Khmernote
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ ដោយសង្កេតឃើញនៅតាមច្រកព្រំដែនកម្ពុជា ថៃ នៅមានសក្តានុពលផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលគ្រោងនឹងបង្កើនសកម្មភាពវិនិយោគទុនបន្ថែមទៀតនៅតាមច្រកព្រំដែន ដែលជាកន្លែងនាំចេញនាំចូលទំនិញដ៍សំខាន់។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួងស្ថាប័ន បំពេញទស្សនកិច្ចសិក្សានៅខេត្តបន្ទាយមានជ័យ និងនៅក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករង លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ ទស្សនកិច្ចសិក្សានេះចែកចេញជាពីរផ្នែកសំខាន់ៗ គឺ (១) កិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង

    August 7, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញៈ សម្រាប់រយៈពេលមួយខែកក្កដាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន២៣ ដែលមានទុនសរុបជាង១២៨លានដុល្លារ និងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ពលរដ្ឋកម្ពុជា។ សូមបញ្ជាក់ថាក្រុមហ៊ុនចុងក្រោយគេចំនួន៦ បានទទួលវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងខែកក្កដាឆ្នាំ២០១៩។ ក្រុមហ៊ុនទាំងនោះមានរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក, រោងចក្រផលិតឥដ្ឋ, រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផ្គុំដំឡើងបន្ទះសូឡា, មន្ទីរពេទ្យ និងរោងចក្រផលិតទឹកកក ៕ អត្ថបទ៖ សុផល

    August 7, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញៈ ក្នុងខែកក្កដា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥២០,៧០០,០០០ រៀល។ យោងតាមប្រភពផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា៖ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ២៩ គ្រឿង គឺពី ១៩៧ គ្រឿង ក្នុងខែមិថុនា មក ២២៦ គ្រឿង ក្នុងខែកក្កដា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថាក្នុងចំណោមរថយន្តដែលចាប់បានទាំងនោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៨តោន។ ខេត្តដែលឃាត់រថយន្តល្មើសបានច្រើនជាងគេគឺខេត្តព្រះសីហនុ

    August 6, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ នៅខេត្តព្រះសីហនុ បានជាង៦៩ពាន់លានរៀល ស្មើនឹង ១០៤% នៃផែនការច្បាប់ ដែលបានកំណត់ក្នុងនោះថវិកាជាតិជាង ២០ពាន់លានរៀល ស្មើ៨១ ភាគរយ ថវិកាថ្នាក់ក្រោមជាតិជាង ៤៨ពាន់លានរៀល ស្មើ១១៥ភាគរយ ចំណូលពន្ធមានការកើនឡើង ។ ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រង ប្រមូលចំណូលពន្ធក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែសីហា លោក សន ស៊ីផល ប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ចំណូលពន្ធមានការកើនឡើងដូច្នេះ ដោយសារសាខាពន្ធដារសហកាជាមួយអាជ្ញាធរក្រុង ស្រុក ឃុំ

    August 6, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយ៣១ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់កុមារពិការក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ពិធីចុះហត្ថលេខាផ្ដល់ជំនួយនេះ ត្រូវធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២ ខែសីហាឆ្នាំ២០១៩។ គម្រោងទឹកប្រាក់៣១ម៉ឺនដុល្លារនេះ នឹងជួយដល់កុមារពិការកម្រិតធ្ងន់ឲ្យទទួលឱកាសក្នុងការអប់រំជាមួយកុមារធម្មតា រួមទាំងការសាងសង់មជ្ឈមណ្ឌលបង្គោលដើម្បីជួយគាំទ្រគ្រូបង្រៀនតាមសាលាក្នុងមូលដ្ឋានជាប្រចាំផងដែរ។ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖រដ្ឋាភិបាលជប៉ុនផ្ដល់ថវិការប្រមាណ៣១ម៉ឺនដុល្លារ ដល់អង្គការ AAR Japanក្នុងគោលដៅ លើកកម្ពស់ ការអប់រំបរិយាប័ន្ន នៅទូទាំងប្រទេសកម្ពុជា។ គម្រោងនេះ នឹងអាចឲ្យកុមាររៀន ដោយមិនគិតពីពិការភាពនិងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។ តាមរយៈគម្រោងនេះលោករំពឹងថា ប្រជាជននឹងយល់ពីតម្លៃនៃការអប់រំបរិយាបន្ន កាន់តែស៊ីជម្រៅហើយ បរិយាកាសសិក្សាសម្រាប់សិស្ស ដែលមានពិការភាពនៅកម្ពុជា នឹងត្រូវបានកែលម្អ។ កញ្ញា សាតូមិ ម៉ូកៃ នាយិកាស្ដីទីប្រចាំប្រទេសកម្ពុជានៃអង្គការ

    August 6, 2019
  • សេដ្ឋកិច្ច

    បើយោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបេីកវេទិការពិភាក្សាជាមួយអាជីវករផ្សារលើគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារសុិនជូរីប្លាហ្សា ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។​ កិច្ចពិភាក្សានេះធ្វេីឡេីង ដេីម្បីសម្របសម្រួលរវាងអាជីវករផ្សារស៊ិនជូរីផ្លាហ្សាចំនួន​ ៣១៣នាក់​ និងក្រុមហ៊ុនវិនិយោគតំណាងដោយលោកជំទាវឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុនសុិនជូរីគ្រុប​ ក្នុងគោលបំណងសំខានៗចំនួនបីចំណុច៖​ ១-គម្រោងអភិវឌ្ឍន៍សាងសង់ថ្មីផ្សារទំនេីបស៊ិនជូរីផ្លាហ្សា​ ២-រៀបចំទីតាំងផ្សារបណ្តោះអាសន្នដេីម្បីអោយជីវករអាចបន្តលក់ដូរបាន ៣-តំលៃតូប​ និងរយៈពេលជួល​ ពេលផ្សារសាងសង់រួច។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា​ ដោយភាពស្និតស្នាល​ និងបានបញ្ចប់នៅថ្ងៃខែដដែល។

    August 5, 2019
  • សេដ្ឋកិច្ច

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា នេះតទៅ លោកនឹងដាក់ពន្ធបន្ថែមចំនួន ១០ភាគរយ ទៅលើផលិតផលចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ។ លោកបានសរសេរថា ចំនួនគោលដៅនេះគឺមិនរាប់បញ្ចូលពន្ធ ២៥% លើទំនិញចិនដែលមានតម្លៃ ២៥០ពាន់លានដុល្លារ នោះទេ។ គួរឱ្យដឹងដែរថា លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្លាប់បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូល G20 នៅខែមិថុនា ដើម្បីបន្តកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញ។ ប៉ុន្តែការចរចាថ្នាក់រដ្ឋមន្រ្តីនៅទីក្រុងសៀងហៃកាលពីដើមសប្តាហ៍នេះ មិនបានធ្វើឱ្យមានការរីកចម្រើនទេ។ យ៉ាងណាមិញលោក ត្រាំ បានពណ៌នាការចរចានេះថា

    August 2, 2019
  • អាជីវកម្ម

    ខ្យងមួយប្រភេទដែលគេនិយមហៅថា “ខ្យងយក្ស” កំពុងតែមានហាងឆេងខ្ពស់នៅក្នុងប្រទេសថៃ ក្រោយគេបានរកឃើញថា​ ខ្យងប្រភេទនេះជាវត្ថុធាតុដើមដ៏ល្អបំផុតសម្រាប់ផលិតគ្រឿងសម្អាងជាច្រើនប្រភេទ។ ជាធម្មតាខ្យងនេះច្រើនរស់នៅតាមចំការសម្រាប់ដាំល្ពៅ និងត្រសក់ ដែលស្ថិតនៅក្នុងខេត្ត NAKHON NAYOK ភាគខាងជើងប្រទេសថៃ។ កន្លងមកប្រជាកសិករថៃតែងតែរើសខ្យងប្រភេទនេះយកទៅបោះចោល ព្រោះខ្លាចវាស៊ី ឬធ្វើឲ្យខូចផលដំណាំរបស់ពួកគេ តែក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះការរើសខ្យងយកទៅលក់បានក្លាយជាមុខរបរមួយ ដែលអាចបន្ថែមប្រាក់ចំនូលបានមួយផ្នែកទៀត។ កសិករថៃម្នាក់បានប្រាប់ថា៖ “គាត់អាចរកប្រាក់បានក្នុងចន្លោះពី ៣២០ ទៅ ៦៥០ ដុល្លារក្នុងមួយខែ ពីការលក់ខ្យងប្រហែលជា ១០០០ ក្បាលប៉ុណ្ណោះ”។ ចំពោះទីផ្សារវិញគឺខ្យងត្រូវបានគេយកតែធាតុរអិល ឬជាធម្មតាគេហៅថាទឹកមាត់ខ្យងតែប៉ុណ្ណោះ ដើម្បីលក់ទៅឲ្យក្រុមហ៊ុនផលិតគ្រឿងសំអាងរបស់កូរ៉េ និងអាមេរិក។ តាមការបញ្ជាក់ក្នុងសារព័ត៌មាន CHANNELNEWSASIA បានឲ្យដឹងថា

    August 2, 2019
  • សេដ្ឋកិច្ច

    ទោះបីជាការអនុវត្តការនាំចេញរបស់ប្រទេសថៃមិនសូវល្អក៏ដោយ តែពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែនបានបន្តកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ដែលកើនឡើង ១.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផងដែរនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរួមរបស់ថៃ រួមទាំងពាណិជ្ជកម្មឆ្លងកាត់មានចំនួន ៦៨៦,៤៣ ពាន់លានបាតគិតត្រឹមខែមិថុនាក្នុងឆ្នាំនេះ ដោយពាណិជ្ជកម្មឆ្លងកាត់ពាក់ព័ន្ធទៅនឹងអាជីវកម្មក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសជាច្រើន។ គួររំលឹកផងដែរថាការនាំចេញនៅឆមាសទី១ មានចំនួនសរុប ៣៨១.៧០ ពាន់លានបាតពោលគឺធ្លាក់ចុះ ០.៩៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលកើនឡើងជិត ៤% ស្មើនឹង ៣០៤,៧៣ ពាន់លានបាតដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មមានចំនួន ៥,២៨ ពាន់លានបាត។ បន្ថែមពីនេះពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងទាំងបួនមានចំនួន ៥៥៣,៤២ ពាន់លានបាតដែលបង្ហាញពីការធ្លាក់ចុះ ០.០៤% ក្នុរយៈពេល ៦ ខែកន្លងមក ដោយការនាំចេញមានចំនួន

    August 1, 2019
  • ហិរញ្ញវត្ថុ

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ ABA បានធ្វើការប្រកាសអំពីការធ្វើបរិវិសកម្ម និងការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម (សញ្ញាបណ្ឌ ABA) ក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៨ពាន់លានរៀល (ប្រហែល ៣២លានដុល្លារអាមេរិក)។ គោលបំណងនៃការបោះផ្សាយបណ្ណបំណុលនេះ គឺដើម្បីប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពីការបោះផ្សាយបណ្ណបំណុល សម្រាប់ចំណាយលើប្រតិបត្តិការ និងកំណើននៃអាជីវកម្មឥណទាន ហើយឥណទានទាំងនោះ នឹងជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ សញ្ញាបណ្ណ ABA នឹងក្លាយជាមូលបត្របំណុលទី១ ដែលត្រូវបានបោះផ្សាយដោយធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global

    July 31, 2019