ថៅកែផ្សារ សូរិយា និង សុវណ្ណា បោះទុនធ្វើផ្សារទំនើបថ្មី តំលៃ ៨០លានដុល្លារ បើកដំណើរការសាកល្បងថ្ងៃនេះហើយ
សេដ្ឋកិច្ច June 22, 2019 Khmernote

ផ្សារទំនើបថ្មីមួយទៀតរបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានតំលៃ ៨០លានដុល្លារសហរដ្ឋអាមេរិក បានបើកដំណើរការសាកល្បងរបស់ខ្លួននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះក្រោយការសាងសង់ចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៥។ ថ្វីត្បិតថាផ្សារទំនើបសុវណ្ណា ដែលធ្លាប់មានឈ្មោះល្បីអស់រយៈពេលប្រមាណជាង១០ឆ្នាំ ត្រៀមនឹងផ្អាកដំណើរការដើម្បីធ្វើការជួសជុលកែលំអថ្មី ហើយផ្សារទំនើបសុរិយា ទើបនឹងបញ្ចប់គំរោងរចនាឡើងវិញនោះ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ បានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ដោយបើកដំណើរការសាកល្បងផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះឯង។

តាមការចុះផ្សាយនៅលើគេហទំព័រ OCIC បានអោយដឹងថា ផ្សារទំនើប ឌឹអូឡាំព្យាម៉ល នេះមានចំនុចពិសេសជាច្រើនដូចជា៖

– ទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ដែលហ៊ុមព័ទ្ធ​ដោយ អគារ ស្នាក់នៅ និង​ខុន​ដូរ​ស្តង់ដារ​ខ្ពស់ បង្កើត​ជា​ផ្សារ​ទំនើប​ឈានមុខ នៅ​ចំ​កណ្តាល​រាជធានី ភ្នំពេញ ដែល​មាន​ហាង​សំលៀ​កបំ​ពាក់​ល្បីភោជនីយដ្ឋាន​ចំរុះ កន្លែង​កំសាន្ត និង​សេវាកម្ម ផ្សេងៗ​ទៀត​ជាច្រើន អាច​បំពេញ​តម្រូ​វ​ការ​សព្វ​គ្រប់​របស់​អតិ​ថិ​ជន ។

– ផ្សារ​ទំនើប The Olympia Mall គឺ​ជាម​ជ្ឈ​មណ្ឌល​លក់​ទំ​និ​ញ​គ្រប់​ប្រភេទ ហើយ​អ្វីដែល កាន់តែ​អស្ចារ្យ​មួយ​កំរិត​ថែមទៀ​ត​នោះ គឺ​ផ្សារ​ទំនើប​នេះ​ហ៊ុមព័ទ្ធ​ទៅដោយ​ខុន​ដូ សាលា​រៀន សណ្ឋាគារ និង​ផ្ទះ​ពាណិជ្ជកម្ម​ជាប់​ដង​វិថី​ជាច្រើន​បន្ទ​ប់ ។ កត្តា​ទាំងអស់​នាំអោយ​ចរាចរណ៍ អតិ​ថិ​ន​ជនមាន​កំ​រិត​ខ្ពស់ និង​ទៀងទាត់ ។

ចំពោះអតិថិជនគោលដៅរបស់ផ្សារទំនើបមួយនេះគឺគេផ្តោតលើ អតិ​ថិ​ជន​ចំណូ​ល​កំ​រិត​ម​ធ្យ​ម​ទៅ​ខ្ពស់​ និងជាផ្សារដែលមានកំពស់ ០៧ ជាន់ (​នឹង​ព​ង្រី​ក​បន្ថែម​ដល់​ជា​ន់ទី ០៩)​ ដោយបើកដំណើរការពី​ម៉ោង ៩៖០០​ព្រឹក ដល់​ម៉ោង ១០៖០០ យ​ប់​ ហើយមានប្រភេទហាងដូចជា៖ ផ្សារ​ទំនើប ទីវាល​ក្មេង​លេង​កំសាន្ត ម​ជ្ឈ​មណ្ឌល​លេង​ហ្គេម កន្លែង​ហាត់ប្រាណ រោងកុន ហាង​អាហារ ហាង​លក់​សំលៀ​កបំ​ពាក់​ល្បីៗ ហាង​លើ​អាកាស សួនច្បារ​ចំរុះ និង​សេវាកម្ម​ផ្សេងៗ​ទៀត៕