Khmernote
  • សេដ្ឋកិច្ច

    ផ្សារទំនើបថ្មីមួយទៀតរបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានតំលៃ ៨០លានដុល្លារសហរដ្ឋអាមេរិក បានបើកដំណើរការសាកល្បងរបស់ខ្លួននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះក្រោយការសាងសង់ចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៥។ ថ្វីត្បិតថាផ្សារទំនើបសុវណ្ណា ដែលធ្លាប់មានឈ្មោះល្បីអស់រយៈពេលប្រមាណជាង១០ឆ្នាំ ត្រៀមនឹងផ្អាកដំណើរការដើម្បីធ្វើការជួសជុលកែលំអថ្មី ហើយផ្សារទំនើបសុរិយា ទើបនឹងបញ្ចប់គំរោងរចនាឡើងវិញនោះ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ បានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ដោយបើកដំណើរការសាកល្បងផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះឯង។ តាមការចុះផ្សាយនៅលើគេហទំព័រ OCIC បានអោយដឹងថា ផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះមានចំនុចពិសេសជាច្រើនដូចជា៖ – ទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធ​ដោយ អគារ ស្នាក់នៅ

    June 22, 2019
  • សេដ្ឋកិច្ច

    យោងតាមទីភ្នាក់ងារព័ត៌មានរបស់ប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុន GULF នៅតែបន្តវិនិយោគលើរោងចក្រថាមពលកែច្នៃពីធម្មជាតិនៅវៀតណាម ដោយបើកកន្លែងផលិតថាមពលពន្លឺព្រះអាទិត្យពីរកន្លែង ដែលអាចផលិតថាមពលបាន ៤៥៨ មេហ្កាវ៉ាត់ ឬ បន្ថែមពីលើ ១០០ មេហ្កាវ៉ាត់។ ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះក្រុមហ៊ុន Gulf Energy Development Public Company Limited (GULF) ជាមួយក្រុមហ៊ុន TTC Group វៀតណាមបានបើកពិធីសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ TTCIZ-០១ និង TTCIZ-០២ នៅខេត្តទៀនញី ក្នុងប្រទេសវៀតណាមជាផ្លូវការ បន្ទាប់ពីទទួលបានការផ្តល់សិទ្ធិពីប្រព័ន្ធអគ្គីសនីវៀតណាម (EVN) កាលពីខែមីនា និងមេសា។

    June 22, 2019
  • សេដ្ឋកិច្ច

    កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះស្ពានអាកាសថ្មើរជើងដំបូងបំផុតនៅកម្ពុជា ដែលបានបំពាក់ជណ្តើរយន្ត និងចំណាយថវិការប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់ នៅលើចំណុចរង្វង់មូលនាងគង្ហីង ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ស្ពានអាកាសមួយនេះដែរត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនឯកជនឈ្មោះថា OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានការតភ្ជាប់ពីអាគារផ្សារទំនើប ឌឹអូឡាំព្យាម៉ល។ សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ជាមួយការចំណាយថវិការសរុបប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ ស្ពានអាកាសដែលបានបំពាក់ជណ្តើរយន្តនេះដែរត្រូវបានសង់ឡើងដោយចាក់សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល ហើយវាក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរថ្មើរជើងនៅក្នុងចំណុចនេះផងដែរ៕

    June 22, 2019
  • សេដ្ឋកិច្ច

    យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃបានឲ្យដឹងថា ការនាំចេញរបស់ខ្លួនបានធ្លាក់ចុះ ៥.៨% នៅខែឧសភា ឆ្នាំ ២០១៩នេះ ដែលតម្លៃនៃការនាំចេញមានត្រឹមតែ ៦៤៨ ពាន់លានបាត។ បន្ថែមពីនេះទៅទៀតគេក៏បានឲ្យដឹងផងដែរថា ការធ្លាក់ចុះនៃការនាំចេញនេះបណ្ដាលមកពីការកត្តាសកលលោក រួមទាំងភាពតានតឹងពាណិជ្ជកម្មដែលកំពុងតែបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ជាពិសេសលក្ខខណ្ឌហិរញ្ញវត្ថុសកលកាន់តែតឹងតែង កត្តាជាក់លាក់នៃប្រទេស និងតំបន់ ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងសហភាពអឺរ៉ុប និង Brexit នៅចក្រភពអង់គ្លេសដែលមិនអាចដោះស្រាយបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់លើការនាំចេញរបស់ថៃមានចំនួនតិចតួចជាងគេ បើប្រៀបធៀបនៅបណ្តាប្រទេសអាស៊ីផ្សេងទៀត ហើយការនាំចេញរបស់ថៃនៅតែមានដំណើរការយ៉ាងរឹងមាំនៅក្នុងទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌា ជាពិសេសបានពង្រីកនៅតាមទីផ្សារកំពុងកើនឡើងដូចជាប្រទេសកាណាដារុស្ស៊ី និង CIS ៕ អត្ថបទ៖ លីនី

    June 22, 2019
  • បុគ្គលជោគជ័យ

    លោក Mohandas Karamchand Gandhi គឺជាមេធាវីជនជាតិឥណ្ឌា ដែលបានក្លាយជាមេដឹកនាំសំខាន់នៃចលនាឯករាជ្យរបស់ឥណ្ឌា លោកត្រូវបានគេស្គាល់ថា Mahatma Gandhi ដែលមិនត្រឹមតែដឹកនាំប្រទេសឥណ្ឌាឲ្យទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញចលនាសម្រាប់សិទិ្ធ និងសេរីភាពស៊ីវិលនៅទូទាំងពិភពលោកនៅក្នុងប្រទេសជាច្រើន រហូតក្លាយជាបុគ្គលគំរូ និងមានភាពល្បីល្បាញយ៉ាងខ្លាំងសម្រាប់មនុស្សជំនាន់ក្រោយជាមួយនឹងពាក្យសំដីបំផុសគំនិតរបស់លោក។ ទោះបីជាយ៉ាងណាក្ដី ក៏នៅមានរឿងមួយចំនួនដែលមនុស្សគ្រប់គ្នា ពុំបានដឹងអំពីលោក Mahatma Gandhi ដែលរឿងទាំងនោះមានដូចជា៖ ១. លោក Mahatma Gandhi ត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់សន្តិភាពណូបែល រហូតដល់ ៥ដង ហើយគណៈកម្មការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានប្រគល់ពានរង្វាន់ឲ្យគាត់នៅពេលបច្ចុប្បន្ននេះ។ ២. លោក​ជឿថាការដើរ គឺជាលំហាត់ប្រាណដ៏ល្អបំផុត ហើយជារៀងរាល់ថ្ងៃលោកដើរបានប្រហែល​ ១៨គីឡូម៉ែត្រ អស់រយៈពេល

    June 21, 2019
  • អចលនទ្រព្យ

    បើនិយាយពីរឿងពុះដីឡូត៍លក់វិញនោះ ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ កំពុងក្លាយជាផ្ទាំងស៊ីបសម្រាប់ឈ្មួញនិងមហាជន ដោយសារតែខេត្តទាំង២នេះ វាស្ថិតនៅជាប់រាជធានីភ្នំពេញ និងផ្លូវជាតិលេខ៤ តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាទឹកដីមានកំពង់ផែ សេដ្ឋកិច្ច ដ៏អស្ចារ្យ និងស្របពេលដែលរោងចក្រនានាត្រូវបានរើចេញពីក្រុងភ្នំពេញ មកបោះទីតាំងនៅតំបន់នេះ។ ការរីកចំរើននៃវិស័យអចលនទ្រព្យត្រូវបានគេមើលឃើញថា វាល្អសម្រាប់ឈ្មួញដែលរកស៊ីពុះដីឡូត៍ តែវាក៏ជាហានិភ័យមួយផងដែរ សម្រាប់អតិថិជន ដែលយកលុយទៅទិញដីឡូត៍ដើម្បីទុកចំណេញ តែប៉ះអ្នករកស៊ីបោកប្រាស់ លក់ដីខ្យល់។ ផ្លូវ ៥១ ឆ្លងទៅផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥ និងជាព្រុំប្រទល់ម្ខាងម្នាក់រវាងខេត្តកណ្តាល និងកំពង់ស្ពឺ បើតាមការបង្ហើបអោយដឹងពីអ្នកជំនាញអចលនទ្រព្យ បានរៀបរាប់ថាស្រុកអង្គស្នួល ខេត្តកណ្តាល និង ខេត្តកំពង់ស្ពឺ មានការរកស៊ីពុះដីឡូត៍ រីកដូចផ្សិត

    June 21, 2019
  • សេដ្ឋកិច្ច

    ទីក្រុងហាណូយក្នុងរយៈពេលត្រឹមតែ ៦ខែ ដំបូងនៃឆ្នាំ ២០១៩ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៣ លាននាក់ ដែលវាជាការកើនឡើង ១០.៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយទីក្រុងនេះក៏បានទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ចំនួន ១៤.៤ លាននាក់ នៅក្នុងឆមាសទី ១ នេះ ដែលស្មើនឹងការកើនឡើង ៩.៥% ធៀបនឹងឆ្នាំមុន។ ចំណែកប្រាក់ចំណូលសរុបពីសកម្មភាពទេសចរណ៍រយៈពេល ៦ខែ ដំបូងនេះ បានកើនឡើងរហូតដល់ ៥០.២៤ ពាន់លានដុង (២.២លានដុល្លារ) ដែលស្មើនឹងការកើនឡើង ៣០% ធៀបនឹងឆ្នាំមុន។ នាយកដ្ឋានទេសចរណ៍រំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ២៨.៥៨

    June 21, 2019
  • សេដ្ឋកិច្ច

    សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឲ្យប្រទេសវៀតណាម និងកោះតៃវ៉ាន់ ជាអ្នកទទួលផលចំណេញធំជាងគេ ក្រៅពីនោះប្រទេសកម្ពុជាយើងក៏កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមហ៊ុនចិន ដែលកំពុងព្យាយាមផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ដើម្បីទទួលបានយោគយល់ពន្ធគយលើទំនិញអាមេរិក។ ជាមួយគ្នានេះដែររោងចក្រថ្មីមួយកំពុងលេចឡើងនៅលើផ្ទៃដីទំហំ ៥០ ហិកតានៅក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូរការផលិតកង់រាប់លានគ្រឿងរបស់ក្រុមហ៊ុន Shanghai General Sports ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដោយសារតែការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក និងសហភាពអុឺរ៉ុបមិនត្រូវបានគិតពន្ធ។ យោងទៅតាមការត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាបានរកឃើញថា យ៉ាងហោចណាស់ក្រុមហ៊ុនផលិតកង់ចំនួនពីរកន្លែង ដែលគ្រប់គ្រងដោយចិនបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយកាលពីឆ្នាំមុនរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាបានផលិតកង់ចំនួន ១.៤ លានគ្រឿង ដែលមានតម្លៃ ២៨៧ លានដុល្លារដោយការនាំចេញកង់ ៦៤% សម្រាប់សហភាពអឺរ៉ុប និង ៧.៣% នៃការនាំចេញកង់របស់កាណាដាត្រូវបានកំណត់សម្រាប់សហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា កង់ភាគច្រើនដែលផលិតដោយក្រុមហ៊ុន

    June 21, 2019
  • សេដ្ឋកិច្ច

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesco ដែលជាក្រុមហ៊ុនលក់រាយធំបំផុតរបស់ចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងអាចពង្រីកអាជីវកម្មនៅក្នុងប្រទេសថៃតាមរយៈការបើកហាងថ្មីចំនួន ៧៥០ កន្លែងបន្ថែម ស្របពេលដែលបច្ចុប្បន្ន Tesco មានដល់ ១,៥៨៣ សាខា នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ​ ការធ្លាក់ចុះវិនិយោគទុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Tesco ទំនងជាកំណត់ទិសដៅទីផ្សារចិន និងកូរ៉េខាងត្បូងផងដែរ។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថៃ Tesco Lotus គឺជាផ្សារទំនើបបែបអុឺរ៉ុបដំបូងបង្អស់ ដែលបានបង្កើតឡើងនៅក្នុងប្រទេសថៃកាលពី ១២ ឆ្នាំមុន។ ដោយឡែកមិនមែនជារឿងចម្លែកនោះទេសម្រាប់ជនជាតិអុឺរ៉ុប ចំពោះ Tesco Lotus តែអ្វីដែលប្លែកនោះគឺការលក់ផ្លែទុរេន ផ្លែស្រកានាគ និងផ្លែត្របែក ជំនួសឲ្យផ្លែស្រ្តបឺរី និងផ្លែព្រូននៅ Tescos

    June 21, 2019
  • បុគ្គលជោគជ័យ

    ទម្លាប់ និងរបៀបក្នុងការរស់នៅ គឺមានឥទ្ធិពលខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា​ ក្នុងការជួយបង្កើនទំហំខួរក្បាល និងដោះស្រាយរាល់ការសម្រេចចិត្តរាប់មិនអស់ ប៉ុន្តែមិនមែនទម្លាប់គ្រប់យ៉ាងគឺ ល្អនោះទេ ហើយការមិនបោះបង់ទម្លាប់ទាំងនោះធ្វើឲ្យអ្នកទទួលបានជោគជ័យដែរ។ ដូច្នេះប្រសិនបើអ្នកកំពុងតស៊ូដើម្បីយកឈ្នះលើទម្លាប់អាក្រក់ពិតប្រាកដ សូមយកការបំផុសគំនិតខ្លះៗពីលោក Bill Gates Elon Musk និង Mark Cuban ។ មហាសេដ្ឋីទាំងបីនាក់នេះបានទទួលជោគជ័យ ប៉ុន្តែពួកគេត្រូវតែបោះបង់ទម្លាប់មិនល្អជាទូទៅលើការងាររបស់ពួកគេដូចជា៖ ១. លោក Bill Gates ៖ មុនពេលដែលលោកក្លាយជាបុគ្គលជោគជ័យ និងជាស្ថាបនិកសហស្ថាបនិកក្រុមហ៊ុន Microsoft លោកមានទម្លាប់មិនល្អមួយ មិនឲ្យតម្លៃទៅលើពេលវេលា និងពន្យារពេលក្នុងការធ្វើរឿងជាច្រើន នៅក្នុងជីវិតរបស់លោក ដោយតែងតែបញ្ចប់កិច្ចការរបស់លោកនៅវេលាចុងក្រោយបង្អស់ ជាហេតុមិនមាននរណាម្នាក់ពេញចិត្ត

    June 21, 2019