អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង រីតា ដែលមានទីតាំងនៅក្បែរសាលាបាក់ទូក គ្រោងបើកដំណើរការរបស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំនេះហើយក្រោយការសាងសង់រួចរាល់ប្រមាណ ៨០ភាគរយ។ ថ្វីត្បិតថាទីតាំងរបស់ ជីប ម៉ុង រីតា នៅក្បែរនឹងផ្សារទំនើបថ្មីដែលមានឈ្មោះថា ឌឹអូឡាំព្យាម៉ល ក៏ដោយក្តីប៉ុន្តែ អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម នេះបានបំរើសេវាកម្មរបស់ខ្លួនដូចជាផ្សារទំនើប ជីប ម៉ុង ធនាគារពាណិជ្ជកម្ម ជីប ម៉ុង អគារការិយាល័យសម្រាប់ជួល កន្លែងធ្វើការរួមគ្នា (Co-working space) ភោជនីយដ្ឋាន និងហាងកាហ្វេជាដើម ដែលធ្វើអោយអ្នករស់នៅតំបន់នេះ ក៏ដូចជាសិស្សានុសិស្ស ទទួលបាននូវអត្តប្រយោជន៍ជាច្រើន។
អគារមជ្ឍមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង រីតា បានសាងសង់ឡើងនៅលើផ្ទៃដីសរុប ៨៤៧០ម៉ែត្រការ៉េ និងមានកំពស់៨ជាន់ ហើយត្រូវបានរចនាឡើងយ៉ាងស៊ីវីល័យ ទាន់សម័យ ទៅតាមសម័យកាលទំនើប។ គួរបញ្ជាក់ផងដែរថា តំបន់បាក់ទូក នេះកំពុងតែមានសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង ក្រោយពេលដែលទីក្រុងអូឡាំព្យាស៊ីធី ត្រូវបានអភិវឌ្ឍន៍ជាបន្តបន្ទាប់៕

អត្ថបទ៖ សុវណ្ណ


