- Khmernote
- Boostrong
នាឱកាសមកដល់ទឹកដីខ្មែរជាលើកដំបូង អតីតកីឡាករឆ្នើមរបស់ Arsenal គឺ Gilberto Silva បានអះអាងថា វត្តមានរបស់រូបគេនៅទឹកដីខ្មែរគឺជាការលើកទឹកចិត្តមួយដល់អ្នកស្នេហាវិស័យបាល់ទាត់ ជាពិសេសអ្នកគាំទ្ររបស់ Arsenal ផ្ទាល់ ។ ក្នុងរយៈកាលជិត ១ សប្តាហ៍កន្លងទៅនេះរូបលោកមានចិត្តរំភើប ជាក្រៃលេងព្រមទាំងបានរៀបរាប់អំពីវត្តមានរបស់ខ្លួនទៀតផង – នៅថ្ងៃទី 6 កញ្ញាដែលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Fan របស់ខ្លួន ជាពិសេសក្រុមហ៊ុនស្រាបៀរ GANZBERG – ព្រឹកថ្ងៃទី 7 កញ្ញា លោកបានចូលរួមជួបសំណេះសំណាលជាមួយ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
September 10, 2019 - Boostrong
ភ្នំពេញ ៖ លោក Gilberto Silva តំណាងឲ្យ Arsenal បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ដែលប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី 07 កញ្ញា 2019 ក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ។ កាលពីព្រឹកទី 8 កញ្ញា នេះ Gilberto Silva វីរបុរស Arsenal រួមជាមួយអ្នកគាំទ្រ
September 9, 2019 - សេដ្ឋកិច្ច
គម្រោងថាមពលពន្លឺព្រះអាទិត្យទំហំ ៤២០មេហ្គាវ៉ាត់ ដែលជាថាមពលធំបំផុតនៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមផលិតកម្មជាផ្លូវការ នៅឯខេត្តតាយនិញ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យដាវទៀង (Dau Tieng Solar Power Complex) ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនសំណង់វៀតណាម Xuan Cau និងក្រុមហ៊ុនថៃ B.Grimm បានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅស្រុក Tan Chau ខេត្តតាយនិញ (Tay Ninh) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ។ បន្ទះសឡាតម្លៃ ៣៩១លានដុល្លារ គ្របដណ្តប់លើផ្ទៃដីទំហំ ៥៤០ហិកតា នៅក្នុងផ្ទៃដីលិចទឹកនៅបឹងដាវទៀង ដែលជាបឹងចេញពីការជីកធំជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ ការសាងសង់នេះបានចាប់ផ្តើមនៅខែមិថុនាឆ្នាំមុន ហើយត្រូវបានបញ្ចប់ក្នុងរយៈពេលប្រហែល ១០ខែ។
September 9, 2019 - សេដ្ឋកិច្ច
តម្លៃនៃការនាំចេញត្បូង និងគ្រឿងអលង្ការ បានកើនឡើង ២៩% ក្នុងរយៈពេល ៧ខែកន្លងមកនេះ ទោះបីជាលក្ខខណ្ឌពាណិជ្ជកម្មមិនអំណោយផលជាមួយនឹងការឡើងថ្លៃប្រាក់បាតក៏ដោយ។ នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃលោក Duangkamol Jiambutr បានប៉ាន់ស្មានតម្លៃនៃការនាំចេញចាប់ពីខែមករា ដល់ខែកក្កដា ជាមួយនឹងតម្លៃ ៩ពាន់លានដុល្លារអាមេរិក ឬ ២៨០ពាន់លានបាត ដែលស្មើនឹង ២៩.៣% ធៀបនឹងឆ្នាំមុន។ ការនាំចេញមាសគឺនាំមុខគេ ជាមួយការកើនឡើងតម្លៃ ៧២.៧% ស្របនឹងតម្លៃមាសពិភពលោក។ ក្នុងជម្លោះពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងអ៊ីរ៉ង់ វិនិយោគិនបន្តមើលឃើញថា មាសជាការភ្នាល់មានសុវត្ថិភាព ហើយពាណិជ្ជកម្មបានកើនឡើងជាលំដាប់។ ទីផ្សារនាំចេញត្បូង និងគ្រឿងអលង្ការឈានមុខគេរបស់ប្រទេសថៃ គឺប្រទេសស្វីសជាមួយនឹង
September 6, 2019 - សេដ្ឋកិច្ច
ថៃ៖ នាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បានចេញរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញទុរេន ដែលមានចំនួន ៨១៧លានដុល្លារ ក្នុងរយៈពេល ៦ខែ ដំបូងនៃ ឆ្នាំ២០១៩ ហើយនេះក៏ត្រូវអរគុណដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) សម្រាប់ការកើនឡើងនេះ។ មានការកើនឡើង ៤៥% បើប្រៀបធៀបនឹងចំនួននៃការនាំចេញទុរេន ក្នុងរយៈពេលដូចគ្នាកាលពីដើម ឆ្នាំ២០១៨។ ប្រទេសចិនគឺជាអ្នកនាំចូលទុរេនថៃជាងគេ ជាមួយនឹងកំណើន ៧០% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ ទុរេនគឺជាផ្លែឈើនាំចេញដ៏ពេញនិយមបំផុតរបស់ប្រទេសថៃ ដែលស្មើនឹង ៤៤% នៃការនាំចេញផ្លែឈើគ្រប់មុខទាំងអស់។ ប្រទេសដែលនាំចូលទុរេនថៃសំខាន់ៗគឺប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ ថៃក៏បានក្លាយជាអ្នកនាំចេញទុរេនធំជាងគេយកឈ្នះហុងកុង និងម៉ាឡេស៊ីផងដែរ។ ទុរេនថៃត្រូវបានលើកលែងពន្ធនាំចូលក្នុងប្រទេសចំនួន ១៦
September 5, 2019 - Boostrong
ក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី នៅតែបន្តធ្វើកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម យ៉ាងក្តៅគគុក ដោយឈរលើជំហររបស់ខ្លួន ជួយដល់ប្រជាពលរដ្ឋ កុំឲ្យក្លាយជាជនរងគ្រោះដោយសារជម្ងឺគ្រុនឈាមបន្តទៅទៀត។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញា នេះ ហ្វ្រេសស៊ី ជាមួយមន្ទីរ និងក្រសួងសុខាភិបាលនៅតែបន្តធ្វើសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម និងចែកមុងជ្រលក់ថ្នាំដល់ពលរដ្ឋ នៅវិទ្យាល័យច្បារអំពៅ។ បន្ទាប់ពីកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម នៅស្តាតអូឡាំពិក នៅមន្ទីពេទ្យកុមារជាតិនិង នៅសួនច្បារឫស្សីកែវបានបញ្ចប់ទៅ ដោយជោគជ័យទទួលបានការគ្រាំទ្រ ពីសំណាក់ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករហើយ ហ្វ្រេសស៊ី ក៏បានបន្តចុះចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌចំនួន២ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ គឺខណ្ឌមានជ័យ, និងច្បារអំពៅ ។ នៅថ្ងៃទី4នេះ គេសង្កេតឃើញថាមានប្រជាជនមកចូលរួមដើម្បីទទួលយកមុងជ្រលក់ថ្នាំពីក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី កាន់តែច្រើនឡើងៗគួរជាទីរីករាយ។ ក្រុមហ៊ុនហ្វេ្រសស៊ីពិតជាសប្បាយរីករាយខ្លាំងណាស់ដែលឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមបានច្រើនសន្ធឹកសន្ធាប់បែបនេះដើម្បីចូលរួមចំណែកទាំងអស់គ្នាជាមួយហ្វ្រេសស៊ីក្នុងការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម។ សូមបញ្ជាក់ផងដែរថាកម្មវិធីចែកមុងជ្រលក់ថ្នាំនេះនឹងបន្តចែកនៅវិទ្យាល័យជម្ពូវ័ន ថ្ងៃទី៥
September 4, 2019 - Boostrong
យើងដឹងហើយថាមុងជ្រលក់ថ្នាំជាមុងមួយប្រភេទដែលគ្មានលក់លើទីផ្សាទេ ហើយមុងនេះអាចជួយជីវិតមនុស្សឲ្យជៀសផុតពីរជម្ងឺដ៏កាចសាហាវបានពីរប្រភេទគឺជម្ងឺគ្រុនឈាមនិងជម្ងឺគ្រុនចាញ់។ព្រោះតែមុងជ្រលក់ថ្នាំមានគុណសម្បត្តិដ៏អស្ចារ្យដូចនេះហើយទើបក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សហការណ៍ជាមួយសាលាក្រុងភ្នំពេញ និងក្រសួងសុខាភិបាលធ្វើកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញតែម្ដងដែលមានទីតាំងនៅ ស្តាតអូឡាំពិកចំថ្ងៃទី២កន្លងមកនេះ នៅវិទ្យាល័យច្បារអំពៅ ថ្ងៃទី៤ និងនៅវិទ្យាល័យជម្ពូរវ័ន ថ្ងៃទី៥ ខែកញ្ញានេះ។ ចម្ពោះនៅថ្ងៃទី៣ខែកញ្ញានេះ កម្មវិធីចែកមុងជ្រលក់ថ្នាំនៅសួនច្បារឬស្សីកែវ ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ទោះជាមេឃភ្លៀងយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋជាច្រើនមានទឹកមុខញញឹមញញែមក្រោមដំណក់ភ្លៀងគឺ”ពួកគាត់បានឲ្យយើងដឹងថាគាត់មកទទួលមុងនេះដើម្បីយកទៅចងដេកព្រោះគាត់មិនចង់ឲ្យកូនចៅគាត់កើតជម្ងឺគ្រុនឈាមទេ ពេលកើតម្ដងៗមិនស្រួលទេហើយចំណាយអស់ច្រើនទៀត ណាមួយមុងនេះគ្មានលក់នៅទីផ្សារទេចឹងហើយគឺត្រូវតែមកយកឲ្យបានពីទឹកផ្លែឈើហ្វ្រេសស៊ី។” នេះពិតជាទឹកចិត្តឪពុកម្ដាយមិនអាចកាត់ថ្លៃមែន ដើម្បីកូនចៅទោះមានភ្លៀងធ្លាក់យ៉ាងណាក៏មកចូលរួមទទួលមុងជ្រលក់ថ្នាំពីទឹកផ្លែឈើហ្វ្រេសស៊ីដែរ។
September 3, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈ គម្រោងវិនិយោគចំនួន៨ ដែលមានទុនសរុបជាង៣០០លានដុល្លារអាម៉េរិកនិងផ្តល់ការងារជាង៣៦០០កន្លែង បានត្រូវអនុម័តឱ្យមកដំណើរការវិនិយោគនៅប្រទេសកម្ពុជា។ សេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនវិនិយោគ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៨នេះ។ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតឱ្យវិនិយោគលើវិស័យរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនី,រោងចក្រផលិតបំពង់ទឹកជ័រ,រោងចក្រផលិតសម្ភារៈសំណង់,រោងចក្រកែច្នៃថ្មម៉ាបផលិតជាគ្រឿងសង្ហារឹម,រោងចក្រផលិតទៀន,កែច្នៃផ្លែឈើ និងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ មាន៖ ១- “MEKO LIGHTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និង សម្ភារៈបរិក្ខាអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០៦កន្លែង។
September 3, 2019 - Boostrong
ដើម្បីបញ្ឈប់ជំងឺគ្រុនឈាមក្នុងឆ្នាំ2019នេះ ក្រុមហ៊ុនទឹកផ្លែឈើ ហ្រេសស៊ី បានសហការណ៍ជាមួយសាលាក្រុង និងក្រសួងសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំបង្កើតកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមមួយឡើង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៥ ខែកញ្ញានេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងការពារកុំឲ្យមានជម្ងឺគ្រុនឈាមនេះកើតឡើងបន្តទៀត។ នៅថ្ងៃច័ន្ទ ទី០២ កញ្ញានេះ គឺជាថ្ងៃទីមួយនៃកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមដែល ហ្វ្រេសស៊ីបានចុះចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៅដល់ប្រជាពលរដ្ឋដែលមកពីខណ្ឌចំនួន ៥ ដូចជា ៧ មករា, ដូនពេញ, ទួលគោក, ចំការមន, និង បឹងកេងកង និងបានយកមុងជ្រលក់ថ្នាំទៅចែកផ្ទាល់ផងដែរដល់អ្នកជម្ងឺនៅមន្ទីពេទ្យកុមារជាតិផងដែរ។ គេសង្ខេតឃើញថាមានប្រជាជនយ៉ាងច្រើនកុះករដែលបានមកទទួលយកមុងជ្រលក់ថ្នាំពីក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី ប្រកបដោយទឹកមុខញញឹមញញែម។ តាមការស្រង់សម្ដីរបស់ប្រជាពលរដ្ឋដែលបានមកទទួលយកមុងជ្រលក់ថ្នាំពីហ្វ្រេសស៊ីបានប្រាប់ភ្នាក់ងារព័ត៌មានយើងថា គាត់ពិតជាសប្បាយរីករាយណាស់ដែលហ្វ្រេសស៊ីបានរៀបចំកម្មវិធីអប់រំពីវិធីបង្ការជម្ងឺគ្រុនឈាមនេះឡើងឲ្យគាត់បានយល់និងចេះវិធីសាស្ត្រការពារខ្លួនពីជម្ងឺគ្រុនឈាម ហើយជាពិសេសនោះគឺមានការចែកមុងជ្រលក់ថ្នាំដោយឥតគិតថ្លៃទៀតផង។ សូមបញ្ចាក់ផងដែរថាកម្មវិធីចែកមុងជ្រលក់ថ្នាំនេះនឹងបន្តចែកទៀតនៅទីតាំងដូចជា: ថ្ងៃទី៣
September 3, 2019 - បុគ្គលជោគជ័យ
ពេលដែលគំនិតអស្ចារ្យជាច្រើនបានប្រាស្រ័យទាក់ទងគ្នា វារមែងបង្កើតឱ្យមានដំណឹងល្អៗសម្រាប់មហាជនទូទៅ។ ប៉ុន្តែថ្មីៗនេះស្ថាបនិកក្រុមហ៊ុន Alibaba គឺលោក Jack Ma និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ពួកគាត់បានជួបជជែកវែកញែកគ្នា នៅឯសន្និសីទភាពវៃឆ្លាតសិប្បនិម្មិតពិភពលោក ឆ្នាំ២០១៩ (WAIC) ជាមួយនឹងប្រធានបទបន្ទាប់បន្សំមួយ ដែលគួរឱ្យចាប់អារម្មណ៍ជាង AI ឬការធ្វើអាណានិគមទៅភពព្រះអង្គារទៅទៀត។ ការពិតទៅអ្នកទាំងពីរមិនមានការគិតស្របគ្នាជាមួយនឹងប្រធានបទទាក់ទងនឹង AI នោះទេ ប៉ុន្តែមានចំណុចមួយដែលអ្នកទាំងពីរយល់ស្របគ្នា ហើយវាជាចំណុចគួរឱ្យចាប់អារម្មណ៍នោះគឺ បញ្ហាកំណើនមនុស្សថយចុះ ឬ “Population collapse” ។ នៅឯ WAIC កាលពីថ្ងៃទី២៩ ខែសីហា
September 2, 2019












