់គ្រងចំណែកទីផ្សារ៣០ភាគរយ។” លោកឧកញ៉ា លាង ម៉េង គួរបញ្ជាក់ផងដែរថា រោងចក្រផលិតស៊ីម៉ងត៍
July 2, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋសភាបានអនុម័តយល់ព្រម អនុញ្ញាតឱ្យក្រុមហ៊ុនអេសភីអេចភី (ខេមបូឌា)ឯ.ក ធ្វើការវិនិយោគគម្រោងវារីអគ្គិសនី ពោធិ៍សាត់១ លើកម្លាំងទំហំ៨០មេហ្គាវ៉ាត់ ដែលនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣។ គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណជាង២៣០លានដុល្លារអាមេរិក។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រឱ្យក្រុមហ៊ុន អេសភីអេចភី(ខេមបូឌា) ឯ.ក បានត្រូវអង្គសភាអនុម័តកាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយសម្លេងគាំទ្រ១១២សម្លេង។ ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសាវនកម្មនៃររដ្ឋ សភាបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះធ្វើឡើង ស្របពេលដែលប្រទេសជាតិមានសុខ សន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឱ្យជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានលើកកម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ឯកឧត្ដមបានបន្ដថា សេចក្តីព្រាងច្បាប់នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់
July 2, 2019 - អចលនទ្រព្យ
ភ្នំពេញ៖ ឱកាសពិសេសផ្តល់ជូនពី ជីប ម៉ុង លែន ជាមួយការបញ្ចុះតម្លៃរហូតដល់ 7% ទៅលើគ្រប់គម្រោងលំនៅឋានរបស់ខ្លួនជូនទៅកាន់អតិថិជនចាប់ពីថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2019 តទៅ។ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យដ៏ធំ និង ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៏លំនៅឋានប្រណិតធំៗចំនួន 8 គឺ លែនម៉ាក 271, លែនម៉ាក 60M, ផាក លែន 598, ផាក លែន ធីខេ,
July 1, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលវិស័យកែសម្ផស្សនៅកម្ពុជា អ្នកវិនិយោគទុនសាធារណរដ្ឋកូរ៉េ ចង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញកែសម្ផស្សស្របតាមស្តង់ដារប្រទេសកូរ៉េនៅរាជធានីភ្នំពេញ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សរបស់ប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ថា៖ វិនិយោគិនសាធារណរដ្ឋកូរ៉េចង់វិនិយោគលើការបង្កើតមជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជា ដើម្បីផ្ដល់ការអប់រំបណ្ដុះបណ្ដាលជំនាញកែសម្ផស្សដល់យុវជនប្រកបដោយគុណភាពប្រសិទ្ធភាព ពិសេសគឺសុវត្ថិភាពដល់អតិថិជននៅកម្ពុជា និងក្នុងតំបន់ផងដែរ។ លោកបានលើកឡើងថា គម្រោងចង់មកវិនិយោគនៅកម្ពុជានេះ ដោយមើលឃើញពីសក្ដានុពលលើវិស័យសម្ផស្សនៅកម្ពុជា កំពុងមានភាពផុសផុល ដែលអាចបង្កើតនូវកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិលើវិស័យនេះ។ លោក អ៊ិត សំហេង បានបង្ហាញការស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះ តាមរយៈធានាផ្ដល់អាជ្ញាបណ្ណមួយជូនមជ្ឈមណ្ឌលដើម្បីប្រតិបត្តិការការងារដោយស្របច្បាប់នៅកម្ពុជា។ លោកបានបន្ថែមថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជានឹងឆ្លើយតបនឹងតម្រូវការទីផ្សារសេវាកម្មកែសម្ផស្សនាពេលបច្ចុប្បន្ន
July 1, 2019 - អាជីវកម្ម
ថៃ៖ ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ដោយបុរសម្នាក់បានកែច្នៃធុងសាំង និងធុងប្រេង ឲ្យក្លាយជាគ្រឿងសង្ហារឹមយ៉ាងស្រស់ស្អាត។ បុរសម្នាក់ដែលមានឈ្មោះថា ភូមិផាត់ កែវតា ដែលមានឈ្មោះហៅក្រៅថា បមបេម អាយុ ៣៦ ឆ្នាំ ជាអ្នកផ្តួចផ្តើមគំនិត ដោយគំនិតនេះបានកើតចេញក្រោយពេលដែលមិត្តភក្តិរបស់លោកមកលេងផ្ទះ តែលោកពុំមានកៅអីអង្គុយគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវនោះឡើយ។ លោក ភូមិផាត់ បានប្រាប់ឲ្យដឹងថា «កាលពីឆ្នាំ២០១៨ ដែលជាឆ្នាំដំបូងលោកចាប់ផ្តើមធ្វើកៅអីសាឡុងចេញពីធុងសាំងនេះ គឺលោកធ្វើឡើងដោយពុំមានបំណងលក់រកប្រាក់ចំណូលអ្វីនោះឡើយ។ លោកគ្រាន់ច្នៃវាដើម្បីទុកសម្រាប់ទទួលភ្ញៀវសាច់ញាតិបងប្អូនដែលចូលមកកម្សាន្តលេងនៅផ្ទះលោកប៉ុណ្ណោះ។ តែមិត្តភក្តិរបស់លោកចេះតែទទូចសុំទិញ ព្រោះថាវាស្អាតខ្លាំង ហើយពួកគាត់បានជំរុញឲ្យលោកធ្វើអាជីវកម្មគ្រឿងសង្ហារឹមដែលច្នៃពីធុងសាំងនេះ។ ដំបូងលោកគិតថាអាចគ្មានអ្នកចាប់អារម្មណ៍នោះទេ ប៉ុន្តែពេលដែលមិត្តភក្តិលោកបង្ហោះរូបនៅក្នុងបណ្តាញសង្គម និងប្រាប់ទីតាំងរបស់លោក ក៏មានមនុស្សជាច្រើនមកទាក់ទងទិញវាពីលោក»។ លោកបានបញ្ជាក់បន្ថែមថា «មុខរបរមួយនេះបានរកប្រាក់ចំណូលឲ្យលោកជាច្រើន ដោយមួយខែអាចបានចន្លោះពី ៨
July 1, 2019 - សេដ្ឋកិច្ច
យោងតាមសារព័ត៌មាន Bangkok Post របស់ប្រទេសថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយនឹងធ្វើការវិនិយោគដើម្បីអភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅក្នុងតំបន់ ថ្មាដា ដែលជាភូមិព្រំដែនមួយក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ហើយជាគម្រោងមួយដែលត្រូវបានគេរំពឹងថា នឹងផ្លាស់ប្ដូរសក្ដានុពលនៃពាណិជ្ជកម្ម និង ទេសចរណ៍តាមបណ្ដោយព្រំដែនកម្ពុជា – ថៃផងដែរ។ បន្ថែមពីនេះទៅទៀតរដ្ឋាភិបាលថៃ និងកម្ពុជា នឹងមានគម្រោងសាងសង់ច្រកព្រំដែនថ្មីមួយនៅទីនោះ ដោយសារតែតំបន់ ថ្មាដា ស្ថិតនៅជាប់នឹង តំបន់លោកប៉ាថាន់ ក្នុងស្រុកមោង ខេត្តត្រាត ប្រទេសថៃ នេះបើតាមការបញ្ជាក់ពីលោក Wiman Singphan ជាអនុប្រធាននៃសមាគមពាណិជ្ជកម្មព្រំដែនថៃ – កម្ពុជា នៅខេត្តត្រាត។ ប្រភពដដែលបានឲ្យដឹងថា គំរោងនេះត្រូវបានផ្ដួចផ្ដើមឡើងតាំងពី
July 1, 2019 - បុគ្គលជោគជ័យ
មហាសេដ្ឋីជំនួញចិន និងស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានចែករំលែកប្រវត្តិសាស្រ្តយូរអង្វែងនៃការបរាជ័យផ្ទាល់ខ្លួនរបស់គាត់ ហើយជម្រុញឲ្យមនុស្សរៀនពីកំហុសរបស់ពួកគេ និងមិនបោះបង់ដើម្បីធ្វើការផ្លាស់ប្ដូរខ្លួនឯងឈានទៅរកភាពជោគជ័យ។ យោងទៅតាមបទពិសោធន៍របស់លោកកន្លងមក ទម្រាំមានថ្ងៃនេះ លោកត្រូវបានគេបដិសេធ និងជួបរឿងបរាជ័យជាច្រើននៅក្នុងជីវិតមិនថាការសិក្សា ការងារ និងការកស៊ី ប៉ុន្តែលោកនៅតែមិនបោះបង់ និងរៀនសូត្រពីការបរាជ័យទាំងនោះ។ លោក Jack Ma ធ្លាប់បរាជ័យក្នុងការធ្វើតេស្តបឋមសិក្សាពីរដង និងបីដងសម្រាប់មធ្យមសិក្សា ធ្លាប់ត្រូវបានគេបដិសេធការងារចំនួន ៣០ដង និងត្រូវបានគេបដិសេធចំពោះដាក់ពាក្យសុំទៅសាកលវិទ្យាល័យ Harvard ដប់ដងផងដែរ។ ដូច្នេះអ្វីដែលលោកបានជួបប្រទះ លោកតែងតែប្រើប្រាស់វា ដើម្បីផ្លាស់ប្ដូរខ្លួនឯង មិនបោះបង់ត្រូវប្រយុទ្ធ និងតស៊ូដូច Forrest Gump
July 1, 2019 - អាជីវកម្ម
រាជធានីភ្នំពេញ ថ្ងៃទី២៩, មិថុនា, ២០១៩៖ ក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ីស៊ីមេន ខបភើរេសិន (CMIC) ដែលជាក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំ និង បំពាក់ដោយបច្ចេកវិទ្យាឈានមុខគេនៅប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយ និង មោទនភាព បញ្ចេញនូវផលិតផលស៊ីម៉ង់ត៍ម៉ាកថ្មី «អូដ្ឋរឹងមាំ» ក្រោមពាក្យស្លោក «សាងសង់កាន់តែរឹងមាំ សាងសង់ដោយមោទនភាព» និង សម្ពោធដាក់ឲ្យដំណើរការចែកចាយនៅលើទីផ្សារជាផ្លូវការចាប់ពីខែកក្កដាតទៅ។ ក្រោយសម្ពោធដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ជាង១ឆ្នាំ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សលើការពង្រឹងគុណភាពនិងបង្កើតផលិតផលថ្មីប្រកបដោយការច្នៃប្រឌិត និងមានការទទួលស្គាល់ពីថ្នាក់តំបន់ ចំពោះសមត្ថភាពដំណើរការរោងចក្រដ៏ទំនើបនិងធំជាងគេនៅក្នុងតំបន់។ លោក Nicolas GEORGE នាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង អ៊ិស៊ី
June 30, 2019












