យោងតាមក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MoLISA) បានឱ្យដឹងថា ប្រាក់ចំណូលជាមធ្យមនៃការងារទាំងអស់បានកើនឡើងគូរឱ្យគត់សម្គាល់នៅក្នុងត្រីមាស ទី១ នៃឆ្នាំនេះ ខណៈដែលអត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបទៅឆ្នាំមុនក្នុងរយៈពេលដូចគ្នា។ ក្រសួងបាននិយាយនៅឯសន្និសីទសារព័ត៌មានស្តីពីតួលេខកម្លាំងពលកម្មចុងក្រោយបំផុត ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយកាលពីថ្ងៃពុធថា ប្រាក់ចំណូលជាមធ្យមបានកើនឡើងដល់ ៦.៩៤លានដុង (៣០០ដុល្លារ/ក្នុងមួយខែ) ។ ការកើនឡើងនេះត្រូវបានកត់ត្រាចេញពីស្ទើរតែគ្រប់ក្រុមប្រភេទការងារទាំងអស់ ដែលធ្លាប់មានត្រឹមតែពី ៩៤៤,០០០ដុង ដល់ ១.៤លានដុង អាស្រ័យលើកម្រិតនៃកម្មករ បើប្រៀបធៀបនឹងត្រីមាសទី៤ នៃឆ្នាំ ២០១៨ ។
ចំនួនអ្នកគ្មានការងារធ្វើក្នុងអំឡុងពេលដូចគ្នាមានចំនួនសរុប ១,០៥៩,០០០នាក់ មានការថយចុះ ៣,២៨០នាក់ កាលពីចុងឆ្នាំ ២០១៨ និងធ្លាក់ចុះចំនួន ៧,៩៨០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាអត់ការងារធ្វើខ្ពស់បំផុតត្រូវបានគេរាយការណ៍ថា នៅឯតាមតំបន់ដីសណ្ដទន្លេមេគង្គ ដែលមានចំនួន ២.៧៩ភាគរយ ។ បន្ទាប់មកគឺភាគខាងជើងកណ្តាល ឆ្នេរកណ្តាល ភាគអាគ្នេយ៍ ទន្លេក្រហម និងតំបន់ខ្ពង់រាបកណ្តាល ជាមួយនឹងភាគរយដេញពីក្រោយគ្នា ២.៦៤, ២.៤៣, ១.៦៨ និង ១.២៧ ។ ចំនួនមនុស្សមានការងារនៅក្នុងត្រីមាសដំបូងមានចំនួន ៥៤.៣២លាននាក់ ដែលតំណាងឱ្យការធ្លាក់ចុះ ០.៣៨ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ប៉ុន្តែកើនឡើង ០.៦១ភាគរយ ធៀបនឹងឆ្នាំមុនៗ៕


អត្ថបទ៖ លីដា


