ក្រុមហ៊ុន Tesco គ្រោងនឹងបើកសាខាថ្មីជាង៧០០ កន្លែងទៀតនៅប្រទេសថៃ
សេដ្ឋកិច្ច June 21, 2019 Khmernote

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesco ដែលជាក្រុមហ៊ុនលក់រាយធំបំផុតរបស់ចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងអាចពង្រីកអាជីវកម្មនៅក្នុងប្រទេសថៃតាមរយៈការបើកហាងថ្មីចំនួន ៧៥០ កន្លែងបន្ថែម ស្របពេលដែលបច្ចុប្បន្ន Tesco មានដល់ ១,៥៨៣ សាខា នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ​ ការធ្លាក់ចុះវិនិយោគទុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Tesco ទំនងជាកំណត់ទិសដៅទីផ្សារចិន និងកូរ៉េខាងត្បូងផងដែរ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថៃ Tesco Lotus គឺជាផ្សារទំនើបបែបអុឺរ៉ុបដំបូងបង្អស់ ដែលបានបង្កើតឡើងនៅក្នុងប្រទេសថៃកាលពី ១២ ឆ្នាំមុន។ ដោយឡែកមិនមែនជារឿងចម្លែកនោះទេសម្រាប់ជនជាតិអុឺរ៉ុប ចំពោះ Tesco Lotus តែអ្វីដែលប្លែកនោះគឺការលក់ផ្លែទុរេន ផ្លែស្រកានាគ និងផ្លែត្របែក ជំនួសឲ្យផ្លែស្រ្តបឺរី និងផ្លែព្រូននៅ Tescos របស់ចក្រភពអង់គ្លេស។

យោងតាមរបាយការណ៍ពីវិនិយោគិនបានឱ្យដឹងថាជនជាតិថៃកំពុងចាប់ផ្ដើម ផ្លាស់ប្ដូរក្នុងការទិញទំនិញពីផ្សារតាមបែបប្រពៃណី ទៅផ្សារទំនើប និងហាងងាយៗដែលនៅជិត ខណៈប្រទេសនេះកំពុងអភិវឌ្ឍ ទើបធ្វើឲ្យក្រុមហ៊ុន Tesco ចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមដើម្បី ទាញយកឪកាសរបស់ខ្លួន៕

អត្ថបទ៖ លីនី