- Khmernote
- សេដ្ឋកិច្ច
ភ្នំពេញ៖ ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ នឹងរឹតតែងាយស្រួលជាងមុន។ ក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងថា នឹងជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា។ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួន ដូចខាងក្រោម៖ ១. អំពីសាលាកប័ត្រចូល ចេញប្រទេស និងបែបបទស្នើសុំទិដ្ឋាការ៖ + បែបបទនៃការបំពេញសាលាកប័ត្រចូល ចេញ និងស្នើសុំទិដ្ឋាការពេលមកដល់ ត្រូវបានបញ្ចូលគ្នាតែមួយសន្លឹក ដោយមានជាភាសាខ្មែរ ចិន និងអង់គ្លេស។ +
September 2, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងរយៈពេល០៨ខែ ឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជារកចំណូលបានជិត៧០លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរត ចំនួន១,៥៥១,៨៣៦នាក់ ។ បើធៀបនឹងចំណូល៨ខែឆ្នាំ២០១៨ រយៈពេល ៨ខែឆ្នាំ២០១៩នេះ ថយចុះ១១,៨២ភាគរយ ចំណែកចំនួនភ្ញៀវទេសចរវិញថយចុះ១១,០៥ភាគរយ។ សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្នុងខែសីហាឆ្នាំ២០១៩ ប្រទេសកម្ពុជារកចំណូលបានជាង ៧លានដុល្លារអាមេរិក ទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៥៨,១២៤នាក់។ ក្នុងចំណូលជិត៧០លានដុល្លារនេះ ជាង៣លានដុល្លារត្រូវបានយកទៅ ឧបត្ថម្ភជួយមូលនិធិ គន្ធបុប្ផាកម្ពុជា៕ អត្ថបទ៖ សុផល
September 2, 2019 - Boostrong
គ្រុនឈាមជាជម្ងឺដ៏កាចសហាវដែលអាចកើតលើគ្រប់វ័យ និងអាចសម្លាប់មនុស្សបាន។ សព្វថ្ងៃនេះជម្ងឺគ្រុនឈាមបានរីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេសកម្ពុជា ដែលចំនួនអ្នកជម្ងឺគ្រុនឈាម នៅមន្ទីពេទ្យធំៗជាច្រើនកាន់តែកើនឡើងឥតឈប់ឈរ។ ហេតុនេះទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយមន្ទី និងក្រសួងសុខាភិបាលរាជធានីភ្នំពេញ រៀបចំបង្កើតកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងចាប់ពីថ្ងៃទី២ ដល់ទី៥ ខែកញ្ញា នេះនៅ ទូទាំងរាជធានីភ្នំពេញដែលកម្មវិធីនេះនឹងមានការចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃ ការណែនាំបង្ការខ្លួនពីជម្ងឺគ្រុនឈាម និងកម្មវិធីសំខាន់ៗជាច្រើនទៀត។ ដោយឡែកនៅថ្ងៃទី២ ខែកញ្ញានេះ ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ក៏នឹងយកមុងជ្រលក់ថ្នាំចំនួនជាង៦០០មុងទៅចែកដល់អ្នកជម្ងឺទាំងអស់ ក្នុងមន្ទីពេទ្យកុមារជាតិ ដោយឥតគិតថ្លៃផងដែរ។ មុងជ្រលក់ថ្នាំទាំងនេះនឹងជួយការពារអ្នកជំងឺជាពិសេសប្អូនៗកុមារទាំងអស់ឲ្យបានរួចផុសពីជម្ងឺគ្រុនឈាមដ៏កាចសាហាវ និងជួយឲ្យស្ថានភាពជម្ងឺបានធូរស្រាល។ ក្រៅពីនេះនៅមានមុងជ្រលក់ថ្នាំជាច្រើនពាន់មុងទៀត ក៏នឹងត្រូវចែកជូនដល់ប្រជាពលរដ្ឋគ្រប់ខ័ណ្ឌទូទាំងរាជធានីភ្នំពេញផងដែរ។ ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ជាពិសេសប្អូនៗកុមារសូមមានការប្រុងប្រយ័ត្តការពារកុំឲ្យមូសខ្លាខាំឲ្យសោះព្រោះបើកើតជម្ងឺគ្រុនឈាមហើយ ហើយយឺតពេលក្នុងការព្យាបាលតែបន្តិច នោះអ្នកជម្ងឺនឹងមានគ្រោះថ្នាក់ដល់ជីវិត។ https://www.youtube.com/watch?v=r5ueMBhqKXE
August 29, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា៖វិស័យសំណង់បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខែកក្កដា ឆ្នាំ២០១៩ នេះគិតជាមធ្យមប្រមាណពី ១៩ ០០០ នាក់ ទៅ ២១ ០០០ នាក់/ថ្ងៃ ។ ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី៦ ២៧០ នាក់ ទៅ ៦ ៣០០ នាក់ថ្ងៃ។ បើប្រៀបធៀបខែមិថុនា ឆ្នាំ២០១៨ ចំនួនកម្មករគិតជាមធ្យមប្រមាណពី២៨ ០០០ នាក់ ទៅ ២៨ ៥០០ នាក់/ថ្ងៃ សម្រាប់ទូទាំងប្រទេស ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ១២ ០០០
August 29, 2019 - Boostrong
អស្ចារ្យកម្មវិធីប្រដាល់ស្មាកចិត្តលំដាប់ថ្នាក់ពិភពលោកដ៏ធំមហិមាវាយដណ្ដើមប្រាក់រង្វាន់ច្រើនជាងគេនៅទូទាំងប្រទេសដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រងនៅស្រុកខ្មែរយើងពេលនេះត្រូវបានរៀបចំឡើងដោយទូរទស្សន៍ហង្សមាសHDTV ដែលមានការឧបត្ថម្ភធំផ្ដាច់មុខជាពិសេសដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង ហើយមានប្រាក់រង្វាន់ដល់ទៅ2,5000$។ នេះជាកម្មវិធីប្រដាល់ដ៏ធំមហិមាមួយ ជាមួយប្រាក់រង្វាន់យ៉ាងច្រើនជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានកម្មវិធីប្រដាល់ក្បាច់ខ្មែរបុរាណណា ធ្លាប់ដាក់ប្រាក់រង្វាន់ឲ្យប្រកួតដណ្ដើមដល់ទៅ 2,5000$ ដូចនេះទេ។ បើតាមកិច្ចសម្ភាសជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានប្រាប់ភ្នាក់ងារព័ត៌មានយើងថា”ដោយសារតែក្រុមហ៊ុន ប៊ូសស្ត្រង ស្រលាញ់និងចង់លើកតម្កើងវិស័យប្រដាល់គុណខ្មែរឲ្យកាន់តែមានភាពល្បីរន្ទឺកក្រើនឈានមុខឡើង និងដើម្បីលើកស្ទួយជីវភាពបងប្អូនកីឡាករប្រដាល់ជាតិយើងឲ្យធូរធារ ថែមមួយកម្រិតទៀត ទើបក្រុមហ៊ុនប៊ូសស្ត្រងសម្រេចសហការជាមួយទូរទស្សន៍ហង្សមាសHDTVបង្កើតកម្មវិធីប្រដាល់មួយឡើងដោយដាក់ប្រាក់រង្វាន់ដល់ទៅ2,5000$ឲ្យប្រកួតយកតែម្ដងដែលកម្មវិធីប្រដាល់នេះមានឈ្មោះថា KING OF FIGHTER 2019”។ សូមបញ្ចាក់ផងដែរថាកម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោកដ៏ធំមិហាជាប្រវត្តិសាស្ត្រនេះនឹងចាប់ផ្ដើមនៅខែកញ្ញា ឆ្នាំ2019នេះហើយ។ សម្រាប់ព័ត៌មានលំអិតសូមទាក់ទងលេខទូរស័ព្ទនៅក្នុងខិតប័ណ្ណផ្សព្វផ្សាយកម្មវិធីប្រដាល់ KING OF FIGHTER 2019។ https://youtu.be/a8dRHjryXpg
August 28, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈ ៧ខែដើមឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់មានប្រមាណជាង ១ពាន់លានដុល្លារ ដែលកើនឡើងជិត៤០%។ នេះបង្ហាញឱ្យឃើញពីសុទិដ្ឋិនិយមនៃវិស័យអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។ របាយការណ៍ដដែលនេះបានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៩ គម្រោងវិនិយោគក្នុងវិស័យសំណង់បានកើនឡើងពី ៣៤០គម្រោងកាលពីថ្ងៃមិថុនា កើនដល់ ៥២៥គម្រោងក្នុងខែកក្កដា ដែលធ្វើឱ្យទុនវិនិយោគសំណង់កើនឡើង ដល់ជាង ១ពាន់លានដុល្លារ ក្នុងកំណើន ជិត៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ បានឱ្យដឹងទៀតថា សំណង់លំនៅដ្ឋានសរុប មានចំនួន ៤៣៨ គម្រោង អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន៦៩អគារ បណ្តុំលំនៅដ្ឋានលក្ខណៈបុរី ២៣គម្រោង
August 28, 2019 - សេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ — ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅមកដល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណជា ៣០ភាគរយហើយ ដោយក្រុមការងារបាននិងកំពុងជីកអាងក្រោមដីចំនួន២ រួមជាមួយនឹងការជីកធ្វើផ្លូវក្រោមដីយ៉ាងមមាញឹក។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះថា ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ បើគិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណជា ៣០ភាគរយហើយ។ ក្នុងនោះក្រុមការងារបាននិងកំពុងជីកអាងក្រោមដីចំនួន២កន្លែង ដែលអាងក្រោមដីទីមួយត្រូវបានជីករួចរាល់ និងអាងក្រោមដីមួយទៀតបាននិងកំពុងជីក
August 28, 2019 - Boostrong
វ៉ាវពិតជាខ្ញីកាន់តែចាស់កាន់តែហិរមែន វ័យ៧០ឆ្នាំហើយតែនៅតែខ្លាំង តេចូលហើយឈ្នះលុយដល់ទៅ១,៦០០,០០០រៀលទៀត សូម្បីក្មេងៗចង់តេចូលលេងដែរក៏មិនឈ្នះផង។ លោកយាយ ជ្រៀ គឹមសឿន នៅអូឌឹម បានតេចូលកម្មវិធីតេឈ្នះលុយរបស់កម្មវិធីប្រគំតន្ត្រីប៊ូសស្ត្រង នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV រាល់ថ្ងៃសុក្រចាប់ពីម៉ោង៨យប់ទៅ ដែលកម្មវិធីនេះអនុញ្ញាត្តឲ្យអតិថិជនប៊ូសស្ត្រងទាំងអស់គ្រប់ទីកន្លែងតេចូលដើម្បីបើកស្លាកយកលុយសុទ្ធងាយស្រួល ។ កាលពីសប្ដាហ៍មុនម៉ាក់យាយ ជ្រៀ គឹមសឿន បានមានស្នាដៃតេចូលក្នុងកម្មវិធីតេឈ្នះលុយនេះ ហើយបានជ្រើសរើសផ្លាកប៊ូសស្ត្រងត្រូវបានមេដាយមាសប៊ូសស្ត្រងចំនួន៤ផ្លាកដែលស្មើនឹងទឹកប្រាក់ ១,៦០០,០០០រៀល។ អ្វីដែលធ្វើឲ្យពិធីករពិធីការនីមិននឹកស្មានដល់គឺកាលពីតេចូលស្ដាប់សំលេខកាលពីសប្ដាហ៍មុនស្មានតេក្មេងត្រឹម១៧-១៨ឆ្នាំទេតែដល់ពេលមកបើកប្រាក់ស្រាប់តែដាច់ផ្ងារតែម្ដង។ ពិតជាមិនធម្ដតាមែនចាស់ហើយនៅមានថ្វីដៃពូកែចុចទៀត ខ្លាំងមែន។ គួរំលឹកថាកម្មវិធីតេឈ្នះលុយប៊ូសស្ត្រងនឹងបើប្រព័ន្ធទូរស័ព្ទឲ្យបងប្អូនអាចតេចូលបានគ្រប់គ្នាដើម្បីជ្រើសរើសផ្លាកប៊ូសស្ត្រងយកប្រាក់សុទ្ធងាយៗ។
August 26, 2019 - Boostrong
បងប្អូនប្រជាពលរដ្ឋគ្រាប់រូបបានដឹងហើយថា ឆ្នាំ២០១៩នេះជាឆ្នាំដែលមានជម្ងឺគ្រុនឈាមផ្ទុះឡើងយ៉ាងគំហុកដែលបង្ករឡើងដោយម៉ូសខ្លាញីខាំទើបធ្វើឲ្យប្អូនៗកុម៉ារជាច្រើនម៉ឺននាក់នៅទូទាំងប្រទេសត្រូវបានកើតជម្ងឺដ៏កាចសាហាវមួយនេះ។ ដោយសង្កេតឃើញថាជម្ងឺគ្រុនឈាមនៅតែបន្តផ្ទុះឡើងមិនថមថយសោះតាំងពីដើមខែមិថុនា ឆ្នាំ២០១៩ នេះមកទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយក្រសួងសុខាភិបាល រៀបចំបង្កើតកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងនៅថ្ងៃទី២ ដល់ទី៥ ខែកញ្ញា ខាងមុននេះនៅគ្រប់ខ័ណ្ឌទាំងអស់ទូទាំងរាជធនីភ្នំពេញ។ បើតាមការផ្ដល់ព័ត៌មានពីតំណាងក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ដែលជាអ្នករៀបចំកម្មវិធីនេះឡើងបានឲ្យភ្នាក់ងារព័ត៌មានយើងដឹងថា “ហ្វ្រេសស៊ី តែងតែគិតគូរស្រលាញ់បងប្អូនអតិថិជនជានិច្ច ហើយព្រោះតែប្អូនៗកុមារជាច្រើនម៉ឺននាក់បានកំពង់តែរងគ្រោះដោយជម្ងឺគ្រុនឈាមទើប ក្រុមហ៊ុនហ្វ្រេសស៊ី សហការណ៍ជាមួយក្រសួងសុខាភិបាលរៀបចំកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងមានរយៈពេល៤ថ្ងៃនៅទូទាំងគ្រប់ខ័ណ្ឌទាំងអស់ទូទាំងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងមានការចែកមុងជ្រលក់ថ្នាំដល់បងប្អូនទាំងអស់ដោយឥតគិតថ្លៃ ការពន្យល់ណែរនាំវិធីបង្ការជម្ងឺគ្រុនឈាម និងមានកម្មវិធីសំខាន់ៗជាច្រើនទៀតដើម្បីជម្រុញឲ្យលុបបំបាត់ជម្ងឺគ្រុនឈាមបានទាំងស្រុងនៅឆ្នាំ2019 ចាប់ពីពេលនេះទៅ។ កម្មវិធីចែកមុងជ្រលក់ថ្នាំនិងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមនេះមានតាមទីតាំងដូចក្នុងវីដេអូនខាងក្រោម៖
August 24, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តយល់ព្រមឱ្យក្រុមហ៊ុនចំនួនពីរមកវិនិយោគនៅលើវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតកេសកាតុងនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំងពីរមានទុនវិនិយោគជាង៦លានដុល្លារអាម៉េរិក និងផ្តល់ការងារប្រមាណជិត១០០០កន្លែង។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនទាំងពីរគឺ៖ ១- “SUO FEIYA (CAMBODIA) APPAREL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៣កន្លែង។
August 23, 2019












