នាឱកាសមកដល់ទឹកដីខ្មែរជាលើកដំបូង អតីតកីឡាករឆ្នើមរបស់ Arsenal គឺ Gilberto Silva បានអះអាងថា វត្តមានរបស់រូបគេនៅទឹកដីខ្មែរគឺជាការលើកទឹកចិត្តមួយដល់អ្នកស្នេហាវិស័យបាល់ទាត់ ជាពិសេសអ្នកគាំទ្ររបស់ Arsenal ផ្ទាល់ ។
ក្នុងរយៈកាលជិត ១ សប្តាហ៍កន្លងទៅនេះរូបលោកមានចិត្តរំភើប ជាក្រៃលេងព្រមទាំងបានរៀបរាប់អំពីវត្តមានរបស់ខ្លួនទៀតផង
– នៅថ្ងៃទី 6 កញ្ញាដែលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ Fan របស់ខ្លួន ជាពិសេសក្រុមហ៊ុនស្រាបៀរ GANZBERG
– ព្រឹកថ្ងៃទី 7 កញ្ញា លោកបានចូលរួមជួបសំណេះសំណាលជាមួយ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្តីអំពីវិស័យកីឡាបាល់ទាត់ ក៏ដូចគោលបំណង Arsenal នៅស្រុកខ្មែរ ។ លុះដល់ពេលរាត្រីថ្ងៃនេះដដែលលោក Gilberto Silva តំណាងឲ្យ Arsenal បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ដែលប្រារព្ធធ្វើឡើងកាលពី ថ្ងៃទី 07 កញ្ញា 2019 ក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ។
– កាលពីព្រឹកទី 8 កញ្ញា នេះ Gilberto Silva វីរបុរស Arsenal រួមជាមួយអ្នកគាំទ្រ លើកគ្នាធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង ព្រមទាំងសិក្សាពីប្រវត្តិសាស្រ្ត វប្បធម៌~អរិយធម៌ ជាច្រើនផងដែរ ។ លើសពីនេះទៅទៀតលោកបានអញ្ជើញជាកិត្តិយស ថតរូប និងហត្ថលេខា ដល់អ្នកគាំទ្រ ព្រមទាំងប្រគល់ពានរង្វាន់ដល់ អធិរាជវាលស្មៅ GANZBERG CUP 2019 រដូវកាល 4 ពានរង្វាន់ 15,000 ដុល្លារផងដែរ ។
គួរបញ្ជាក់ផងដែរថា Arsenal គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះបានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាងអស្ចារ្យបំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selectionប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសា “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក” ៕





