Khmernote
  • បុគ្គលជោគជ័យ

    មហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាបុរសដែលមានបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើប ហើយជានាយកប្រតិបត្តិក្រុមហ៊ុន Amazon និងជាស្ថាបនិកនៃក្រុមហ៊ុន Blue Origin បានបង្ហាញពីសកម្មភាពប្រចាំថ្ងៃរបស់លោកដែលអាចជំរុញ ឲ្យលោកទទួលបានជោគជ័យមកទល់សព្វថ្ងៃ និងអាចគ្រប់គ្រងការងារជាច្រើនបានយ៉ាងល្អ ប្រកបដោយការទទួលខុសត្រូវ។ វាអាចជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយអំពី​លោក Jeff Bezos ដែលគាត់មិនបង្ខំ និងប្រញាប់ប្រញាល់ក្នុងការសម្រេចគោលដៅរបស់លោកទេ ផ្ទុយទៅវិញលោកត្រូវការពេលសម្រាក និងធ្វើការសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន​ ជាមួយនឹងទម្លាប់ជាប្រចាំថ្ងៃដូចជា៖ ១​.​ក្រោកពីព្រលឹម៖ នៅក្នុងចំណោមមហាសេដ្ឋី និងបុគ្គលល្បីៗ ជាច្រើនដែលមានទម្លាប់ក្រោកពីព្រឹកព្រលឹម ដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់ពួកគេ ជាមួយគ្នានេះទម្លាប់របស់លោក Jeff Bezos គឺចូលគេងឲ្យបានឆាប់បំផុត ហើយក្រោកពីព្រលឹម ដែលជាទម្លាប់ដ៏សាមញ្ញមួយ និងជាផ្នែកធ្វើឲ្យលោកទទួលបានជោគជ័យ។ ២.ចំណាយពេលញ៉ាំអាហារពេលព្រឹកជាមួយគ្រួសារ៖

    June 21, 2019
  • បុគ្គលជោគជ័យ

    យោងទៅតាមទស្សនាវត្ដីដ៏ល្បី Forbes បានចេញផ្សាយនូវបញ្ជីប្រចាំឆ្នាំរបស់ខ្លួនអំពីស្រ្តីដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនជាងគេបំផុតប្រចាំប្រទេសអាមេរិក ដែលមានរហូតទៅដល់ ៨០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ មានការកើនឡើងរហូតដល់ មួយភាគបីច្រើនជាងមួយឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងចំណោមសមាជិក ៨០នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ២២៥ លានដុល្លារនោះ មានសមាជិក ១១នាក់ ដែលមានអាយុក្រោម ៤០ឆ្នាំ ហើយ ៧នាក់ មានអាយុ ៣០ឆ្នាំ និង ៤នាក់ មានអាយុត្រឹម ២០ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជាបញ្ជីរបស់ស្រ្តី ១១ រូបដែលមានទ្រព្យច្រើនជាងគេបំផុតនៅអាមេរិចហើយមានអាយុក្រោម 40 ឆ្នាំដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង៖ ១. Kylie Jenner

    June 21, 2019
  • សេដ្ឋកិច្ច

    ប្រភពមួយបានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុនថា ក្រុមហ៊ុន Sharp គ្រោងនឹងផ្លាស់ប្តូរផលិតកម្មកុំព្យូទ័ររបស់ខ្លួនជាបណ្ដោះអាសន្នទៅតៃវ៉ាន់ មុននឹងផ្លាស់ប្តូរផលិតកម្មទៅរោងចក្រថ្មីនៅឯវៀតណាម ដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការបន្ទាប់ពីខែតុលា។ ប្រភពដដែលក៏បានបន្ថែមថាក្រុមហ៊ុនដំបូងឡើយគ្រោងនឹងបង្កើតគ្រឿងអេឡិចត្រូនិកនៅរោងចក្រវៀតណាមទៀតផង។ យ៉ាងណាក៏ដោយវាទំនងជាត្រូវផ្លាស់ប្តូរទំនិញដែលនឹងត្រូវផលិតឡើង ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ យោងតាមក្រុមហ៊ុន NHK បានឱ្យដឹងថា ក្រុមហ៊ុន Sharp កំពុងពិចារណាផ្លាស់ប្តូរផលិតកម្មឧបករណ៍ការិយាល័យ ដែលត្រូវបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក ពីប្រទេសចិនតាមប្រទេសថៃ។ ម៉ិកស៊ិកក៏ត្រូវបានគេពិចារណាផងដែរថា នឹងជាមូលដ្ឋានផលិតកម្មថ្មីរបស់ក្រុមហ៊ុន សម្រាប់ផ្ទាំងបដាអេឡិចត្រូនិកដែលប្រើបន្ទះគ្រីស្តាល់រាវ។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនកំពុងពិនិត្យមើលឡើងវិញនូវផែនការរបស់ខ្លួន ដោយសារតែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងគំរាមដាក់ពន្ធលើម៉ិកស៊ិក៕ អត្ថបទ៖ លីដា ប្រភព៖ vietnaminsider

    June 21, 2019
  • បុគ្គលជោគជ័យ

    លោក Grant Cardone ជាមហាសេដ្ឋីអាមេរិក និងជាអ្នកឯកទេសបណ្តុះបណ្តាលដ៏ឆ្នើមបំផុតលំដាប់អន្តរជាតិ ខាងវិនិយោគអចលនទ្រព្យ និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជនចំនួន 7 កន្លែងជាមួយអាជីវកម្មរាប់ពាន់លានដុល្លារដោយសារតែការខិតខំប្រឹងប្រែងរបស់លោកតាំងពីបាតដៃទទេរ រហូតមកដល់វ័យ ៦១ឆ្នាំ ទើបលោកដឹងថារយៈពេល​ ៤០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោកបញ្ចប់ការសិក្សានៅវិទ្យាល័យមកទល់សព្វថ្ងៃនេះ លោកសង្កេតឃើញថាខ្លួនឯងមានការផ្លាស់ប្ដូរជាច្រើន បើប្រៀបធៀបកាលពីលោកមានអាយុ ២០ឆ្នាំ ជាមួយនឹងរឿង ៤ យ៉ាងដែលលោកស្ដាយក្រោយចំពោះការចំណាយពេលវេលានិងលុយរបស់ទៅលើ៖ ១. គ្រឿងញៀន និងគ្រឿងស្រវឹង៖ នៅពេលដែលបញ្ចប់មហាវិទ្យាល័យ លោកបានក្លាយជាជន ពាលាអាវាសែ ញៀនថ្នាំ និងស្រា ជាពិសេសធ្វើរឿងមិនត្រឹមត្រូវជាច្រើន បើពេលវេលាអាចត្រលប់ក្រោយ​ លោកនឹងចំណាយលុយនោះលើអ្វីដែលអាចជួយអភិវឌ្ឍជំនាញថ្មីៗ ចំណេះដឹង និងបង្កើតទំនាក់ទំនងដ៏អស្ចារ្យ

    June 21, 2019
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម បានបង្ហាញថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសចិន ដែលកំពុងតែកើតឡើងយ៉ាងក្ដៅគគុក ធ្វើឲ្យប្រទេសមួយចំនួន ទទួលបានផលប្រយោជន៍យ៉ាងច្រើនដោយការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាមេរិក។ ជាក់ស្ដែងបើប្រៀបធៀបទៅនឹងឆ្នាំមុន ប្រទេសវៀតណាមនាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់ ៣៨% ក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ឯប្រទេសតៃវ៉ាន់កើនឡើងដល់ ២២% ខណៈពេលដែលប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ១៧% និងបង់ក្លាដេសកើនដល់ ១៣% ។ ថ្មីៗនេះលោក Trump បានពង្រីកសង្គ្រាមពាណិជ្ជកម្មរបស់លោកដោយរួមបញ្ចូលប្រទេសម៉ិកស៊ិក បើទោះបីជាត្រូវបានគំរាមកំហែងដោយតម្លៃពន្ធរហូតដល់ ៥% ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃច័ន្ទនេះ ដោយពន្ធគយត្រូវបានបង់ដោយអ្នកនាំចូល ដែលអាចជ្រើសរើសយកការចំណាយ ឬ គិតបន្ថែមពីលើអ្នកប្រើប្រាស់​ ប៉ុន្តែក្នុងករណីខ្លះរោងចក្រនៅក្រៅប្រទេសបានកាត់បន្ថយតម្លៃនៃផលិតផលរបស់ពួកគេផងដែរ។ លោកបានអះអាងម្តងហើយម្តងទៀតថា ពន្ធគយរបស់លោក

    June 21, 2019
  • បុគ្គលជោគជ័យ

    លោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ដ៏ល្បីល្បាញមួយរូបដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញដ៏ពូកែ បើទោះបីជារូបលោកបានបោះបង់ចោលការសិក្សាទាំងវ័យក្មេងក៏ដោយ។ មិនតែប៉ុណ្ណោះលោក ក៏ជាសប្បុរសជនម្នាក់ នៅក្នុងចំណោមមហាសេដ្ឋី​ និងបុគ្គលល្បីៗ ជាច្រើននៅជុំវិញពិភពលោក ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាងពាក់កណ្ដាលសម្រាប់ជនក្រីក្រ ការអភិវឌ្ឍផ្នែកសុខភាពសង្គម និងការអប់រំជាច្រើន។ ភាពជោគជ័យជាច្រើននៅក្នុងជីវិត មិនបានធ្វើឱ្យលោកមានភាពអាត្មានិយម និងមោទនៈភាពទេ តែផ្ទុយទៅវិញ លោកបានបំផុសគំនិតជាច្រើនដើម្បីជំរុញឲ្យមនុស្សគ្រប់គ្នាទទួលបានជោគជ័យក្នុងជីវិត ហើយមិនភ្លេចធ្វើការចែករំលែកដល់អ្នកដទៃ។ ខាងក្រោមនេះជាការសម្រង់គំនិត ១០យ៉ាង របស់លោក Bill Gates ដែលជួយឲ្យជីវិតទទួលបានជោគជ័យ៖ ទី១.កុំប្រៀបធៀបខ្លួនឯងជាមួយនរណាម្នាក់នៅក្នុងពិភពលោកនេះ ប្រសិនបើអ្នកធ្វើដូច្នោះអ្នកកំពុងតែប្រមាថខ្លួនឯង។ ទី២.ខ្ញុំជ្រើសរើសមនុស្សខ្ជិលច្រអូសដើម្បីធ្វើកិច្ចការលំបាក ដោយសារតែមនុស្សខ្ជិល នឹងរកឃើញវិធីងាយស្រួលក្នុងការធ្វើវា។ ទី៣.កើតមកជាអ្នកក្រមិនមែនជាកំហុស

    June 21, 2019
  • ហិរញ្ញវត្ថុ

    កាលពីម្សិលមិញនេះដែរ ធនាគារ ABA ដែលមានដើមកំណើតពីប្រទេសកាណាដា នឹងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ 2007 ហើយមកទល់នឹងបច្ចុប្បន្នបានពង្រីកខ្លួនធំសម្បើមគួរអោយកត់សំគាល់ ជាមួយនឹងសេវាកម្ម i-Banking ទំនើបជាងគេនោះ​បានទទួលនូវការអនុម័តមួយពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ដែលនេះក៏ជាឱកាសពិសេសផងដែរ សំរាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍វិនិយោគលើវិស័យ មូលបត្រនេះ។ បើតាមសេចក្តីប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ ABA ដែលបានធ្វើឡើងកាលពីយប់មិញនេះបានអោយដឹងថា ចំពោះចំណូលដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកការគាំទ្ររបស់ធនាគារ ABA ចំពោះអាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ៕

    June 21, 2019
  • អចលនទ្រព្យ

    កាលពីពេលថ្មីៗនេះដែរ អាគារការិយាល័យថ្មីមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបញ្ចប់ជាស្ថាពរ ដែលអាគារការិយាល័យថ្មីនេះបានចំណាយថវិការប្រមាណ 70 លានដុល្លារសហរដ្ឋអាមេរិក ជាមួយផ្ទៃដីទំហំ ២៤៨០០ ម៉ែត្រការ៉េ។ អាគារការិយាល័យដ៏ប្រណិតនេះដែរ ក៏បានប្រមូលផ្តុំនយោជិក ពីបណ្តា ក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ទាំងអស់មកធ្វើការនៅក្នុងអាគារទីស្នាក់ការកណ្តាល ជាមួយគ្នា។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបន្តបណ្តាក់ ទុនយ៉ាង តិចចំនួន ១០ពាន់លានដុល្លារអាមេរិក និងយកប្រទេសកម្ពុជាជាចំនុចមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ

    June 21, 2019
  • សេដ្ឋកិច្ច

    ទីក្រុងទេសចរណ៍ល្បីឈ្មោះមួយរបស់ប្រទេសវៀតណាម គឺទីក្រុង Da Nang កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ទៅទស្សនាកំសាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ ដោយកន្លែងទេសចរណ៍ដែលគេសម្រុកទៅលេងនោះគឺស្ថិននៅលើភ្នំ Trường Sơn Mountains នៃភាគខាងលិចទីក្រុង Da Nang នេះផ្ទាល់តែម្តង។ គម្រោងតំបន់ទេសចរណ៍ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Sun World របស់វៀតណាម នេះមានឈ្មោះថា Bana Hills ហើយក៏កំពុងកាន់កាប់កំណត់ត្រាពិភពលោក ជាកន្លែងទេសចរណ៍ដែលមាន Cable Car (កន្ទ្រកខ្សែរ៉ត) វែងជាងគេបំផុតនៅលើពិភពលោកផងដែរ។ តំបន់ទេសចរណ៍ដ៏មានឥទ្ធិពលមួយនេះដែរ ត្រូវបន្សល់ទុកជំនាន់អាណានិគមបារាំង ក្នុងឆ្នាំ 1919 ដែលគ្រានោះបារាំងបានកសាងកន្លែងនេះ ដើម្បីអោយភ្ញៀវទេសចរណ៍បារាំង មកទស្សនាកំសាន្ត

    June 21, 2019