Khmernote
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករ បានទទូចស្នើសុំដល់សហគមន៍អឺរ៉ុបជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជាជាងកន្លះលានគ្រួសារ និងបន្ដរជួយរក្សាការងារដែលបាននិងកំពង់ធ្វើកន្លងមក។បើគ្មាន EBA នោះការប្រឹងប្រែងទាំងប៉ុន្មានក្លាយជាអសាបង់។ ការស្នើឡើងនេះ បានត្រូវធ្វើឡើងនៅក្នុងសេចក្តីប្រកាសពត៌មានរបស់ខ្លួនកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៩។ នៅដើមឆមាសទី១ក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាបាននាំចេញអង្ករបានជិត៩៣០០០ តោន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប (EU) ។ វាជាចំនួនដ៏ច្រើនមួយ ប៉ុន្តែបវិមាណនេះគឺ បានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបលើថេរៈវេលាដូចគ្នាក្នុងឆ្នាំ ២០១៨។ ដោយសារ វាជាឆ្នាំទីមួយដែលសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើការនាំចូល ដើម្បីជួយដល់អ្នកផលិតក្នុងសហគមន៍អឺរ៉ុប។ សេចក្តីប្រកាសពត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ការកំណត់ពន្ធនេះ វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករកម្ពុជាជាង ៥០០,០០០គ្រួសារដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយការដាំដុះស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែងដែលប្រភេទពូជស្រូវទាំងនេះ បានដាំដុះ នៅក្នុងតំបន់ភូមិសាស្ត្រ ជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយផលិតផល បានដាំដុះនៅក្នុងសហគមន៍អឺរ៉ុបនោះឡើយ។ ប្រភពដដែលនេះបានឱ្យដឹងទៀតថា៖បញ្ហាទាំងនេះ

    August 22, 2019
  • សេដ្ឋកិច្ច

    សន្ទុះសេដ្ឋកិច្ចក្រឡាប់ផ្ងារ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនបានបញ្ឈប់សិង្ហបុរីពីការទាក់ទាញការប្តេជ្ញាចិត្តវិនិយោគដ៏ច្រើននោះទេ ហើយវាជារឿងមួយដែលមិនគួរឱ្យជឿសម្រាប់ប្រទេសសេដ្ឋកិច្ចមួយនេះ។ គ្រាន់តែនៅឆមាសទីមួយនៃឆ្នាំនេះ សិង្ហបុរីបានទាក់ទាញទឹកប្រាក់ចំនួន ៨.១ពាន់លានដុល្លារ ក្នុងការសន្យាវិនិយោគក្នុងវិស័យផលិតកម្ម និងសេវាកម្ម។ នេះគឺខ្ពស់ជាងការប្តេជ្ញាចិត្តវិនិយោគដែលមានតម្លៃ ៥.៣ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមពិតតួលេខនៅក្នុងការស្ទង់មតិសេដ្ឋកិច្ចសិង្ហបុរីដែលចេញកាលពីសប្តាហ៍មុន បានបង្ហាញការកើនឡើងនៃការវិនិយោគលើសការប៉ាន់ស្មានរបស់ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development Board) ដែលបានធ្វើសម្រាប់ ឆ្នាំ២០១៩ កាលពីខែកុម្ភៈទៅទៀត។ EDB បានព្យាករណ៍ថា សិង្ហបុរីនឹងនៅតែអាចទាក់ទាញការប្តេជ្ញាចិត្តវិនិយោគទុនមានទ្រព្យសកម្ម ពី ៨ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារ នៅឆ្នាំ២០១៩ ស្របតាមឆ្នាំមុនៗ៕ អត្ថបទ៖ លីដា

    August 22, 2019
  • គំនិតអប់រំ

    លោកមានឈ្មោះពេញថា Rowan Sebastian Atkinson កើតថ្ងៃ ទី៦ ខែមករា ឆ្នាំ១៩៥៥។ កាលពីកុមារភាព គាត់ត្រូវមិត្តភក្តិធ្វើបាប និងចំអកថាគាត់មុខដូច «Alien» ។ លុះធំឡើងក៏ត្រូវបានគេចំអក ដោយសារគាត់ជាមនុស្សនិយាយត្រដិត។ ដោយសារតែបែបនេះហើយទើបលោក Rowan មានការអៀនខ្មាស និងមិនសូវមានមិនភក្តិច្រើននោះទេ។ លោក Rowan ជាសិស្សចូលចិត្តមុខវិជ្ជាវិទ្យាសាស្ត្រ ហើយតែងតែខិតខំរៀនឱ្យបានលទ្ធផលល្អជានិច្ច សូម្បីតែគ្រូក៏សរសើរគាត់ថា គាត់ជាសិស្សឆ្លាតលើមុខវិជ្ជាវិទ្យាសាស្ត្រដែរ។ ក្រោយមកទៀតលោកក៏បន្តថ្នាក់សិក្សានៅសាកលវិទ្យាល័យ Oxford ។ អំឡុងពេលសិក្សានៅ Oxford គាត់ក៏ចាប់អារម្មណ៍លើ «ការសម្តែង» ប៉ុន្តែគាត់មិនអាចសម្តែងបានល្អនោះទេ ដោយសារភាពត្រដិតរបស់គាត់។

    August 22, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូននិងធនាគារកម្ពុជាសាធារណៈ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សម្រាប់ការប្រមូល កម្រៃ សេវា សាធារណៈ។ តាមរយៈកិច្ចព្រមព្រៀងនេះ សាធារណជនទទួលបានសេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សេវាចេញបណ្ណបើកបរ និងសេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ លោក ដាតុ ផាន យិងថុង ប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិននៃធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ថា៖ធនាគារកម្ពុជាសាធារណៈពិតជាមានមោទនភាព និងកិត្តិយសក្រៃលែងក្នុងនាមជាធនាគារពាណិជ្ជ ដំបូងគេ ដែលទទួលបានការតែងតាំងដោយក្រសួងសារណការ និងដឹកជញ្ជូនដើម្បីប្រមូល កម្រៃ សេវាសាធារណៈជំនួសឱ្យរាជរដ្ឋាភិបាលដូចជា ៖សេវាចុះបញ្ជីយានយន្ត, សេវាត្រួតពិនិត្យ លក្ខណៈ បច្ចេកទេសយានយន្ត ,សេវាចេញបណ្ណបើកបរ និង សេវាលើអាជីវកម្មដឹកជញ្ជូនផ្លូវគោក។

    August 22, 2019
  • Boostrong

    ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរ GANZBERG កំពុងតែរៀបចំនូវព្រឹត្តិការចុះកិច្ចព្រមព្រៀង ជាដៃគូសហការជាផ្លូវការរវាងស្រាបៀរ GANZBERG ជាមួយក្លឹបកាំភ្លើងធំ Arsenal ដោយ មានការអញ្ជើញចូលរួមពីអ្នកតំណាងជាកិត្តិយស មកពី Arsenal ផងដែរ។ អ្វីដែលគួរឱ្យពិសេសនោះគឺ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំនូវលិខិតអញ្ជើញដ៏កាលីបទាន់សម័យមួយ ដែលមានការច្នៃម៉ូតឡើងយ៉ាងពិសេសតែម្តង ដើម្បីអញ្ជើញភ្ញៀវកិត្តិយសរបស់ខ្លួនមកចូលរួមនៅក្នុងកម្មវិធីនេះ។ ជាក់ស្តែងគេឃើញនៅលើរូបភាពធៀបអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីនេះ ក៏បានរំលេចជាមួយនឹងពណ៌ យ៉ាងស្រស់ឆើតឆាយ លាយមាស អបជាមួយនឹងស្លាកសញ្ញា តំណាងក្រុមហ៊ុនធំៗទាំងពីរយ៉ាងច្បាស់គួរឱ្យទាក់ភ្នែក ព្រមទាំងអមជាមួយនឹងពាក្យថា «អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងស្រាបៀរ GANZBERG ជាដៃគូផ្លូវការក្លឹបកាំភ្លើងធំ Arsenal» ទៀតផង។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកលើកស្ទួយវិស័យកីឡា

    August 21, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគជាង១៦លានដុល្លារអាមេរិកលើវិស័យកាត់ដេរ និងកាបូប បានទទួលការសម្រេចពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ក្រុមហ៊ុនទាំង៣នេះ នឹងត្រូវការបុគ្គលិកជាង៤ពាន់នាក់សម្រាប់ដំណើរការអាជីវកម្ម។ តាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២០ សីហាឆ្នាំ២០១៩ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំងបី ក្រុមហ៊ុនទាំងបីមាន៖ ១- “HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៩០កន្លែង។ ២- “YU YUE

    August 21, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ យោងតាមរបាយការណ៍នៃការងារបង្កបង្កើនផល និងលទ្ធផលនៃការនាំចេញកសិផល របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ក្នុងរយៈពេលជាង ៧​ខែ នៃឆ្នាំ២០១៩ នេះ កម្ពុជាបាននាំចេញកសិផលសរុបចំនួន​ ២,៥៨៣,៨៥៦​.​៨៥​ តោន ដោយការនាំចេញជាប្រចាំថ្ងៃមានចំនួន ៣,១២១.០៧ តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះប្រភពដដែលឲ្យដឹងថា កសិផលសរុបដែលបាននាំចេញមានដូចជា៖ អង្ករ ដំឡូងមី (ចំណិតដំឡូងមីក្រៀម ស្រស់ និងម្សៅ ) គ្រាប់ពោត គ្រាប់ស្វាយចន្ទី ចេក សណ្ដែកសៀង ម្រេច ផ្លែស្វាយ បន្លែ និងផលិតផលផ្សេងទៀត ដែលភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម

    August 21, 2019
  • ហិរញ្ញវត្ថុ

    ភ្នំពេញ ថ្ងៃ ទី១៩ ខែ សីហា ឆ្នាំ ២០១៩៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជមួយឈានមុខគេនៅកម្ពុជា និងជាសមាជិកនៃធនាគារជាតិ កាណាដា និង TrueMoney ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេលំដាប់ទី១ នៅកម្ពុជា បានប្រកាសជាផ្លូវការនូវភាពជាដៃគូដែលផ្តល់នូវការទូទាត់ប្រាក់កម្ចីងាយស្រួល និងសេវាផ្ទេរប្រាក់ទៅអតិថិជនរបស់ពួកគេ។ ស្ថិតក្រោមភាពជាដៃគូនេះ អ្នកខ្ចីប្រាក់កម្ចីរបស់ធនាគារ ABA អាចដាក់សាច់ប្រាក់ចូលក្នុងគណនីធនាគារ ABA របស់ពួកគេតាមរយៈបណ្តាញភ្នាក់ងារ ឬសាខា TrueMoney ដែលមានច្រើនជាងគេ រហូតដល់ 10,000 ភ្នាក់ងារនៅទូទាំងប្រទេស។ លើសពីនេះអតិថិជនអាចផ្ទេរប្រាក់បានយ៉ាងរលូនរវាង គណនី ABA និងគណនី

    August 20, 2019
  • Boostrong

    មកពីធ្វើស្រែហេវហត់អស់កំលាំងខ្លាំងពេកបុរសម្នាក់បានធ្វើឲ្យប្រពន្ធកូនស្រែកភ្ញាក់ផ្អើលទាំងអ្នកជិតខាងទៀត ដោយរូបលោក នេន សុរ៉ាន់ រស់នៅភូមិកោះខ្ជាយ ឃុំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវរង្វាន់10,000$ ពីក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង។ មុនពេលកើតហេតុ លោក នេន សុរ៉ាន់ មានកូនប្រាំនាក់ក្នុងបន្ទុក ទើបមកពីធ្វើស្រែវិញពេលព្រឹកហើយមានអារម្មណ៍ថាអស់កំលាំងខ្លាំងពេកគាត់ក៏ទៅទិញប៊ូសស្ត្រងមួយកំប៉ុងយកមកផឹកនៅផ្ទះវិញ។ កំពុងតែគាស់ផឹកស្រាប់តែឃើញមានលេខសូន្យជាច្រើននៅនិងក្រវិលកំប៉ុងប៊ូសស្ត្រង ហើយលោកក៏មានអារម្មណ៍ថាចម្លែកខុសពីធម្មតា ក៏ហៅកូនៗមកជួយមើល ស្រាប់តែកូនៗយកទៅមើលរួចស្រែកឆោឡោពេញទាំងផ្ទះតែម្ដងព្រោះជាប្រាក់រង្វាន់ដល់ទៅ10,000$។ ក្រោយពីដឹងថាខ្លួនត្រូវមួយម៉ឺនដុល្លាគាត់ក៏នាំគ្នាថតដាក់ហ្វេសប៊ុកទុកជាភស្តុតាងរួចទៅប្រាប់អ្នកលក់ដែលគាត់បានទិញប៊ូសស្ត្រងនោះផឹកដើម្បីទាក់ទងទៅក្រុមហ៊ុនមកធ្វើការពិនិត្យថាតើជារង្វាន់ពិតប្រាកដមែនដែរឬទេព្រោះតាំងពីកើតមកលោកមិនដែលត្រូវរង្វាន់ធំដូចនេះទេ។ សូមបញ្ជាក់ផងដែរថារង្វាន់របស់ភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ពេលអ្នកផឹកត្រូវ10,000$ដូចនេះ។ចំពោះអ្នកលក់ដុំ និងអ្នកលក់រាយម្នាក់ៗនឹងទទួលបាន5,000$ ផងដែរ។

    August 20, 2019
  • អចលនទ្រព្យ

    មុននេះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបរាប់នៅលើផេកផ្លូវការរបស់ឯកឧត្តមថា៖ “ខ្ញុំបានផ្ដួចផ្ដើមគំនិតសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”។ គួរបញ្ជាក់ថាបុរី ប៉េង ហួត បាន​ចំណាយ​ដើម​ទុន​សរុប​ជាង​២០០​លាន​ដុល្លារ​អាមេរិក សាងសង់ផ្សារ​ទំនើប PH ECO Mall នៅ​ក្នុង​គម្រោង ​ហ្គ្រេន ស្តារ​ផ្លាទីនីម តំបន់​បឹងស្នោរ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ៕

    August 15, 2019