៨ខែ ឆ្នាំ២០១៩ កម្ពុជារកចំណូលបានជិត៧០លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
សេដ្ឋកិច្ច September 2, 2019 Khmernote

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងរយៈពេល០៨ខែ ឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជារកចំណូលបានជិត៧០លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរត ចំនួន១,៥៥១,៨៣៦នាក់ ។ បើធៀបនឹងចំណូល៨ខែឆ្នាំ២០១៨ រយៈពេល ៨ខែឆ្នាំ២០១៩នេះ ថយចុះ១១,៨២ភាគរយ ចំណែកចំនួនភ្ញៀវទេសចរវិញថយចុះ១១,០៥ភាគរយ។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា ក្នុងខែសីហាឆ្នាំ២០១៩ ប្រទេសកម្ពុជារកចំណូលបានជាង ៧លានដុល្លារអាមេរិក ទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៥៨,១២៤នាក់។ ក្នុងចំណូលជិត៧០លានដុល្លារនេះ ជាង៣លានដុល្លារត្រូវបានយកទៅ ឧបត្ថម្ភជួយមូលនិធិ គន្ធបុប្ផាកម្ពុជា៕

អត្ថបទ៖ សុផល