]មកដល់ទៀតហើយមហាព្រឹត្តិការណ៍ដ៏ធំមហិមាប្រចាំឆ្នាំ 2019នៅលើកំពូលភ្នំដ៏ល្បីរន្ទឺឋានសួគ៍បូកគោដែនដីពពកវិល។ លើកនេះ កំពូលមហាព្រឹតិ្តការណ៍ជាច្រើន នឹងកើតឡើងនៅលើកំពូលភ្នំតែមួយ ក្នុងពេលតែមួយ នាពេលវេលាដ៏អស្ចារ្យ នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩។

ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានសហការណ៍ជាមួយ សណ្ឋាគារ សុខា ហូថែលបានបង្កើតកម្មវិធីដ៏អស្ចារ្យជាច្រើន។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗដែលមិនធ្លាប់មានប្រចាំឆ្នាំទាំងនោះ មានដូចជាការត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង និងប្រណាំងកង់អន្តរជាតិលើកទី៦លើកំពូលភ្នំបូកគោក្រោមពន្លឺចែងចាំងពណ៍ក្រហម ជាមួយការបោះតង់គយថ្ងៃលិចពណ៍មាសជាលក្ខណៈទ្រង់ទ្រាយធំរាប់រយតង់ និងអ្វីដែលកាន់តែពិសេសទៀតនោះគឺនៅយប់ថ្ងៃទី26 ប៊ូសស្ត្រងនឹងរៀបចំការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំដែលមានសុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេសកម្ពុជារួមមានលោកព្រាប សុវត្ថ ពេជ្រសោភា វង្សដារារតនា រ៉េតស៊ូហ្សណា និងតារាជាច្រើនទៀត ហើយមិនតែប៉ុណ្ណោះនៅរាត្រីនោះ ក៏នឹងមាន ឌីជេ(DJ) លំដាប់អន្តរជាតិ មកចូលខ្លួនរីមិច បទភ្លេងរាំលេងសប្បាយៗពេញមួយរាត្រីនៅលើកំពូលភ្នំដ៏ខ្ពស់កប់ពពកផងដែរ។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ធានាថាពិតជាសប្បាយប្លែកមិនខាន ចំពោះអ្នកដែលមិនបានចូលរួមច្បាស់ជាស្ដាយក្រោយមិនខាន លោកអ្នកអាចចូលរួមដោយសេរី និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រងផងដែរ។
https://youtu.be/c0H2PgQnZK0











