- Khmernote
- សេដ្ឋកិច្ច
ហុងកុង៖ ក្រុមហ៊ុនលក់រាយដូចជាផ្សារទំនើប Aeon (ហុងកុង) ក្រុមហ៊ុន Bonjour Holdings និងក្រុមហ៊ុន Giordano International បានទទួលរងផលប៉ះពាល់ពីជំលោះពាណិជ្ជកម្មអាមេរិក និងចិន ក៏ដូចជាភាពចលាចលនៅក្នុងទីក្រុង នេះបើយោងតាមទស្សនវិស័យរបស់ក្រុមអ្នកវិភាគ។ ដោយក្រមហ៊ុនលក់រាយទាំងនោះ បានប្រកាសពីការគំរាមកំហែងក្នុងការរកប្រាក់ចំណេញជាមួយផ្សារហ៊ុនហុងកុងសម្រាប់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយសន្មត់ថាការលក់សរុបធ្លាក់ចុះ ការលក់រាយមានចំនួនតិចតួច រួមទាំងទីផ្សារមិនសូវល្អ។ នៅក្នុងនោះផងដែរក្រុមហ៊ុន Giordano International បានឲ្យដឹងថា ខ្លួនអាចនឹងរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញមិនទាន់ទទួលបានប្រហែល ៣៨% ដែលត្រូវរាប់បញ្ចូលក្នុងភាគហ៊ុនក្នុងឆមាសទី១ ឆ្នាំ ២០១៩ ខណៈដែលក្រុមហ៊ុន Bonjour បានឱ្យដឹងថាខ្លួនរំពឹងថានឹងខាតបង់ទាំងអស់ក្នុងរយៈពេលនេះ ដោយម្លៃតម្លៃហ៊ុនរបស់ Bonjour
July 23, 2019 - សេដ្ឋកិច្ច
កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥ ឲ្យដឹងថា ពេលនេះកម្ពុជាកំពុងតែធ្វើការចចារខ្ចីប្រាក់ពីប្រទេសចិន ដើម្បីយកមកធ្វើការសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដែលត្រូវចំណាយថវិកាក្នុងការសាងសង់ប្រមាណ១៨៣លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ១០ ដែលគ្រោងនឹងសាងសង់នោះគឺតភ្ជាប់ពីស្រុកសំឡុត ខេត្តបាត់ដំបង ទៅដល់ខេត្តកោះកុងតែម្តង ដែលមានប្រវែង ១៩៣គីឡូម៉ែត្រ ហើយគម្រោងបើកការដ្ឋានសាងសង់ផ្លូវការ នឹងធ្វើព្រមគ្នាជាការដាក់សម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ដែលអាចនឹងប្រព្រឹត្តិធ្វើឡើងនៅអំឡុងចុងឆ្នាំ២០១៩ខាងមុខនេះ៕ អត្ថបទ៖ សេម
July 23, 2019 - សេដ្ឋកិច្ច
ថ្ងៃចន្ទ ០៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួងអញ្ជើញចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយមានការចូលរួមពីប្រតិភូតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសផងដែរ។ សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោង ចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក
July 23, 2019 - សេដ្ឋកិច្ច
ថ្ងៃចន្ទ ០៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈ ប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពកំណាត់ផ្លូវជាតិ លេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd
July 22, 2019 - បុគ្គលជោគជ័យ
ខណៈពេលដែលលោក Xi Jinping អាចនិយាយបានថាគឺជា «ប្រធានាធិបតីពេញមួយជីវិត» ហើយលោក Jack Ma ដែលជាសហគ្រិនមានឥទ្ធិពលបំផុតរបស់ប្រទេសចិន ពួកគេនៅតែមានការកោតសរសើរពីមនុស្សជុំវិញពិភពលោក មិនឈ្នះតារាសម្ដែងកុងហ្វូលោក Jackie Chan ឬដែលជាទូទៅពួកយើងហៅគាត់ថា ឈិន ឡុង នោះទេ។ នៅក្នុងការស្ទង់មតិ YouGov ថ្មីមួយ ដែលមានបំណងកំណត់មនុស្ស ដែលមានការកោតសរសើរបំផុតនៅលើពិភពលោក ក្នុងនោះអ្នកទាំង៣ បានឈរនៅលំដាប់ទី៣, ទី៤ និងទី៥ តរៀងគ្នា (តារាងផ្នែកបុរស) ហើយនៅពីក្រោយតែស្ថាបនិក Microsoft លោក Bill Gates និងអតីតប្រធានាធិបតីអាមេរិកលោក
July 22, 2019 - Boostrong
មានហេតុការភ្ញាក់ផ្អើលមួយកើតឡើងចោមរោមមើលប្អូនស្រីម្នាក់ខណៈកំពុងផឹកភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រងដោយមានអ្នកខ្លះបានយកទូរស័ព្ទថតបង្ហោះដាក់ហ្វេសសប៊ុកទុកជាភស្តុតាងផងដែរ។ ប្អូនស្រីខ្មែរ-ឥស្លាមម្នាក់ ដែលមានឈ្មោះ អ៊ីត ម៉ារីណា អាយុ ២៥ឆ្នាំ ដែលរស់នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានទិញភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រងផឹកដូចរាល់ដងមិនដែលមានអ្វីប្លែកទេ ទើបតែពេលនេះស្រាប់តែផឹកបាន២-៣ក្អឹកហើយក៏មើលក្រវិលកំប៉ុងស្រាប់តែញ័រដៃញ័រជើងស្រែកឆោរឡោរកគេឲ្យជួយមកពិនិត្យមើលទាំងអស់គ្នាព្រោះនៅក្រវិលកំប៉ុងប៊ូសស្ត្រងមានដាក់ថា $10,000 (១ម៉ឺនដុល្លារ)។ តាមការឲ្យដឹងពីប្អូនស្រី អ៊ីត ម៉ារីណា បានឲ្យដឹងថា”គាត់តែងតែទិញប៊ូសស្ត្រងផឹកជាប្រចាំព្រោះគាត់និងស្វាមីជាអ្នករកត្រី និងលក់ត្រីត្រូវអត់ងងុយរាល់ថ្ងៃ និងអស់កំលាំងជាខ្លាំង ដើម្បីរកលុយមកទប់ទល់ជីវភាពគ្រួសារដែលកំពុងតែខ្វះខាត។ រាល់ដងគាត់ផឹកត្រូវតែមួយកំប៉ុងៗទេ ហើយគាត់ក៏មិនដែលគិតថាខ្លួននឹងមានសំណាងត្រូវ១ម៉ឺនដុល្លាចឹងដែរ ហើយមួយកំប៉ុងដែលត្រូវនេះគឺគាត់ទិញតែមួយហ្នឹងទេ ក្រោយពីគាត់ផឹកបន្តិចហើយ ពេលមើលទៅក្រវិលកំប៉ុងគាត់ក៏រន្ធត់ភ័យផង ស្រែករកគេឲ្យជួយផង ផ្អើលអស់អ្នកភូមិមកមើលតែម្ដង។” ក្រោយពីនាំគ្នាពិនិត្យហើយទើបដឹងថានេះជារង្វាន់$10,000ពិតមែន ហើយទាំងប្អូនស្រីនិងអ្នកភូមិខ្មែរ-ឥស្លាមបានយកទូរសព័្ទថតបង្ហោះដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចក៏ទាក់ទង់ឲ្យក្រុមហ៊ុនប៊ូសស្ត្រងបានដឹងដើម្បីបើករង្វាន់ផងដែរ។ សូមបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះក៏មានកម្មករសំណង់ម្នាក់ត្រូវបាន$10,000ពីប៊ូសស្ត្រងដូចគ្នានេះចឹង ហើយអ្នកលក់ដុំ និងអ្នកលក់រាយឲ្យគាត់នោះក៏ទទួលបានម្នាក់ៗ
July 22, 2019 - អចលនទ្រព្យ
ភ្នំពេញ: បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេសដោយផ្តល់ជូនរថយន្ត Mazda-2 សម្រាប់ការកក់ប្រភេទវីឡាឃ្វីន នៅថ្ងៃ ២៥ កក្កដា ឆ្នាំ ២០១៩ មិនត្រឹមតែប៉ុន្នោះ នៅមានការ បណ្តោងខ្សែកពេជ្រ និងមាស រួមទាំងចាប់រង្វាន់បន្ថែមយករង្វាន់ជាច្រើនទៀត ថែមទៀតផងជាការដូរលើកទឹកចិត្តបន្ថែម ក្នុងឳកាសដែរ ឌឹ ផ្លរ៉ា ប្រកាសបើកសម្ភោធជាផ្លូវការនូវប្រភេទផ្ទះវីឡា ឃ្វីន នៅសណ្ឋាគា សូ ហ្វីតែលភ្នំពេញ ។ គួរបញ្ជាក់ផងដែរថាប្រភេទ បុរី ឌឹ ផ្លរ៉ាបានទទួការគាំទ្រយ៉ាងខ្លាំពីសំណាក់អតិថិជនទៅលើប្រភេទ វីឡាភ្លោះ វីឡាកូនកាត់
July 20, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩នេះ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួន និងបង្ក្រាបការនាំចូលសាច់ប្រាក់ផ្ទាល់តាមព្រលានយន្តហោះ ប្រមាណជាង៤លានដុល្លារ។ ក្រៅពីនេះ ទឹកប្រាក់ជិត ១០លានដុល្លារ ត្រូវបានរកឃើញថា ជាលុយកខ្វក់ តាមរយៈលំហូរចេញចូលនៃបច្ចេកវិទ្យា ឬ តាមរយៈធនាគារ។ គួរជម្រាបថាថ្មីៗនេះមន្រ្តីគយ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ហើយកន្លងមកបានចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹង សាច់ប្រាក់នាំចូលខុសច្បាប់ ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាប។ កាលពីខែមេសា ឆ្នាំ២០១៩ តុលាការកម្ពុជាបានសម្រេចចោទប្រកាន់ជនជាតិចិន៣នាក់ពាក់ព័ន្ធនាំលុយជាង ៣លាន៥សែនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ក្រោមបទចោទ លាងសម្អាតប្រាក់
July 20, 2019 - អាជីវកម្ម
ភ្នំពេញ ថ្ងៃទី19 ខែកក្កដា ឆ្នាំ2019 កម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី6 ត្រូវបានរៀបចំដោយ ស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ប្រចាំកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28 ខែកក្កដា ឆ្នាំ2019 នៅរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និង រោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត
July 19, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបែងចែកដីជូនគ្រួសារសរុប ៤៧៩,១១៤ គ្រួសារ លើផ្ទៃដីសរុបទំហំ ១,៣៤០,៧៦៥.៤៧ ហិកតា និងបានសាងសង់ផ្ទះសរុបចំនួន ៦,៦៩៩ ខ្នង ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិ តាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ នៅក្នុង កិច្ចប្រជុំគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិកាលពីថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៩នៅទីស្តីការក្រសួង។ លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ឱ្យដឹងទៀតថា អង្គប្រជុំបានឯកភាពលើគំនូរប្លង់ស្ថាបត្យកម្មសម្រាប់សាងសង់ផ្ទះជូនគ្រួសារកងទ័ព នគរបាលជាតិនៅតាមបណ្តោយព្រំដែន និងគ្រួសារអតីតយុទ្ធជន
July 19, 2019












