Khmernote
  • បុគ្គលជោគជ័យ

    សហគ្រិនល្បីៗជាច្រើនរូបដូចជាលោក Richard Branson លោក Steve Jobs លោក Larry Page លោក​ Warren Buffet និងជាច្រើនអ្នកទៀតដែលត្រូវបានគេស្គាល់ថាជាបុគ្គលជោគជ័យបំផុតលើពិភពលោក ដោយមានលក្ខណៈពិសេសផ្ទាល់ខ្លួន ក្នុងការបង្កើតបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងបរិយាកាសតែមួយគត់របស់ខ្លួន។ មូលហេតុដែលធ្វើឲ្យពួកគេទទួលបានជោគជ័យ ខណៈពេលដែលមនុស្សជាច្រើនមិនអាចធ្វើបាន គឺមានលក្ខណៈពិសេស ៨ យ៉ាងដែលពួកគេតែងតែធ្វើ៖ ១. ស្ដាប់ច្រើនជាងនិយាយ៖ លោក Richard Branson បានដាក់ឈ្មោះថាការស្តាប់ជាគោលការណ៍ដឹកនាំដ៏សំខាន់បំផុត ដោយគាត់និយាយថា «ការស្តាប់ជួយឱ្យយើងរៀនពីគ្នាទៅវិញទៅមកពីទីផ្សារ និងពីកំហុសដែលត្រូវធ្វើដើម្បីទទួលបានភាពពិតប្រាកដណាមួយ»។ ២. ត្រៀមខ្លួនដើម្បីទទួលបរាជ័យ៖ អ្នកនឹងមិនទទួលបានជោគជ័យនោះទេ​ប្រសិនបើអ្នក មិនប្រុងប្រយ័ត្ន

    June 21, 2019
  • ហិរញ្ញវត្ថុ

    ធនាគារដែលមានវ័យចំណាស់ និងជាបុត្រសម្ព័ននៅក្នុងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង គឺធនាគារ ANZ Royal នឹងត្រូវបាត់ឈ្មោះពីកម្ពុជា ដោយសារតែបានលក់ភាគហ៊ុនទៅអោយធនាគារជប៉ុន ហើយក៏ត្រៀមផ្លាស់ប្តូរឈ្មោះទៅជាធនាគារ J TRUST នៅក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ធនាគារ ANZ Royal ដែលមាន 23 សាខា នៅកម្ពុជា បានលក់ភាគហ៊ុន ៥៥% របស់ខ្លួនទៅអោយធនាគារជប៉ុន អស់រយៈពេលប្រមាណមួយឆ្នាំកន្លងទៅនេះ នឹងធ្វើការផ្លាស់ប្តូរឈ្មោះទាំងស្រុង ហើយឈ្មោះថា ANZ Royal ក៏មិនមានទៀតឡើយនៅកម្ពុជា។

    June 21, 2019
  • សេដ្ឋកិច្ច

    ផ្សារទំនើប ឌឹអូឡាំព្យាម៉ល របស់ក្រុមហ៊ុន OCIC ដែលគេស្គាល់ថាជារបស់អ្នកឧកញ៉ា ពុង ឃាវសែ ត្រៀមបើកដំណើរការសាកល្បងនៅថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ នេះស្របពេលដែលស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងបើកដំណើរការជាសាធារណៈ ក្នុងពេលតែមួយ។ បើតាមការចុះផ្សាយនៅលើគេហទំព័រ OCIC បានអោយដឹងថា ផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះមានចំនុចពិសេសជាច្រើនដូចជា – ទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធ​ដោយ អគារ ស្នាក់នៅ និង​ខុន​ដូរ​ស្តង់ដារ​ខ្ពស់ បង្កើត​ជា​ផ្សារ​ទំនើប​ឈានមុខ នៅ​ចំ​កណ្តាល​រាជធានី ភ្នំពេញ ដែល​មាន​ហាង​សំលៀ​កបំ​ពាក់​ល្បីភោជនីយដ្ឋាន​ចំរុះ កន្លែង​កំសាន្ត និង​សេវាកម្ម ផ្សេងៗ​ទៀត​ជាច្រើន អាច​បំពេញ​តម្រូ​វ​ការ​សព្វ​គ្រប់​របស់​អតិ​ថិ​ជន ។

    June 21, 2019
  • សេដ្ឋកិច្ច

    យោងតាមអង្គការឯករាជ្យឈានមុខគេលើពិភពលោកបាននិយាយថា វៀតណាមបានក្លាយជាអ្នកនាំផ្លែគូលែនចេញធំបំផុតលំដាប់ទី ២ នៅលើពិភពលោក ដែលមានចំនួន ១៩% នៃចំណែកទីផ្សារពិភពលោកក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រទេសនាំចេញលំដាប់ទី១គឺ តំបន់ម៉ាដាហ្គាស្ការ ដែលមានចំនួនរហូតដល់ ៣៥% នៃការនាំចេញសកលលោក បើទោះបីជាតំបន់ផ្ទៃដីដាំដុះតូចក៏ដោយ។ បន្ថែមពីនេះទៅទៀតបើនិយាយអំពីទិន្នផលវិញ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយជាលើកដំបូងដោយមានចំនួន ២ លានតោនក្នុងមួយឆ្នាំ ចំនែកឯប្រទេសឥណ្ឌាមាន ៦៧៧.០០០ តោន និងវៀតណាមមានចំនួន ៣៨០.០០០ តោន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់តួលេខរបស់ ISHS ថា ប្រទេសវៀតណាមបានតាមពីក្រោយប្រទេសចិនក្នុងការនាំចេញ ដែលមានចំនួន ១៨% ហើយប្រទេសថៃ ១០% និងអាហ្វ្រិកខាងត្បូង ៩%។

    June 21, 2019
  • សេដ្ឋកិច្ច

    កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុនសាជីវកម្មជាតិ (Jogmec) ប្រេងកាត និងឧស្ម័នជាតិរបស់ជប៉ុនបានប្រកាសអំពីផែនការធ្វើអាជីវកម្ម ទៅលើសមាសធាតុទង់ដែង និងស័ង្កសីនៅភាគឦសានក្នុងខេត្តស្ទឹងត្រែង ដោយសហការជាមួយក្រុមហ៊ុនជប៉ុន Nittetsu Mining Co។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំងពីរនេះបានធ្វើការស្ទាបស្ទង់តំបន់រ៉ែនេះរួចមកហើយ បន្ទាប់ពីទទួលបានសិទ្ធិរុករកពីរដ្ឋាភិបាលកម្ពុជាកាលពីខែមេសា និងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការស្ទង់ភូមិសាស្ត្រ ជាមួយនឹង ក្រសួងរ៉ែនិងថាមពលផងដែរ។ លើសពីនេះក្រុមហ៊ុន Jogmec និងក្រុមហ៊ុន Angkor Gold Corp បានប្រកាសថាពួកគេបានចុះកិច្ចព្រមព្រៀងរុករកប្រេងរួមគ្នា ដើម្បីស្វែងរកអាជ្ញាប័ណ្ណ Angkor’s Oyadao South license ដោយក្រុមហ៊ុន Jogmec នឹងវិនិយោគ ៣ លានដុល្លារក្នុងរយៈពេល

    June 21, 2019
  • ហិរញ្ញវត្ថុ

    យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនេះបានអោយដឹងថា ក្នុងឆ្នាំ២០១៨ ធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា មួយនេះទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨ លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៧ មានត្រឹម ៤៦,២ លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះសម្រាប់ឆ្នាំ២០១៨ ប្រាក់ចំណេញមានការកើនឡើងដល់ទៅ ៥៥% បើធៀបជាមួយឆ្នាំ២០១៧។ ក្រៅពីប្រាក់ចំណេញ ធនាគារ ABA ក៏បានបង្ហាញថា បើគិតត្រឹមដំណាច់ឆ្នាំ២០១៨នេះធនាគារមានអ្នកដាក់ប្រាក់បញ្ញើ ៤២៦.០០០នាក់ កើនឡើងពីចុងឆ្នាំ ២០១៧ មានត្រឹមតែ ២៣២.០០០នាក់ ហើយប្រាក់បញ្ញើរនោះមានទំហំទឹកប្រាក់ដល់ ២.២ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ធនាគារ ABA មានភាគហ៊ុនធំ ៩០%

    June 21, 2019
  • បុគ្គលជោគជ័យ

    Amazon បានបំបាក់ Google និង Apple ក្លាយជាយីហោមានតម្លៃខ្ពស់ជាងគេនៅលើពិភពលោក ក្នុងតម្លៃ ៣១៥.៥ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Apple ឈរនៅលំដាប់ ទី២ ជាមួយនឹងតម្លៃ ៣០៩.៥ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Google ស្ថិតក្នុងលំដាប់លេខ ៣ ដោយមានតម្លៃ ៣០៩ ពាន់លានដុល្លារ។ នេះបើយោងតាម BrandZ Top 100 Most Valuable Global Brand ឆ្នាំ២០១៩ ដែលជាការស្រង់ស្ថិតិជាសកលទៅលើយីហោល្បីៗជារៀងរាល់ឆ្នាំ។ ឆ្នាំនេះក្រុមហ៊ុន

    June 21, 2019
  • បុគ្គលជោគជ័យ

    លោក Steve Jobs ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញ និងអ្នកវិនិយោគដ៏ល្បីមួយរូបប្រចាំសហរដ្ឋអាមេរិក ហើយក៏ជាអតីតប្រធានអគ្គនាយក និងជាសហស្ថាបនិកក្រុមហ៊ុន Apple ផងដែរ។ លោក គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកល្បីៗជាច្រើន ដែលគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគ្រប់សំណួរទាំងអស់ លោកហាក់ដូចជាផ្ដល់ចម្លើយដ៏អស្ចារ្យជាច្រើន ទោះបីជាពេលខ្លះ​ការបំផុសគំនិតរបស់ខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ។ ជាក់ស្ដែងនៅពេលដែលលោកជាប់គាំង ឬ ភាំងអារម្មណ៍នឹងរឿងអ្វីមួយ លោកតែងតែប្រើវិធី ៣​ យ៉ាងដើម្បីបង្កើតការគិតឡើងវិញដូចជា៖ ១. គិតនៅពេលអ្នកដើរ៖ ជារឿយៗ លោក Steve Jobs តែងតែប្រើប្រាស់ថាមពលក្នុងការដើរ ដើម្បីជម្រះខួរក្បាលរបស់គាត់ពីរឿងដែលស្មុគស្មាញ និងបង្កើតគំនិតថ្មីៗ។ ជាពិសេសនៅពេលដែលលោកត្រូវការបង្កើតគំនិតដើម្បីច្នៃប្រឌិតផលិតផលថ្មីៗ លោកតែងតែចេញទៅក្រៅដើរលេងជាមួយមនុស្សមួយក្រុម ដែលវាជាវិធីសាស្រ្តមួយដ៏ល្អបំផុតសម្រាប់លោក។ យោងតាមការស្រាវជ្រាវរបស់ស្ទែនហ្វដបានឱ្យដឹងថា ការដើរអាចបង្កើនគំនិតប្រកបដោយភាពច្នៃប្រឌិតបាន

    June 21, 2019
  • សេដ្ឋកិច្ច

    ហ្វីលីពីន៖ ថ្មីៗនេះ ប្រទេសហ្វីលីពីនកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមមួយគឺធ្វើយ៉ាងណាត្រូវលក់ផ្លែស្វាយស្រស់ប្រមាណជា ២ លានគីឡូក្រាមឲ្យអស់ បើមិនដូចនោះទេស្វាយទាំងអស់នោះនឹងទុំហើយត្រូវរលួយអស់ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ទៀត។ យោងតាមមន្ទីរកសិកម្មហ្វីលីពីនបានឲ្យដឹងថា នៅក្នុងឆ្នាំនេះមានរឿងចៃដន្យមួយបានកើតឡើងគឺស្វាយដែលកសិករដាំស្ទើរតែគ្រប់ដើមបានចេញផ្កា និងផ្លែក្នុងពេលដំណាលគ្នា ពោលគឺមិនបានឲ្យផលបណ្តាក់គ្នាដូចរដូវមុនៗឡើយ។ កក្តានេះហើយទើបធ្វើឲ្យហ្វីលីពីន មានផ្លែស្វាយទុំច្រើនសន្ធឹកសន្ធាប់លើសពីតម្រូវការក្នុងទីផ្សារ។ ដើម្បីជួយកសិករលក់ផ្លែស្វាយទាំងនោះ រដ្ឋាភិបាលបានសម្រេចបង្កើតស្ដង់លក់ផ្លែស្វាយជាពិសេសមួយ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយទិញផ្លែស្វាយទាំងនោះក្នុងតម្លៃពិសេសគឺត្រឹមតែ ១ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ក្រៅពីនេះរដ្ឋាភិបាលនឹងជួយនាំយកផ្លែស្វាយទាំងនេះទៅលក់នៅប្រទេសជប៉ុន កូរ៉េខាងត្បូង រុស្សី និងទីក្រុងឌូបៃផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖ straitstimes

    June 21, 2019
  • សេដ្ឋកិច្ច

    សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួល កំណើនអ្នកវិនិយោគកាន់តែច្រើន បូករួមប្រទេសយើងជាប្រទេសដែលមានទីផ្សារសេរី បើកទូលាយក្នុងការប្រកួតប្រជែងផងនោះ ធ្វើអោយអាជីវកម្មមួយចំនួន មានការធ្លាក់ចុះ ខណៈដែលអាជីវកម្មថ្មីៗមកក្រោយមានសន្ទុះយ៉ាងខ្លាំង ជាក់ស្តែងដូចផ្សារសុវណ្ណា នេះជាដើមនឹងធ្វើការផ្អាកដំណើរការនៅចុងខែសីហា នេះដោយគណៈគ្រប់គ្រងផ្សារ បាននិយាយថា ពួកគេនឹងធ្វើការកែលម្អផ្សារនេះឡើងវិញ។ ស្របពេលដែលផ្សារទំនើបជាច្រើនកំពុងធ្វើការសាងសង់ជាបណ្តើរៗ ហើយផ្សារទំនើប Aeon របស់ជប៉ុនកំពុងតែមានសន្ទុះខ្លាំងផងដែរ ក្រុមហ៊ុន (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលកំពុងកាន់កាប់ផ្សារទំនើបល្បីៗជាច្រើន ប្រមាណ១០ឆ្នាំមកនេះ បានធ្វើការកំណែទម្រង់ និងកែលម្អសោភ័ណភាពផ្សារឡើងវិញ ដូចជាផ្សារទំនើបសូរិយាជាដើម ហើយថ្មីៗផ្សារទំនើបសុវណ្ណា ក៏ត្រៀមផ្អាកដំណើរការ ដើម្បីធ្វើការលម្អដូចគ្នា។ ចំពោះការផ្អាកដំណើរការផ្សារទំនើបសុវណ្ណា នេះដែរ អាជីវករជាច្រើននៅក្នុងផ្សារទំនើបមួយនេះ ចាប់ផ្តើមប្រកាសលក់បញ្ចុះតំលៃទំនិញគ្រប់មុខ ដើម្បីលាងស្តុកមុនផ្សារត្រូវបានបិទទ្វារ

    June 21, 2019