- Khmernote
- Boostrong
]មកដល់ទៀតហើយមហាព្រឹត្តិការណ៍ដ៏ធំមហិមាប្រចាំឆ្នាំ 2019នៅលើកំពូលភ្នំដ៏ល្បីរន្ទឺឋានសួគ៍បូកគោដែនដីពពកវិល។ លើកនេះ កំពូលមហាព្រឹតិ្តការណ៍ជាច្រើន នឹងកើតឡើងនៅលើកំពូលភ្នំតែមួយ ក្នុងពេលតែមួយ នាពេលវេលាដ៏អស្ចារ្យ នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានសហការណ៍ជាមួយ សណ្ឋាគារ សុខា ហូថែលបានបង្កើតកម្មវិធីដ៏អស្ចារ្យជាច្រើន។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗដែលមិនធ្លាប់មានប្រចាំឆ្នាំទាំងនោះ មានដូចជាការត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់អន្តរជាតិលើកទី៦លើកំពូលភ្នំបូកគោក្រោមពន្លឺចែងចាំងពណ៍ក្រហម ជាមួយការបោះតង់គយថ្ងៃលិចពណ៍មាសជាលក្ខណៈទ្រង់ទ្រាយធំរាប់រយតង់ និងអ្វីដែលកាន់តែពិសេសទៀតនោះគឺនៅយប់ថ្ងៃទី26 ប៊ូសស្ត្រងនឹងរៀបចំការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំដែលមានសុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេសកម្ពុជារួមមានលោកព្រាប សុវត្ថ ពេជ្រសោភា វង្សដារារតនា រ៉េតស៊ូហ្សណា និងតារាជាច្រើនទៀត ហើយមិនតែប៉ុណ្ណោះនៅរាត្រីនោះ ក៏នឹងមាន ឌីជេ(DJ) លំដាប់អន្តរជាតិ មកចូលខ្លួនរីមិច
October 5, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ខេត្តគ័រងស៊ី គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជា ។ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តគ័រងស៊ី មានចំនួន ៥៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ហើយរំពឹងនឹងកើនឡើងប្រហែល ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ លោករដ្ឋលេខាធិការ បានឱ្យដឹងដូច្នេះក្នុងឱកាសលោកថ្លែងផ្សព្វផ្សាយអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី កាលពីថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០១៩នៅទីក្រុងណាននីង។ លោកបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន កើនឡើងជារៀងរាល់ឆ្នាំ
September 25, 2019 - Boostrong
មានហេតុការណ៍មូយបង្កឲ្យមានភាពភ្ញាក់ផ្អើលបានកើតឡើងក្នុងទឹកដីខេត្តកំពត ដែលស្ថិតនៅភូមិ ក្រសាំងលើ ឃុំបន្ទាយមាសខាងកើត ស្រុក បន្ទាយមាស។ ដោយបុរសម្នាក់ឈ្នោះ ម៉ឹង ឌា ជាអ្នកស៊ីឈ្នួលកិនស្រូវយកកន្ទក់ទៅលក់ដើម្បីចិញ្ចឹមគ្រួសារ រកព្រឹកខ្វះ ល្ងាច កំពុងជួបជីវភាពលំបាក ស្រាប់តែប្រទះឃើញទឹកប្រាក់10000$ ក្រោយពេលពិនិត្យក្រវិលកំប៉ុងប៊ូសស្ត្រង។ ក្រោយពេលសាកសួរលោក ម៉ឹង ឌា គាត់បានឲ្យក្រុមការងារយើងដឹងថារាល់ថ្ងៃគាត់ជាអ្នកស៊ីឈ្នួលកិនស្រូវទៅជាអង្កឲ្យគេរួចគាត់យកតែកន្ទក់ដើម្បីលក់ជាថ្នូរនឹងការកិនស្រូវ។ កាលពីថ្មីនេះគាត់មានការហត់អស់កំលាំងពីការងារនេះទើបគាត់ទៅរើសយក ប៊ូសស្ត្រងមូយកំប៉ុងពីធុងទឹកកកអ្នកលក់រួចក៏ផឹក ស្រាប់តែងាកមកមើលក្រវិលកំប៉ុងប៊ូសស្ត្រងធ្វើឲ្យគាត់ស្រឡាំងកាំងបេះដូងលោតស្ទើរចេញមកក្រៅព្រោះជារង្វាន់10000$។ នេះជាលើកទីមួយក្នុងជីវិតលោកហើយដែលត្រូវរង្វាន់ធំយ៉ាងនេះ ស្រប់ពេលដែលកំពុងតែស្ថិតក្នុងជីវភាពលំបាកយ៉ាប់យ៉ឹនបែបនេះ។ ចំណែកឯខាងភាគីក្រុមហ៊ុនប៊ូសស្ត្រងក៏បានចុះទៅពិនិត្យរួចហើយ ហើយក៏បានឲ្យដឹងដែរថា ក្រវិលកំប៉ុងនេះគឺពិតជាត្រឹមត្រូវពិតប្រាកដមែន ហើយចំពោះអ្នកលក់ដុំ និងអ្នកលក់រាយឲ្យបងប្រុស ម៉ឹង ឌា នេះក៏ម្នាក់ៗទទួលបាន5000$ផងដែរ៕
September 23, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈ ជាមួយកំណើនសេដ្ឋកិច្ច នគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ តាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អំពីក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី ក្រុង និងទីប្រជុំជននៅឆ្នាំ ២០១៤ មានចំនួនប្រមាណ ៤, ៥ លាននាក់ ត្រូវជា ២៧,១% និងបន្តកើនដល់៧, ៩២ លាននាក់ ត្រូវជា ៤៤% នៅឆ្នាំ ២០៣០។នេះបើតមាការឱ្យដឹងរបស់លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ លោករដ្ឋលេខាធិការបានបញ្ជាក់ថាតាមទិន្នន័យនេះ បង្ហាញឲ្យឃើញថា សម្រាប់រយៈពេល១៥ ឆ្នាំ (២០១៥-២០៣០)
September 20, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈក្រុមហ៊ុនចិន បានបង្ហាញអំពីគម្រោងវិនិយោគវារីអគ្គិសនីមួយទៀត នៅតំបន់តាតៃ ខេត្តកោះកុង។វារីអគ្គិសនីតាតៃខាងលើនេះ នឹងធ្វើឱ្យមានផលចំណេញខ្ពស់ ដោយសារតែខ្សែទឹកមួយអាចប្រើប្រាស់បានដល់២ដង។ ការបង្ហាញអំពីគម្រោងវិនិយោគលើវារីអគ្គីសនីថ្មីនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ណាន ឈុនហ៊ួយ (Nan Cunhui) នាយកប្រតិបត្តិ ក្រុមហ៊ុន ជិន គ្រុប (Chint Group) និងលោក លូ វិនជុន (Lu Wenjun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីណូម៉ាច៍ (Sinomach-HE) ចូលជួបសម្តែងការគួរសម និងពិភាក្សាទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរ
September 19, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ទំហំពាណិជ្ជកម្មរវាងអង់គ្លេសនិងកម្ពុជា បានកើនឡើងដល់ជាង១ពាន់ដុល្លារ ខណៈដែលការនាំចេញរបស់កម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។ តួលេខផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារប៉ុណ្ណោះ។ នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានទឹកប្រាក់១,០៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន១,០១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា ចំនួន៣០លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត។ សូមជម្រាបថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា
September 18, 2019 - សេដ្ឋកិច្ច
កន្លងមកភ្ញៀវទេសចរណ៍អឺរ៉ុបគឺជាគោលដៅសំខាន់មួយសម្រាប់ប្រទេសដែលជាអ្នកផ្ដល់សេវាកម្មទេសចរណ៍ តែយ៉ាងណាក្តីយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានថៃបានឲ្យដឹងថា បច្ចុប្បន្ននេះប្រទេសថៃមិនសូវខ្វាយខ្វល់ជាមួយនឹងភ្ញៀវទេសចរណ៍អឺរ៉ុបទៀតឡើយ តែពួកគេយកចិត្តទុកដាក់ជាមួយនឹងភ្ញៀវទេចរណ៍ចិនច្រើនជាង។ ប្រភពខាងលើបន្តថា ហេតុផលដែលធ្វើឲ្យថៃយកចិត្តទុកដាក់ជាមួយនឹងភ្ញៀវទេចរណ៍ចិនខ្ពស់ និងគិតថាភ្ញៀវទេសចរណ៍ចិនសំខាន់ខ្លាំងនោះគឺថា ភ្ញៀវទេសចរណ៍ចិនដែលមកកំសាន្តនៅក្នុងប្រទេសថៃមានចំនួនច្រើនជាងប្រទេសណាៗទាំងអស់ ពោលគឺស្មើនឹង ៥៧,៤៨ នៃចំនួនភ្ញៀវទេចរណ៍សរុប បើគិតត្រឹមខែមិនាឆ្នាំ ២០១៩ នេះ។ សម្រាប់ការស្នាក់នៅក្នុងប្រទេសថៃវិញ ជាមធ្យមភ្ញៀវទេសចរណ៍ចិនម្នាក់ចំណាយប្រាក់រហូតដល់ ១៩២ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ខណៈភ្ញៀវទេសចរណ៍អឺរ៉ុបចំណាយត្រឹម ១២៥ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើគិតជាភាគរយគឺភ្ញៀវទេសចរណ៍ចិនម្នាក់អាចចំណាយប្រាក់លើសភ្ញៀវទេសចរណ៍អឺរ៉ុបរហូតដល់ ៥៣%។ តាមរបាយការណ៍ទេសចរណ៍ថៃបានបង្ហាញថា ភ្ញៀវទេសចរណ៍ចិនបានបង្កើតប្រាក់ចំណូលប្រមាណជា ១៥ ៣៤២ ០០០ ០០០ ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ប្រទេសថៃ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា បច្ចុប្បន្ននេះមានប្រជាជនចិនត្រឹមតែ ៨,៧%
September 17, 2019 - សេដ្ឋកិច្ច
ក្រោយមានការធ្លាក់ចុះភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួងបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថាត្រូវតែអភិវឌ្ឍន៍ទៅគោលដៅ ទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។ ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងនាឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំមួយចំនួន ដែលជាសមាជិកនៃគណៈកម្មការអន្តរក្រសួងជាច្រើននាក់ទៀត។ ដោយអង្គរប្រជុំបានប្រកាសដាក់ចេញគម្រោងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប និងផែនការសកម្មភាពការងារអនុវត្តចំពោះមុខ រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស»។ ផែននការយុទ្ធសាស្ត្រទាំង៤នោះ រួមមាន៖ ១-ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ២-បង្កើតភាពប្រកួតប្រជែង ៣-បង្កើតការតភ្ជាប់ និង
September 17, 2019 - គំនិតអប់រំ
លោក Jack Ma សហស្ថាបនិករបស់ Alibaba បានលាលែងពីតំណែងក្នុងនាមជានាយកក្រុមហ៊ុន ចំថ្ងៃកំណើតគម្រប់អាយុ ៥៥ឆ្នាំ របស់គាត់ កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅថ្មីៗ។ អតីតគ្រូបង្រៀនភាសាបរទេសម្នាក់នេះ ទំនងជានឹងត្រឡប់ទៅថ្នាក់បង្រៀនរបស់គាត់វិញ បន្ទាប់ពីផ្ដល់តំណែងជានាយកទៅឱ្យលោក Daniel Zhang ដែលមានតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្រាប់ តាំងពីឆ្នាំ២០១៥។ លោក Jack Ma ជាបុគ្គលដែលមានបំផុតនៅក្នុងប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិរហូតដល់ ៣៨.៥ពាន់លានដុល្លារអាមេរិក បើយោងតាមការចេញផ្សាយរបស់ Forbes ។ លោកជាបុគ្គលម្នាក់មានឥទ្ធិពលខ្លាំងណាស់ក្នុងប្រទេសចិន និងមានមនុស្សជាច្រើនតែងតែទន្ទឹងរង់ចាំពាក្យសម្ដីរបស់គាត់។ សម្រាប់អតីតកាលរបស់ Jack Ma គឺលោកមានឈ្មោះពិតថា
September 12, 2019 - សេដ្ឋកិច្ច
ប្រទេសវៀតណាមនាំចេញម៉ាស៊ីនថត និងម៉ាស៊ីនថតវីឌីអូដែលមានតម្លៃសរុប ៣១៨ លានដុល្លារអាមេរិកទៅប្រទេសឥណ្ឌា ដោយគិតត្រឹមថ្ងៃទី ១៥ ខែសីហាឆ្នាំនេះកើនឡើង ១១៧.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ខណៈដែលតម្លៃនាំចេញសរុបនៃផលិតផលក្នុងអំឡុងពេលនេះបានធ្លាក់ចុះ ៣% រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹងជិត ២.៥ ពាន់លានដុល្លារអាមេរិក។ ជាក់ស្ដែងការនាំចេញសរុបទៅកាន់ទីផ្សារឥណ្ឌាក៏មានសន្ទុះកើនឡើងជិត ១៦០ លានដុល្លារក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០១៩ ដោយឈរលើមូលដ្ឋានប្រចាំឆ្នាំដែលឈានដល់ចំនួន ៤.០៧ ពាន់លានដុល្លារ។ បន្ថែមពីនេះកាលពីឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌាក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំនួន ៤០% ដែលឈានដល់ ១០.៦៩ ពាន់លានដុល្លារអាមេរិក ។ ស្របពេលដែលប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកពាណិជ្ជកម្មទ្វេភាគីចំនួន ១៥
September 10, 2019












