ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩នេះ សំណង់នៅទូទាំងប្រទេស មានចំនួនសរុប ២,០៤៧ គម្រោង ផ្ទៃក្រឡាសាងសង់៧,០០៧,៩៨៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,៣៩២,៧៧២,៧៥៣ដុល្លារ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ មានចំនួន ១,៦៤៣គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន ៥,៣៥២,៧២២ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២,១៥៣,២១១,១១៨ ដុល្លារគឺមានការកើនឡើងចំនួន ៥៧,៥៧% ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោងសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួនសរុប ១៥៤ គម្រោង ដែលមានផ្ទៃក្រឡាសរុបចំនួន ៥,៩៨១,១១៥ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣,០៧៤,២៦១,៥៣៣ ដុល្លារ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ មានចំនួន ១២២ គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន ៤,៧៧២,៨៧១ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ១,៩៣០,២៤៥,៩៨០ ដុល្លារគឺមានការកើនឡើងចំនួន ៥៩,២៧%។
ចំណែកសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ដ មានចំនួនសរុប ១,៨៩៣ គម្រោង ដែលមានផ្ទៃក្រឡាសរុបចំនួន ១,០២៦,៨៧៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៣១៨,៥១១,២២០ ដុល្លារ។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៨ មានចំនួន ១,៥២១ គម្រោង មានផ្ទៃក្រឡាសាងសង់សរុបចំនួន ៥៧៩,៨៥១ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ២២២,៩៦៥,១៣៨ ដុល្លារ មានការកើនឡើងចំនួន ៤២, ៨៥ %៕
អត្ថបទ៖ សុផល


