Khmernote
  • សេដ្ឋកិច្ច

    តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ កណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៩កន្លែង។ ២- “CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD.”

    July 31, 2019
  • សេដ្ឋកិច្ច

    ប្រទេសថៃបានកំពុងវិលត្រលប់មករកតុចរចាវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-ថៃ បន្ទាប់ពីរដ្ឋាភិបាលថ្មីបានបើកភ្លើងខៀវក្នុងកិច្ចព្រមព្រៀង ដែលបានប្រកាសកាលពីសប្ដាហ៍មុនថា ប្រទេសថៃនឹងស្តារការចរចា FTA ជាមួយ EU ដែលបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំដោយសារតែបញ្ហានយោបាយ នេះបើយោងតាមអត្ថាធិប្បាយរបស់អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្ម។ គួរំលឹកផងដែរថា ការចរចា FTA រវាងប្រទេសថៃ និងសហភាពអឺរ៉ុបដែលជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសនេះបានដំណើរការអស់រយៈពេលប្រមាណ ៥ ឆ្នាំមកហើយ។ ដោយឡែកបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ និងសេចក្តីណែនាំនៃការគ្រប់គ្រងយោធាសហភាពអឺរ៉ុបបានបញ្ឈប់ការចរចា FTA ជាមួយប្រទេសថៃដើម្បីប្រឆាំងនឹងការព្យួរលទ្ធិប្រជាធិបតេយ្យ។ ផ្ទុយទៅវិញសហភាពអឺរ៉ុបបានបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀតហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសិង្ហបុរីនិងវៀតណាម។ ជាមួយគ្នានេះដែរនៅក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងសហភាពអឺរ៉ុបបានកើនឡើង ៦,៥% ក្នុងតម្លៃ ៤៧,៣ ពាន់លានដុល្លារអាមេរិក (១,៤ សែនកោដិបាត) ដែលស្មើនឹង

    July 31, 2019
  • សេដ្ឋកិច្ច

    ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការថែររក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរចាប់តាំងពីឆ្នាំ២០០៤ មក អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគោលនយោបាយបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ដោយផ្តោតលើគោលការណ៍មួយចំនួនដូចជា៖ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារទេសចរណ៍ , ការថែរក្សាស្ទឹង បឹងបួ ប្រឡាយ ព្រៃឈើ សម្បត្តិធម្មជាតិទាំងឡាយ បង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបញ្ញត្តិឱ្យបានទូលំទូលាយ និងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័នពាក់ព័ន្ធ។ល។ ហើយតាមរយៈគោលការណ៍នេះ បានធ្វើឱ្យអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើកផ្ទួនគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក ។

    July 30, 2019
  • ហិរញ្ញវត្ថុ

    ធនាគារ ABA ដែលកំពុងត្រូវបានគេមើលឃើញថា ជាធនាគារមួយដែលមាន App ប្រើប្រាស់ងាយស្រួលនិងពេញនិយមជាងគេនៅកម្ពុជាបច្ចុប្បន្ននេះ បានប្រកាសផ្តល់រង្វាន់ស្មាតហ្វូន iPhone Xs Max ចំនួន 6គ្រឿង ដល់អ្នកចាយលុយតាម ABA PAY ចាប់ពី $5 ឡើងទៅ ដោយកម្មវិធីចាប់ផ្តើមឡើងចាប់ពីថ្ងៃទី 29 កក្កដា ដល់ថ្ងៃទី 29 តុលា 2019 ហើយគ្រប់ម្ចាស់កាត ABA Visa ទាំងអស់ នឹងទទួលឱកាសឈ្នះ iPhone Xs Max ស៊េរីថ្មីមួយគ្រឿងក្នុងចំណោមរង្វាន់

    July 30, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី បានធ្វើការពិភាក្សាទ្វេភាគីលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែនៅប្រទេសម៉ាឡេស៊ី និងការជំរុញឲ្យក្រុមហ៊ុនវិនិយោគិនម៉ាឡេស៊ីចូលមក វិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ កិច្ចពិភាក្សានេះបានត្រូវធ្វើឡើងកាលពីពេលថ្មីៗនេះរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នីទីស្តីការក្រសួងសាធារណការ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា នឹងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ពីរ ទីមួយទាក់ទងនឹងវិស័យអាកាសចរណ៍ស៊ីវិល ដែលលោកទេសរដ្ឋមន្ត្រីជំរុញឲ្យពិភាក្សាផ្ទាល់ជាមួយអាកាសចរណ៍ស៊ីវិលកម្ពុជា និងទីពីរទាក់ទងនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលោកឯកអគ្គរាជទូតម៉ាឡេស៊ីនឹងដឹកនាំគណៈប្រតិភូចុះទៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ ពិសេសដើម្បីឲ្យកំពង់ផែប្រទេសទាំងពីរបានសិក្សាស្វែងយល់គ្នាទៅវិញទៅមក និងសហការគ្នាបន្ថែមទៀតលើវិស័យនេះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន សម្តែងនូវការស្វាគមន៍ប្រទេសម៉ាឡេស៊ី

    July 29, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ «ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិមានការថយចុះក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែបន្តភាពរឹងមាំ ដោយសារការគាំទ្រដោយកំណើនវិស័យកាត់ដេរ សំណង់និងទេសចរណ៍ គួបផ្សំនឹងការកើនល្បឿនបន្តិច នៃវិស័យកសិកម្ម»។ នេះជាការលើកឡើងរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៧ កក្កដា ២០១៩ នៅសាលប្រជុំធនាគារជាតិនៃកម្ពុជា។ លោក ជា ចាន់តូ មានប្រសាសន៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុបានបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញ កំណើនសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ១៩,២ភាគរយ (ឆ្នាំលើឆ្នាំ)

    July 29, 2019
  • អាជីវកម្ម

    ភ្នំពេញ៖ ថ្ងៃទី24 ខែកក្កដា ឆ្នាំ2019 កម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី6 ដែលត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី28 ខែកក្កដា ឆ្នាំ2019 នៅរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅ​រាជធានីភ្នំពេញប្រចាំកម្ពុជាបាននិយាយថា៖ “ខ្សែភាពយន្តគឺជាប្រភេទនៃការកម្សាន្តដែលអាចផ្តល់នូវការយល់ដឹងពីរបៀបឬបែបផែនដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាពនៅក្នុងជីវិតពិត។

    July 27, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ រោងចក្រថ្មីចំនួន៤ជាមួយទុនវិនិយោគជាង២០លានដុល្លារនឹងលេចចេញរូបរាងនាពេលខាងមុខនៅតំបន់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខេត្តតាកែវ និងកំពង់ស្ពឺ ។ រោងចក្រទាំងនេះ នឹងផលិតថង់ក្រណាត់គ្រប់ប្រភេទ សម្លៀកបំពាក់ កែច្នៃក្រដាស កេសកាតុង និងថង់ក្រដាស និងបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃព្រមទាំង នឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរជាង២៤០០កន្លែង។ សូមបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំងបួន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ កាលពីថ្ងៃទី២៦ ខែកក្កដា ២០១៩ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “KPNL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ក្រណាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៤២ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    July 27, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ គិតចាប់ពីឆ្នាំ ២០០១ ដល់ខែកក្កដា ឆ្នាំ២០១៩នេះ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនចំពោះកម្ពុជា មានទឹកប្រាក់សរុបចំនួនប្រមាណ ៦,០០០លាន ដុល្លារអាមេរិក។ ក្នុងហិរញ្ញប្បទាន ៦,០០០លានដុល្លារអាមេរិកនោះ ឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤,៤០០លានដុល្លារអាមេរិក ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ ១,៦០០ លាន ដុល្លារអាមេរិក (ហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់)។ សូមជម្រាបថា៖ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជា បានឈានដល់កិច្ចសហការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ចិនបានជួយកម្ពុជាយ៉ាងច្រើនស្ទើរគ្រប់វិស័យ ដែលរួមមានហិរញ្ញប្បទានឥតសំណង ការវិនិយោគទុន ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ។និយាយរួម ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា មានការចូលរួមចំណែកពីភាគីចិន៕ អត្ថបទ៖ សុផល

    July 27, 2019
  • អចលនទ្រព្យ

    ផ្ទះជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ផ្ទះកាន់តែប្រណិត កាន់តែធំ បរិយាកាសការរស់នៅកាន់តែល្អ ជីវិតកាន់តែមានន័យ។ មានគម្រោងផ្ទះបុរីជាច្រើនកំពុងតែរីកដុះដាល ណែនណាន់តាន់តាប់ ក្នុងទីក្រុង តែអាចមិនសមស្របសម្រាប់លោកអ្នកដែលត្រូវការទីកន្លែងដែលស្ងប់ស្ងាត់ ភាពប្រណិតខ្ពស់លំដាប់អភិជន តែមានទីតាំងនៅមិនឆ្ងាយពីទីក្រុង។ កាលពីយប់ថ្ងៃទី ២៥ កក្កដា ២០១៩ នៅសណ្ឋាគារសូហ្វីតែលមានការប្រកាសបើកគម្រោងបុរី The Flora ថ្មី លើប្រភេទផ្ទះវីឡាឃ្វីនដែលមានទីតាំងនៅផ្លូវជាតិលេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ធ្វើដំណើរតែ ១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វារ)។ វីឡាឃ្វីនជាប្រភេទវីឡាដែលមានទីធ្លាធំទូលាយ សាងសង់លើផ្ទៃដី ២០x២៥ម៉ែត្រ មាសសាច់ផ្ទះ ១២x១២ ម៉ែត្រ។ វីឡាប្រណិតនេះមានទីធ្លាធំទូលាយ អាចចតរថយន្តបានដល់ទៅ ៦

    July 26, 2019