Khmernote
  • សេដ្ឋកិច្ច

    គិតត្រឹមដើមឆ្នាំ ២០១៩ នេះខេត្តព្រះសីហនុ ហាក់ផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង ដោយការផ្លាស់ប្ដូរស្ទើរតែគ្រប់វិស័យ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរ​ធ្លាក់ចុះមួយចំនួនតូចផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ខេត្តដ៏មានសក្ដានុពលនេះមានការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាសំណង់អាគារធំៗ ជាច្រើនកំពុងតែប្រជែងគ្នាក្នុងការសាងសង់ និងវិនិយោគពីបណ្ដាអ្នកជំនួញជាច្រើនមកពីប្រទសផ្សេងៗ។ ជាមួយគ្នានេះដែរកាលពីពេលថ្មីនេះ យោងតាមទំព័រហ្វេសប៊ុក ជាផ្លូវការរបស់ក្រុមហ៊ុន FURI Real Estate បានប្រាប់ឲ្យដឹងថា ផ្សារទំនើបដ៏ធំដំបូងគេបង្អស់ដែលកំពុងដំណើរការសាងសង់ ហើយនឹងបើកដំណើរការជូនអតិថិជនក្នុងពេលឆាប់ៗនេះដែលមានទីតាំងស្ថិតនៅកែង រង្វង់មូលត្រីដាវ និងដូហ្វីន សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ដោយចំណាយទឹកប្រាក់រហូតដល់ជិត ១០លានដុល្លារអាមេរិក ជាមួយនឹងអគារ ៥ ជាន់ដ៏ទំនើប និងធំដំបូងគេបង្អស់ក្នុងខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើប

    June 21, 2019
  • សេដ្ឋកិច្ច

    យោងទៅតាមក្រសួងកសិកម្មប្រចាំប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការនាំចេញផ្លែទុរេនកកទាំងមូលទៅកាន់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១,០០០ តោនក្នុងមួយខែ ខណៈពេលដែលការនាំចេញដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទកន្លងមកនេះទទួលបានជោគជ័យ ទោះបីជាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះបានព្រមព្រៀងត្រឹមតែការនាំចេញជាដុំបំណែក និងជាម្សៅទុរេនក៏ដោយ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនការនាំចេញផ្លែទុរេនសរុបរបស់ប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសចិនមានចំនួន ២៣៥.៦២ តោន ស្មើនឹង ៩,៤៤ លានរីងហ្គីត (២,២៦ លានដុល្លារ) ប៉ុន្តែបន្ទាប់ពីការបើកភ្លើងខៀវរបស់ប្រទេសចិនក្នុងការនាំចូលផ្លែទុរេនកកទាំងមូល ម៉ាឡេស៊ីរំពឹងថាការនាំចេញទាំងនេះនឹងអាចឈានដល់ ៥០០ លានរីងហ្គីត សំរាប់តម្លៃនាំចេញប្រចាំឆ្នាំសរុបរបស់ប្រទេសផងដែរ។ លើសពីនេះទៅទៀត​បច្ចុប្បន្នក្រុមហ៊ុនចំនួនប្រាំ ត្រូវបានផ្ដល់សិទ្ធិក្នុងការនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិន ហើយគេរំពឹងថាក្រុមហ៊ុនជាច្រើនទៀតនឹងអាចទទួលបានការអនុញ្ញាតឱ្យនាំផ្លែឈើនេះចេញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការការដាំដុះ និងផលិតផ្លែទុរេនសរុបបានកើនឡើងដល់ ៣៤១,០០០ តោនកាលពីឆ្នាំមុនបើធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ២១១,០០០ តោន ហើយត្រូវបានគេរំពឹងថា

    June 21, 2019
  • បុគ្គលជោគជ័យ

    លោក Warren Buffett ដែលជាមហាសេដ្ឋីលំដាប់ទី៣ នៅលើពិភពលោកជាមួយទ្រព្យសម្បតិ្តប្រហែលជា ៨២ ពាន់លានដុល្លារ ដោយនៅក្នុងអាយុ ៨៨ឆ្នាំនេះ លោកនៅតែអាចគ្រប់គ្រង និងដំណើរការក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្មរបស់លោកដូចជា Geico, Dairy Queen និង See’s Candies ។ ជាក់ស្ដែងលោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញមួយរូប និងជាមិត្តសំលាញ់ បានបង្ហាញពីគន្លឹះសំខាន់មួយនៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់លោក Warren Buffett គឺជាទម្លាប់សាមញ្ញមួយ ហើយជាអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបាននោះគឺ «

    June 21, 2019
  • អចលនទ្រព្យ

    តាមការសង្កេតពីតំលៃអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ បានអោយឃើញថា បច្ចុប្បន្នទឹកដីខណ្ឌសែនសុខ បានក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាតំបន់ដែលមានការទិញលក់អចលនទ្រព្យខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺក្រោយពេលដែលផ្សារទំនើប Aeon II បានបង្ហាញខ្លួនជាផ្លូវការ ហើយបន្តបន្ទាប់ទៀតក៏មានផ្សារ Macro, Global House, និងផ្សារទំនើប Chip Mong Mall សែនសុខ ដែលកំពុងដំណើរការសាងសង់ជាហូរហែ។ បើតាមការអោយដឹងពីតំលៃអចលនទ្រព្យនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងតំបន់នានានៅក្នុងខណ្ឌនេះបានអោយដឹងថា កាលពី ៤ ទៅ ៥ឆ្នាំមុន តំលៃអចលនទ្រព្យនៅទីនោះមិនទាន់មានការឡើងថ្លៃខ្លាំងនោះទេ ជាក់ស្តែងផ្ទះនៅបូរីពិភពថ្មី សែនសុខទល់មុខផ្សារ Macro មានតំលៃតែជាង១០ម៉ឺនដុល្លារ ប៉ុណ្ណោះ ហើយមកទល់នឹងពេលបច្ចុប្បន្នផ្ទះនៅតំបន់នោះ មានតំលៃដល់ទៅជាងកន្លះលានដុល្លារ

    June 21, 2019
  • សេដ្ឋកិច្ច

    កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសថៃកំពុងប្រឈមនឹងការរំពឹងទុកថា នឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈពេលដែលប្រទេសចិនកំពុងពិចារណាបង្កើនការនាំចេញអង្កររបស់ខ្លួនជាពិសេសសម្រាប់ទ្វីបអាហ្វ្រិក ដែលជាទីផ្សារគោលដៅដ៏មានសក្តានុពលសម្រាប់ប្រទេសចិននាពេលបច្ចុប្បន្ន ដែលអ្នកប្រើប្រាស់មានទម្លាប់នៃការទទួលទានអង្ករស្រូវចាស់។ យោងទៅតាមប្រធាននៃសមាគមនាំចេញអង្ករប្រចាំប្រទេសថៃបានឲ្យដឹងថា ប្រទេសចិនផលិតអង្ករប្រមាណជា ១២០ លានតោនជារៀងរាល់ឆ្នាំ ហើយទំនងជាបង្កើនការនាំចេញអង្ករចំនួន ៣ លានតោននៅឆ្នាំនេះ ខណៈឆ្នាំមុនៗនាំចេញចន្លោះពី ១.៥ ទៅ ២ លានតោនប៉ុណ្ណោះ។ ជាមួយគ្នានេះដែរតម្លៃអង្ករចិនផលិតមកមានតំលៃថោកបើប្រៀបធៀបទៅនឹងអង្ករដទៃទៀត ស្របពេលដែលអង្ករស្រូវថ្មីរបស់ប្រទេសចិនមានតម្លៃត្រឹមតែ ៣០០ ដុល្លារក្នុងមួយតោន ខុសពីប្រទេសថៃមានតម្លៃ ៣៩០ ដុល្លារ ហើយប្រទេសវៀតណាម ៣៦០ ដុល្លារ និងប្រទេសឥណ្ឌា ៣៧០ ដុល្លារ ដែលជាហេតុធ្វើឲ្យការនាំចេញអង្កររបស់ប្រទេសថៃមានការធ្លាក់ចុះ ៥% បើធៀបទៅនឹងឆ្នាំ ២០១៧

    June 21, 2019
  • ហិរញ្ញវត្ថុ

    ធនាគារដែលមានភាពល្បីល្បាញពេញផ្ទៃប្រទេសកម្ពុជា ដែលវិវត្តន៍ខ្លួនចេញពីអង្គការតូចមួយរកស៊ីវិស័យហិរញ្ញាវត្ថុ កាលពីដើមឆ្នាំ១៩៩៣ ដែលមានឈ្មោះថា អេស៊ីលីដា បច្ចុប្បន្នបានរីកខ្លួនរហូតមាន ២៦២ សាខា នៅទូទាំងប្រទេសកម្ពុជា។ ភាពរីកចំរើនៃវិស័យធនាគារ នៅកម្ពុជា បានធ្វើអោយធនាគារ អេស៊ីលីដា មានអ្នកប្រកួតប្រជែងច្រើន និងធ្វើអោយចំណែកទីផ្សារនៃអតិថិជន ក៏បែងចែកទៅតាមនឹងដូចគ្នា។ បើយោងតាមសេចក្តីប្រកាសរបស់ធនាគារ អេស៊ីលីដា បានអោយដឹងថា នៅឆ្នាំ២០១៨ នេះធនាគារមួយនេះទទួលបានប្រាក់ចំណេញសុទ្ធបន្ទាប់ពីដកពន្ធរួច សរុបមានចំនួន ៨០.៧៤៧ លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែទិន្និន័យនេះ វាថយចុះ ៦,៦៤% បើធៀបជាមួយនឹងឆ្នាំ២០១៧។ គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា គឺជាធនាគារមួយដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងមានឈ្មោះល្បីល្បាញអស់រាប់សិបឆ្នាំមកហើយ៕ អត្ថបទ៖

    June 21, 2019
  • សេដ្ឋកិច្ច

    យោងតាមភ្នាក់ងារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃនេះប្រទេសវៀតណាម និងប្រទេសថៃបានបើកដំណើរការកន្លែងថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីក្រុមហ៊ុនថៃបានចាប់ផ្តើមគម្រោង DAU TIENG ទី១ និង DAU TIENG ទី២ ដែលមានសមត្ថភាពផលិតថាមពលសរុបចំនួន ៤២០ មេហ្កាវ៉ាត់។ ជាមួយគ្នានេះដែរ​ នាយកប្រតិបត្តិក្រុមហ៊ុន B.Grimm Power (BGRIM) បានបង្ហាញថា គម្រោងផលិតថាមពលព្រះអាទិត្យធំបំផុតនៅក្នុងអាស៊ាន (DT ទី១ និង DT ទី២) នេះត្រូវបានតំឡើង និងដាក់ពង្រាយដើម្បីទទួលបានថាមពលសរុប ៤២០ មេហ្កាវ៉ាត់នៅក្នុងខេត្តតៃមិញ ប្រទេសវៀតណាម ខណៈពេលដែលប្រទេសវៀតណាមបានបើកស្ថានីយអគ្គិសនី (COD) សម្រាប់ចរន្តអគ្គិសនីនៅវៀតណាម

    June 21, 2019
  • សេដ្ឋកិច្ច

    ក្រុងប៉ោយប៉ែតជាទីក្រុង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ កំពុងទទួលបានសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានក្រុមហ៊ុន វិស័យសំណង់ និងវិស័យអចលនទ្រព្យជាច្រើន បានចាប់ផ្ដើមវិនិយោគទុននៅទីនោះ។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតក្រុមហ៊ុន CENTRAL GROUP ដ៏ល្បីមួយរបស់ប្រទេសថៃ បានចាប់ផ្ដើមគម្រោងសាងសង់ និងបើកដំណើរការសាងសង់ ផ្សារទំនើប Big C សាខាថ្មីរបស់ខ្លួននៅលើទឹកដីក្រុងប៉ោយប៉ែត ជាសាខាដំបូងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការឯកភាពដើម្បីលើកកម្ពស់ការវិនិយោគពីក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា។ គួរបញ្ជាក់ផងដែរថា​ សាខាថ្មីនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ទំហំ ៧,៨៧៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអាគារផ្សារទំនើប និងរោងកុន Major Cineplex ដ៏ធំដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅលើទីតាំងព្រំប្រទល់រវាងប្រទេសថៃ និងកម្ពុជាដោយចំណាយទឹកប្រាក់ក្នុងការសាងសង់រហូតដល់

    June 21, 2019
  • សេដ្ឋកិច្ច

    ថៃ៖ យោងតាមសារព័ត៌មានរបស់ថៃបានប្រាប់ឲ្យដឹងថា ​អាជ្ញាធរនៅតំបន់ប៉ាតាយ៉ានឹងចំណាយថវិកា ៧០ លានបាតសម្រាប់ផែនការដំបូង ការងាររៀបចំ និងរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងផ្លូវដែកថ្មីមួយ បន្ទាប់ពីត្រូវបានស្នើសុំ ដែលត្រូវប្រើប្រាស់ថវិកាសេដ្ឋកិច្ចជាតិ Eastern Economic Corridor (EEC) ដើម្បីអភិវឌ្ឍទីក្រុងប៉ាតាយ៉ា និងតំបន់ផ្សេងទៀតនៅតាមបណ្តោយឆ្នេរភាគខាងកើត។ គួរឲ្យដឹងផងដែរថា ផ្នែកដំបូងនៃគម្រោង ដែលបានស្នើសុំ គឺខ្សែបន្ទាត់ក្រហមដែលត្រូវចំណាយប្រាក់ ​៨ ពាន់លានបាត នឹងផ្តល់សេវាកម្មជាពិសេសសម្រាប់តំបន់ឆ្នេរប៉ាតាយ៉ានៅភាគខាងត្បូង សម្រាប់ការធ្វើដំណើរពីផែភាគខាងត្បូងប៉ាតាយ៉ា ផ្លូវ Sukhumvit ប៉ាតាយ៉ាខាងជើង សាលាក្រុង ស្ថានីយ២១ កណ្តាល និងរាជហ្គាដិន ដោយមានក្រុមហ៊ុនពីរកំពុងតែធ្វើការដេញថ្លៃ ដើម្បីស្ថាបនាបណ្តាញផ្លូវរថភ្លើងថ្មីរបស់ទីក្រុងនេះ។ លើសពីនេះក៏មានខ្សែបន្ទាត់ពណ៌ខៀវមួយផ្សេងទៀតត្រូវបានស្នើឡើង ដែលបានព្យាករណ៍តម្លៃរហូតដល់

    June 21, 2019
  • បុគ្គលជោគជ័យ

    ស្ថាបនិកក្រុមហ៊ុន Alibaba និងជាអ្នកជំនួញដ៏ល្បីបំផុតរបស់ប្រទេសចិន លោក Jack Ma ដែលត្រូវបានគេស្គាល់ថា បុរសដែលមានការតស៊ូក្នុងជីវិត និងលើវិថីជំនួញរបស់លោកយ៉ាងខ្លាំង ទម្រាំតែសម្រេចបានជោគជ័យ និងក្លាយជាបុគ្គល ដែលមនុស្សគ្រប់គ្នាកោតសរសើរ។ យោងតាមបទពិសោធរបស់ Jack Ma លោកបានប្រាប់ពីរឿងមួយចំនួន ដែលមនុស្សគ្រប់គ្នា​គួរតែចាប់ផ្ដើមជីវិតរបស់ពួកគេចាប់ពីអាយុ ២០ ឆ្នាំ រហូតដល់ ៦០ឆ្នាំ ដើម្បីកុំឲ្យមានការស្ដាយក្រោយដូចរូបលោក ហើយទទួលបានជោគជ័យក្នុងជីវិតដូចជា៖ ១.​មុនពេលចូលដល់អាយុ ២០ឆ្នាំ៖​ អ្នកត្រូវធ្វើជាសិស្សល្អ ខិតខំរៀនសូត្រ ទទួលយកចំណេះដឹងឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធនៅក្នុងជីវិត។ ២.មុនពេលចូលដល់អាយុ ៣០ឆ្នាំ ត្រូវរៀនសូត្រពីអ្នកណាម្នាក់៖ អ្នកត្រូវស្វែងរកក្រុមហ៊ុនតូចមួយ ដើម្បីធ្វើការ

    June 21, 2019