ក្នុងឆ្នាំ ២០១៩ ត្រឹមរយៈពេលជាង ៧ ខែប៉ុណ្ណោះ កម្ពុជានាំចេញកសិផលបានជិត ៣ លានតោន
សេដ្ឋកិច្ច
August 21, 2019
Khmernote
ភ្នំពេញ៖ យោងតាមរបាយការណ៍នៃការងារបង្កបង្កើនផល និងលទ្ធផលនៃការនាំចេញកសិផល របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ក្នុងរយៈពេលជាង ៧ខែ នៃឆ្នាំ២០១៩ នេះ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ២,៥៨៣,៨៥៦.៨៥ តោន ដោយការនាំចេញជាប្រចាំថ្ងៃមានចំនួន ៣,១២១.០៧ តោនក្នុងមួយថ្ងៃ។
ជាមួយគ្នានេះប្រភពដដែលឲ្យដឹងថា កសិផលសរុបដែលបាននាំចេញមានដូចជា៖ អង្ករ ដំឡូងមី (ចំណិតដំឡូងមីក្រៀម ស្រស់ និងម្សៅ ) គ្រាប់ពោត គ្រាប់ស្វាយចន្ទី ចេក សណ្ដែកសៀង ម្រេច ផ្លែស្វាយ បន្លែ និងផលិតផលផ្សេងទៀត ដែលភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


