- Khmernote
- អាជីវកម្ម
ថៃ៖ ថ្មីៗនេះប្រទេសថៃបានដាក់បង្ហាញ ភោជនីយដ្ឋានលើឡានក្រុងដំបូងគេបង្អស់ប្រចាំ ប្រទេសថៃ ដែលមានឈ្មោះថា «Thai Bus Food Tour» ដោយយើងអាចជិះគយគន់ទស្សនាទេសភាពជុំវិញទីក្រុងបាងកក និងតំបន់ជាច្រើនទៀតជាមួយនឹងអាហារឆ្ងាញ់ៗបែបថៃ ដែលធ្វើដោយចុងភៅជំនាញ។ Thai Bus Food Tour ឬ ភោជនីយដ្ឋានលើឡានក្រុងទេសចរណ៍នេះ គឺជាភោជនីយដ្ឋានដំបូង ដែលបានរៀបចំឡើងនៅលើឡានក្រុងពីរជាន់ ក្នុងគោលបំណងផ្សារភ្ជាប់ទេសចរណ៍ ជាមួយរសជាតិអាហារថៃ និងការគយគន់ទេសភាពប្រចាំតំបន់។ យើងអាចទទួលយកបទពិសោធន៍ថ្មីដោយផ្ទាល់ ដោយគ្រាន់តែជ្រើសរើសយកកញ្ចប់ណាមួយដ៏សក្តិសមសម្រាប់យើងពី Thai Bus Food Tour។ មួយថ្ងៃនឹងមានការចេញដំណើរបីជើង ដោយជើងទីមួយហៅថា Wonder Lunch (ពីម៉ោង
June 29, 2019 - សេដ្ឋកិច្ច
ក្រោយទទួលបានជោគជ័យលើអាជីវកម្មផ្សារទំនើបរបស់ខ្លួននៅកម្ពុជា ផ្សារទំនើប Aeon របស់ជប៉ុនមួយនេះគ្រោងបើកការដ្ឋានបុកគ្រឹះសាខាទី ៣ របស់ខ្លួននៅដើមឆ្នាំ២០២០ នេះនៅលើផ្ទៃដីសរុប ១៨ហិចតា ក្នុងតំបន់ទីក្រុងរណប ING City មហាវិថីសម្តេច ហ៊ុនសែន ផ្លូវ៦០ម៉ែត្រ។ ផ្សារទំនើប Aeon ដែលគេស្គាល់ថាជាផ្សារទំនើបជាងគេនៅកម្ពុជា បច្ចុប្បន្នមាន ២សាខា ដោយទីមួយ ស្ថិតនៅជាប់សណ្ឋាគារ សូហ្វីតែល ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ចំណែកឯសាខាទី២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំងនាពេលបច្ចុប្បន្ន។ ផ្សារទំនើប Aeon Mall II (សែនសុខ) តាមប្រភពព័ត៌មានបានអោយដឹងថា
June 27, 2019 - អាជីវកម្ម
ប្រញ៉ាប់ឡើងផ្សារទំនើប ម៉ាឃីត ស៊ីធី នឹងត្រូវបិទក្នុងពេលឆាប់ៗនេះហើយ ដូចនេះមានទំនិញជាច្រើនមុខត្រូវលក់ឡៃឡុងបញ្ចុះតម្លៃដល់ទៅ 80% ឯណោះ។ នេះ ដូចគេឲ្យទំនិញហ្វ្រីៗទៅហើយ វាជាឱកាសចុងក្រោយហើយដែលលោកអ្នកអាចទិញទំនិញល្អៗសុទ្ធ100% ក្នុងតម្លៃទាបបែបនេះ។ ផ្សារទំនើប ម៉ាឃីត ស៊ីធី កំពុងតែធ្វើការលក់ឡៃឡុងទំនិញជាច្រើនមុខបញ្ចុះតម្លៃមហាសែនពិសេស ចុះថ្លៃរហូតដល់ទៅ80%ឯណោះ។ នេះជាហាងទីមួយនៅក្នុងស្រុកខ្មែរយើងហើយ ដែលលក់ទំនិញប្រេនៗសុទ្ធក្នុងតម្លៃទាបដល់ម្លឹង ក៏ដោយសារតែហាងនេះត្រូវតែបិទក្នុងពេលឆាប់ៗជាចាំបាច់។ ហាងនេះមានលក់សុទ្ធតែទំនិញប្រេនៗសុទ្ធ១០០% បាននិងកំពុងតែធ្វើឲ្យបងប្អូនយើងយ៉ាងច្រើនកុះករចាប់អារម្មណ៍ទៅទិញទំនិញបញ្ចុះតម្លៃយ៉ាងច្រើនបែបនេះ។ ប្រញ៉ាប់ឡើងបងប្អូន អ្នកមកដល់មុនអាចទិញទំនិញបានច្រើនម៉ូតច្រើនជម្រើស ហើយអ្នកដែលមកដល់ក្រោយអាចនិងគ្មានជម្រើសទំនិញ។ បញ្ចុះតម្លៃដល់ទៅ80%ហើយ នៅចាំអីទៀត។ ផ្សារទំនើប នេះមានទំនិញម៉ាកល្បីៗជាច្រើនត្រូវបានដាក់លក់ឡៃឡុងក្នុងតម្លៃពិសេសមែនទែនចុះថ្លៃរហូតដល់ 80% ដូចជាម៉ាកល្បីៗ Nike, adidas, Asics, Puma,
June 27, 2019 - សេដ្ឋកិច្ច
ត្រឹមឆមាសដំបូងក្នុងឆ្នាំនេះទីក្រុងហូជីមិញ បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤.២ លាននាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន ពោលគឺចំនួនកើនឡើង ១០.១% ខណៈដែលចំនួនភ្ញៀវទេសចរសរុបដែលចូលមកកាន់ទីក្រុងនេះមាន ១៧ លាននាក់ រួមទាំងភ្ញៀវទេសចរក្នុងស្រុកចំនួន ១២.៨ លាននាក់ ដែលសម្រេចបាន ៤០% នៃទិសដៅដែលគេបានកំណត់សម្រាប់ឆ្នាំ ២០១៩នេះ ។ ដោយទីក្រុងហូជីមិញមានគោលដៅទទួលភ្ញៀវទេសចរអន្តរជាតិ ៨.៥ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ៣២.៧៧ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ១៤% និង ១៣% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។ ក្នុងអំឡុងពេលដូចគ្នានោះដែរ វិស័យបដិសណ្ឋារកិច្ចរបស់ទីក្រុងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៧៣ លានលានដុង (ប្រហែល
June 26, 2019 - សេដ្ឋកិច្ច
ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ HANSHIN Engineering & Construction Co., Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ សូមបញ្ជាក់ថា៖ ការសាងសង់ផ្លូវជាតិលេខ២ ពីរង្វង់មូលតាខ្មៅ ទៅរង្វង់មូលអូរចំបក់
June 26, 2019 - សេដ្ឋកិច្ច
អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង រីតា ដែលមានទីតាំងនៅក្បែរសាលាបាក់ទូក គ្រោងបើកដំណើរការរបស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំនេះហើយក្រោយការសាងសង់រួចរាល់ប្រមាណ ៨០ភាគរយ។ ថ្វីត្បិតថាទីតាំងរបស់ ជីប ម៉ុង រីតា នៅក្បែរនឹងផ្សារទំនើបថ្មីដែលមានឈ្មោះថា ឌឹអូឡាំព្យាម៉ល ក៏ដោយក្តីប៉ុន្តែ អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម នេះបានបំរើសេវាកម្មរបស់ខ្លួនដូចជាផ្សារទំនើប ជីប ម៉ុង ធនាគារពាណិជ្ជកម្ម ជីប ម៉ុង អគារការិយាល័យសម្រាប់ជួល កន្លែងធ្វើការរួមគ្នា (Co-working space) ភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ដែលធ្វើអោយអ្នករស់នៅតំបន់នេះ ក៏ដូចជាសិស្សានុសិស្ស ទទួលបាននូវអត្តប្រយោជន៍ជាច្រើន។ អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង
June 25, 2019 - សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក គឺក្រុមហ៊ុន Foxconn កំពុងសិក្សាលើលទ្ធភាពបង្កើតរោងចក្រ (ផលិតកម្ម) ផលិតអេក្រង់ទូរទស្សន៍ ដែលមានតម្លៃ ៤០លានដុល្លារ នៅភាគខាងជើងនៃប្រទេសវៀតណាម។ លោក Harry Zhuo នាយកប្រតិបត្តិនៃក្រុមហ៊ុនតៃវ៉ាន់ Hon Hai Precision Industry Co បាននិយាយថា សំណើនេះគឺដើម្បីបង្កើតរោងចក្រនៅឧទ្យានឧស្សាហកម្ម Dong Mai នៅជិតទីក្រុង Ha Long របស់ខេត្ត Quang Ninh ។ លោកបានប្រាប់អាជ្ញាធរខេត្ត Quang Ninh កាលពីពេលថ្មីៗថា រោងចក្រនេះនឹងផ្តល់ការងារដល់កម្មករចំនួន
June 24, 2019 - អចលនទ្រព្យ
ហុងកុង៖ យោងតាមការស្ទាបស្ទង់តម្លៃលំនៅដ្ឋានអន្តរជាតិ Demographia បានឱ្យដឹងថា ទីក្រុងហុងកុងដែលជាទីក្រុងមានតម្លៃថ្លៃបំផុតក្នុងពិភពលោកអស់រយៈពេល ៩ ឆ្នាំជាប់ៗគ្នានោះ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះតម្លៃផ្ទះបានកើនឡើងរហូតដល់ ៨.៧% រហូតធ្វើឲ្យប្រជាជនហុងកុងមួយចំនួន ដែលមិនមានលទ្ធភាពក្នុងការរកប្រាក់បានច្រើនសម្រាប់ទិញផ្ទះ ត្រូវបង្ខំចិត្តផ្ទះស្វែងរកទិញផ្ទះដែលធ្លាប់មានការ ប្រវត្តិមិនល្អ ដូចជាមានអំពើឃាតកម្ម ឬ ការធ្វើអត្តឃាតជាដើម្បី ដើម្បីបានផ្ទះនៅប្រសើរជាងការស់នៅតាមចិញ្ចើមផ្លូវ។ ជាមួយគ្នានេះដែរការសិក្សាមួយបានបង្ហាញថា គ្រួសារជាមធ្យមត្រូវការសន្សំសំចៃសម្រាប់រយៈពេល ២១ ឆ្នាំដោយមិនចំណាយប្រាក់ដើម្បីទិញផ្ទះនៅក្នុងទីក្រុង បើប្រៀបធៀបគ្រួសារនៅសិង្ហបុរីត្រូវការសន្សំសម្រាប់រយៈពេល ៤ ទៅ ៦ ឆ្នាំដើម្បីទិញផ្ទះ។ លើសពីនេះ ជាង៥០% ក្នុងចំណោមប្រជាជនហុងកុង ១,៣០០ នាក់ដែលមានអាយុ ១៨
June 24, 2019 - បុគ្គលជោគជ័យ
លោក Mark Zuckerberg នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ Facebook បានសំរេចនូវអ្វីដែលមានតែមនុស្សតិចតួចប៉ុណ្ណោះដែលអាចសុបិន្ត និងសម្រេចបានក្នុងរយៈពេលខ្លី។ សព្វថ្ងៃនេះលោកមានអាយុ ៣៣ ឆ្នាំ ហើយត្រូវបានគេចុះបញ្ជីក្នុងចំណោមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៧១ ពាន់លានដុល្លារដោយសារភាពជោគជ័យក្នុងការបង្កើតហ្វេសប៊ុក ជាមួយនឹងការរៀនសូត្រពីរឿងមួយចំនួនដូចជា៖ ១.ត្រូវមានចំណាប់អារម្មណ៍នូវអ្វីដែលអ្នកធ្វើ៖ នៅពេលអ្នកពិនិត្យមើលយ៉ាងដិតដល់នូវជីវិតរបស់សហគ្រិនដែលជោគជ័យបំផុតមួយចំនួននៅលើពិភពលោក អ្នកនឹងកត់សំគាល់លក្ខណៈទូទៅមួយរបស់ពួកគេ គឺការងប់ងល់អំពីអ្វីដែលពួកគេធ្វើ។ ដោយសារតែចំណង់ចំណូលចិត្តទាំងនេះ បានធ្វើឱ្យហ្វេសប៊ុកមានការច្នៃប្រឌិដ្ឋជាបន្តបន្ទាប់ និងយកឈ្នះរាល់ឧបសគ្គដែលបានកើតឡើង។ ជាក់ស្ដែងលោក Donald Trump ក៏បានលើកឡើងដែរថា « គ្មានចំណង់ចំណូលចិត្ត អ្នកនឹងមិនមានថាមពល ហើយគ្មានថាមពល អ្នកនឹងគ្មានអ្វីទាំងអស់ » ។ ២.កំណត់គោលដៅឲ្យខ្ពស់ជាមួយរយៈពេលយូរអង្វែង៖
June 24, 2019 - អចលនទ្រព្យ
ភ្នំពេញៈ TL VILLE MALL គឺជាផ្សារទំនើបបែបសហគមន៍មុនដំបូងគេក្នុងតំបន់ចោមចៅ មានផ្ទៃក្រឡាសម្រាប់ជួល ៣,៩០៣ ម៉ែត្រការ៉េ និងមានចំណតធំទូលាយ។ ផ្សារទំនើប TL VILLE MALL ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ កំពុងត្រៀមនឹងបើកដំណើរការក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ។ ផ្សារទំនើប TL VILLE MALL ផ្តល់ជូនដល់អតិថិជននូវទំនិញជាច្រើនប្រភេទ ដែលមានដូចជាហាងម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្ទះបាយ ឧបករណ៍អេឡិចត្រូនិច សម្លៀកបំពាក់ ស្បែកជើង កន្លែងកម្សាន្តសម្រាប់កុមារ និងរោងភាពយន្ត Prime Cineplex។ TL VILLE
June 23, 2019












