ប្រយ័ត្នចាញ់បោកគេ ពេលទិញដីនៅតំបន់មួយនេះ ព្រោះដី១៨១ហិកតាជារបស់រដ្ឋ និង១៩០ហិកតាទៀតទុកសម្រាប់អភិវឌ្ឍ
សេដ្ឋកិច្ច July 16, 2019 Khmernote

កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការវាស់វែង និងការកំណត់ព្រំដីក្នុងបឹងជើងឯក ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ក្រុមការងារបច្ចេកវចុះវាស់វែង និងកំណត់ព្រំដីក្នុងផ្ទៃបឹងជើងឯក នៃគណៈកម្មការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បាន និងកំពុងវាស់វែងចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. ចុះស្វែងរកចំណុចព្រំដីទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ និងស្វែងរកចំណុចព្រំដីអ្នកកាន់កាប់នៅលើផ្ទៃដីទំហំ ១៩០ហិកតា ដែលត្រូវបម្រុងទុកសម្រាប់អភិវឌ្ឍ

២. ចុះស្វែងរកចំណុចព្រំដីផ្ទៃបឹងជើងឯកទំហំ១៨១ហិកតា ដែលត្រូវរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ

៣. ចុះសិក្សា និងវាស់វែងកំណត់និយាមកាបណ្តាញហេដ្ឋារចនាសម្ព័ន្ធទៅកាន់ទីតាំងបឹងជើងឯក

ដូច្នេះមានអ្នកមានបំណងទិញដីនៅតំបន់ខាងលើ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

អត្ថបទ៖ សេម
រូបភាព៖ Cambodian Airsport Federation