បងប្អូនប្រជាពលរដ្ឋគ្រាប់រូបបានដឹងហើយថា ឆ្នាំ២០១៩នេះជាឆ្នាំដែលមានជម្ងឺគ្រុនឈាមផ្ទុះឡើងយ៉ាងគំហុកដែលបង្ករឡើងដោយម៉ូសខ្លាញីខាំទើបធ្វើឲ្យប្អូនៗកុម៉ារជាច្រើនម៉ឺននាក់នៅទូទាំងប្រទេសត្រូវបានកើតជម្ងឺដ៏កាចសាហាវមួយនេះ។ ដោយសង្កេតឃើញថាជម្ងឺគ្រុនឈាមនៅតែបន្តផ្ទុះឡើងមិនថមថយសោះតាំងពីដើមខែមិថុនា ឆ្នាំ២០១៩ នេះមកទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយក្រសួងសុខាភិបាល រៀបចំបង្កើតកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងនៅថ្ងៃទី២ ដល់ទី៥ ខែកញ្ញា ខាងមុននេះនៅគ្រប់ខ័ណ្ឌទាំងអស់ទូទាំងរាជធនីភ្នំពេញ។
បើតាមការផ្ដល់ព័ត៌មានពីតំណាងក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី ដែលជាអ្នករៀបចំកម្មវិធីនេះឡើងបានឲ្យភ្នាក់ងារព័ត៌មានយើងដឹងថា “ហ្វ្រេសស៊ី តែងតែគិតគូរស្រលាញ់បងប្អូនអតិថិជនជានិច្ច ហើយព្រោះតែប្អូនៗកុមារជាច្រើនម៉ឺននាក់បានកំពង់តែរងគ្រោះដោយជម្ងឺគ្រុនឈាមទើប ក្រុមហ៊ុនហ្វ្រេសស៊ី សហការណ៍ជាមួយក្រសួងសុខាភិបាលរៀបចំកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើងមានរយៈពេល៤ថ្ងៃនៅទូទាំងគ្រប់ខ័ណ្ឌទាំងអស់ទូទាំងរាជធានីភ្នំពេញ។
កម្មវិធីនេះនឹងមានការចែកមុងជ្រលក់ថ្នាំដល់បងប្អូនទាំងអស់ដោយឥតគិតថ្លៃ ការពន្យល់ណែរនាំវិធីបង្ការជម្ងឺគ្រុនឈាម និងមានកម្មវិធីសំខាន់ៗជាច្រើនទៀតដើម្បីជម្រុញឲ្យលុបបំបាត់ជម្ងឺគ្រុនឈាមបានទាំងស្រុងនៅឆ្នាំ2019 ចាប់ពីពេលនេះទៅ។ កម្មវិធីចែកមុងជ្រលក់ថ្នាំនិងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមនេះមានតាមទីតាំងដូចក្នុងវីដេអូនខាងក្រោម៖



