ពលរដ្ឋហុងកុងសុខចិត្តទិញផ្ទះខ្មោចរស់នៅ ឲ្យតែតម្លៃធូរថ្លៃ ដោយសារតម្លៃអចលនទ្រព្យឡើងថ្លៃខ្លាំងពេក
អចលនទ្រព្យ June 24, 2019 Khmernote

ហុងកុង៖ យោងតាមការស្ទាបស្ទង់តម្លៃលំនៅដ្ឋានអន្តរជាតិ Demographia បានឱ្យដឹងថា ទីក្រុងហុងកុងដែលជាទីក្រុងមានតម្លៃថ្លៃបំផុតក្នុងពិភពលោកអស់រយៈពេល ៩ ឆ្នាំជាប់ៗគ្នានោះ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះតម្លៃផ្ទះបានកើនឡើងរហូតដល់ ៨.៧% រហូតធ្វើឲ្យប្រជាជនហុងកុងមួយចំនួន ដែលមិនមានលទ្ធភាពក្នុងការរកប្រាក់បានច្រើនសម្រាប់ទិញផ្ទះ ត្រូវបង្ខំចិត្តផ្ទះស្វែងរកទិញផ្ទះដែលធ្លាប់មានការ ប្រវត្តិមិនល្អ ដូចជាមានអំពើឃាតកម្ម ឬ ការធ្វើអត្តឃាតជាដើម្បី ដើម្បីបានផ្ទះនៅប្រសើរជាងការស់នៅតាមចិញ្ចើមផ្លូវ។

ជាមួយគ្នានេះដែរការសិក្សាមួយបានបង្ហាញថា គ្រួសារជាមធ្យមត្រូវការសន្សំសំចៃសម្រាប់រយៈពេល ២១ ឆ្នាំដោយមិនចំណាយប្រាក់ដើម្បីទិញផ្ទះនៅក្នុងទីក្រុង បើប្រៀបធៀបគ្រួសារនៅសិង្ហបុរីត្រូវការសន្សំសម្រាប់រយៈពេល ៤ ទៅ ៦ ឆ្នាំដើម្បីទិញផ្ទះ។ លើសពីនេះ ជាង៥០% ក្នុងចំណោមប្រជាជនហុងកុង ១,៣០០ នាក់ដែលមានអាយុ ១៨ ទៅ ៦៥ឆ្នាំ មានបំណងទិញផ្ទះដែលធ្លាប់មានអំពើឃាតកម្ម ការធ្វើអត្តឃាត ឬការស្លាប់ផ្សេងទៀត ប្រសិនបើមានតម្លៃទាបសមរម្យ ដោយមនុស្សមួយចំនួនតូចគិតថា ប្រសិនបើផ្ទះខ្មោចទាំងនោះ បញ្ចុះតម្លៃ ៣៧% គឺសមរម្យបំផុត ខណៈពេលដែលមនុស្សប្រហែល ៣% បាននិយាយថាពួកគេ នឹងពិចារណា ក្នុងការទិញផ្ទះខ្មោចទាំងនោះរស់នៅប្រសិនបើមានការបញ្ចុះតម្លៃ ១០%​​។

គួរបន្ថែមផងដែរថាកាលពីថ្ងៃទី​១០ មិថុនាកន្លងទៅនេះផ្ទះល្វែងបីនៅតំបន់ Taikoo Shing ដោយបុរសម្នាក់បានលោតសម្លាប់ខ្លួនកាលពី ៥ ឆ្នាំមុនលក់បានថោកជាង ១៨,០០០ ដុល្លារហុងកុង (២,៣២៣ ដុល្លារអាមេរិក) ក្នុងមួយហ្វូតការ៉េ បានតិចជាងទំហំផ្ទះដែលមានទំហំដូចគ្នារហូតដល់ជិត ១/៣ ដែលបានលក់កាលពីពីរសប្ដាហ៍មុននៅក្នុងអាគារដូចគ្នានៃតំបន់លំនៅដ្ឋានដ៏ធំ ដែលមានច្រើនគ្រួសារ ខណៈពេលដែលផ្ទះមួយនៅតំបន់ថ្មីដែលអ្នកជួលបានចងកសម្លាប់ខ្លួនកាលពីពេលថ្មីៗនេះ ត្រូវបានលក់ក្នុងតម្លៃជាង ៣ លានដុល្លារហុងកុងកាលពីខែមីនា ដែលថោកជាង ៣០ ភាគរយនៃតម្លៃទីផ្សារ។ ក្រោយមកនៅក្នុងខែដដែលនោះមានផ្ទះល្វែងទំហំ ៦០២ ហ្វូតការ៉េ ដែលតារាចម្រៀងក្នុងស្រុកដ៏ល្បីម្នាក់បានធ្វើអត្តឃាត លក់ក្នុងតម្លៃ ១០ លានដុល្លារហុងកុង បន្ទាប់ពីការដេញថ្លៃ ១០ រហូតដល់ ១០ដង ដែលមានតម្លៃទាបជាង ៣០% នឹងផ្ទះល្វែងស្រដៀងគ្នានៅក្នុងតំបន់តែមួយ៕

អត្ថបទ៖ លីនី