ឱកាសល្អសម្រាប់អ្នកចង់វិនិយោគលើវិស័យមូលបត្រកម្ពុជា ព្រោះធនាគារ ABA នឹងបោះផ្សាយសញ្ញាបណ្ណរបស់ខ្លួន លក់ក្នុងពេលឆាប់ៗ
ហិរញ្ញវត្ថុ
June 21, 2019
Khmernote
កាលពីម្សិលមិញនេះដែរ ធនាគារ ABA ដែលមានដើមកំណើតពីប្រទេសកាណាដា នឹងធ្វើការវិនិយោគនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ 2007 ហើយមកទល់នឹងបច្ចុប្បន្នបានពង្រីកខ្លួនធំសម្បើមគួរអោយកត់សំគាល់ ជាមួយនឹងសេវាកម្ម i-Banking ទំនើបជាងគេនោះបានទទួលនូវការអនុម័តមួយពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើការចាប់ផ្តើមដំណើរការរៀបចំការបោះផ្សាយសញ្ញាបណ្ណសាជីវកម្មរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX) ដែលនេះក៏ជាឱកាសពិសេសផងដែរ សំរាប់ប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍វិនិយោគលើវិស័យ មូលបត្រនេះ។
បើតាមសេចក្តីប្រកាសនៅលើទំព័រ Facebook ផ្លូវការរបស់ ABA ដែលបានធ្វើឡើងកាលពីយប់មិញនេះបានអោយដឹងថា ចំពោះចំណូលដែលទទួលបានពីការលក់សញ្ញាបណ្ណនេះ នឹងត្រូវយកមកប្រើប្រាស់ដើម្បីពង្រីកការគាំទ្ររបស់ធនាគារ ABA ចំពោះអាជីវកម្មខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ៕
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


