Khmernote
  • Boostrong

    នារាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ BOOSTRONG RED MOUNTAIN FESTIVAL ដែលបានប្រព្រឹត្តិធ្វើឡើងនៅលើភ្នំបូកគោ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករចូលរួមទស្សនាយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗឈ្មោះជាច្រើនប្រចាំផលិតកម្មហង្សមាស។ រាត្រីដ៏ត្រជាក់នេះផងដែរ លោក វង្ស តារារតនា បានឡើងបកស្រាយចម្រៀងជាច្រើនបទស្រែកកក្រើកឆាកតន្ត្រីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចូលរួមទស្សនានាំគ្នាស្រែកច្រៀង និងរាំតាមរូបលោកយ៉ាងសប្បាយរីករាយ។ ក្រៅពីតារាចម្រៀង វង្ស តារារតនា នឹងមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងមកអង្រួនអារម្មណ៍ទស្សនិកជនអោយបំភ្លេចអស់ទុក្ខកង្វល់នៅយប់នេះផ្ទាល់តែម្តង ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាដើម៕

    October 26, 2019
  • Boostrong

    រាត្រីដ៏ត្រជាក់នៅលើកំពូលភ្នំពពកវិលបូកគោ បូករួមជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ BOOSTRONG RED MOUNTAIN FESTIVAL បានធ្វើអោយទស្សនិកជនមានភាពសប្បាយរីករាយ ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំប្រទេស មកពីផលិតកម្មហង្សមាស មកច្រៀងអង្រួនអារម្មណ៍ ក្នុងរាត្រីដ៏ត្រជាក់នេះផងដែរ។ ព្រឹត្តិការណ៍ប្រគុំបានចាប់ផ្តើមយ៉ាងរលូន ដោយលោក ឃី សុឃុន អតីតបេក្ខភាព The Voice រដូវកាលទី2 ជាអ្នកច្រៀងបើកឆាក អមជាមួយស្នូរសំលេងទះដៃ របស់ទស្សនិកជននៅមុខឆាកតន្ត្រីយ៉ាងច្រើនកុះករ។ ក្រៅពីលោក ឃី សុឃុន នឹងមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងមកអង្រួនអារម្មណ៍ទស្សនិកជនអោយបំភ្លេចអស់ទុក្ខកង្វល់នៅយប់នេះផ្ទាល់តែម្តង ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាដើម៕

    October 26, 2019
  • Boostrong

    មហាព្រឹត្តិការណ៍ប្រគុំតន្ត្រីនៅលើកំពូលភ្នំបូកគោ បានធ្វើអោយទស្សនិកជនដែលបានទៅចូលរួមទស្សនាផ្ទាល់ មានក្តីរំភើបយ៉ាងខ្លាំង ដែលនេះជាការរៀបចំឡើងរបស់ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Boostrong។ អ្វីដែលគួរអោយកត់សំគាត់នោះ គ្រាន់តែបើកឆាកភ្លាមមនុស្សម្នារយ៉ាងច្រើនកុះករ បានមកជួបជុំគ្នានៅមុខឆាកតន្ត្រី ជាមួយភ្លេងចម្រៀង EDM កំដរអារម្មណ៍នារាត្រីដ៏សែនត្រជាក់នៅលើកំពូលភ្នំ។ ក្រៅពីនេះនឹងមានការចូលរូមពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស មកពីផលិតកម្មហង្សមាសផ្ទាល់តែម្តង ដែលនឹងមកអង្រួនអារម្មណ៍ទស្សនិកជនអោយមានភាពកាន់តែសប្បាយរីករាយនៅយប់នេះផ្ទាល់តែម្តង៕

    October 26, 2019
  • Boostrong

    ក្រុមហ៊ុនភេជ្ជៈប៉ូវកំលាំង Boostrong បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនៅលើកំពូលភ្នំបូកគោ ដែលមានការបោះតង់យ៉ាងត្រជាក់ចិត្ត ហើយជាពិសេសមានព្រឹត្តិការណ៍ប្រគុំតន្ត្រី BOOSTRONG RED MOUNTAIN FESTIVAL ដោយមានសុទ្ធតែតារាចម្រៀងល្បីៗជាច្រើនរូបមកពីផលិតកម្មហង្សមាស ចូលរួមច្រៀងជូនទស្សនិកជនស្តាប់កំសាន្ត នៅក្នុងរាត្រីនេះផ្ទាល់តែម្តង។ ជាមួយគ្នានេះយើងឃើញថានៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានរៀបចំតង់តម្រៀបជាជួរ គួរអោយចង់ទៅកំសាន្តលេង ដែលនេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន Boostrong បានបង្កើតព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះឡើង។ តោះសម្រាប់អ្នកមិនបានទៅទស្សនាផ្ទាល់ អាចធ្វើការទស្សនាតាមរយៈការ Live ផ្ទាល់ក៏បាននៅយប់នេះវេលាម៉ោង7យប់តទៅ៕

    October 26, 2019
  • Boostrong

    នេះជាដំណឹងពិសេសសម្រាប់បងប្អូនដែលមិនទាន់បានទៅលេងភ្នំបូកគោ ពេលនេះប៊ូសស្ត្រងកំពុងចែកសំបុត្រ VIP ដោយឥតគិតថ្លៃទៅលេងមហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVAL នៅថ្ងៃទី២៦ ក្នុងខែតុលា។ ចម្ពោះបងប្អូនដែលចង់បានសំបុត្រ VIP ហ្រ្វីពីប៊ូសស្ត្រងសូមចូលទៅកាន់ហ្វេសប៊ុកផេកប៊ូសស្ត្រងដើម្បីទទួលបានព័ត៌លំអិត។ សូមបញ្ជាក់ផងដែរថាក្នុងសំបុត្រVIP 1អាចចូលរួមបាន២នាក់ ដែលរួមមាន៖ – តង់ស្នាក់នៅ ១យប់ – មធ្យោបាយធ្វើដំណើរទៅមក – អាវយឺត ចំនួនពីរ – ដើរលេង ៣កន្លែង លើកំពូលភ្នំបូកគោ – រាំលេងក្នុងកម្មវិធីប្រគុំតន្រ្តីដ៏កក្រើកពីលើកំពូលភ្នំបូកគោ – ប្រណាំងកង់អន្តរជាតិ – ចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង

    October 18, 2019
  • សេដ្ឋកិច្ច

    ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំ ទី២ នៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចខ្សោយបំផុតលើសពីការរំពឹងទុក ធៀបនឹងរយៈពេលយ៉ាងតិច ២៧ឆ្នាំ មកនេះ។ ការធ្លាក់ចុះនេះវាបានដាក់សម្ពាធលើអាជ្ញាធរចិនយ៉ាងខ្លាំ ឱ្យបង្កើនចេញនូវសកម្មភាពជំរុញដ៏ខ្លាំងក្លា ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសង្គ្រាមពាណិជ្ជកម្ម។ ក្រុមអ្នកវិភាគស្ទង់មតិដោយរ៉យទ័ររំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើង ៦.១% នៅក្នុងត្រីមាសខែកក្កដា-កញ្ញា ពីមួយឆ្នាំមុន ដែលជាល្បឿនទាបបំផុតគិតចាប់តាំងពីត្រីមាស ទី១ នៃឆ្នាំ១៩៩២ ដែលជាទិន្នន័យប្រចាំត្រីមាសដំបូងបង្អស់។ សេដ្ឋកិច្ចធ្លាប់បានកើនឡើង ៦.២% នៅក្នុងត្រីមាសទី២ ហើយរដ្ឋាភិបាលកំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦-៦.៥% នៅឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ GDP សម្រាប់ត្រីមាសទី៣ គ្រោងនឹងចេញផ្សាយនៅម៉ោង ០២ និង

    October 18, 2019
  • បុគ្គលជោគជ័យ

    នារីវ័យក្មេង អ៊ន់ ធីតា ដែលមានអាយុទើប ២៥ឆ្នាំ បានដឹកនាំនារីជាច្រើនឱ្យចេះដាក់ទុនរកស៊ីយ៉ាងជោគជ័យ ហើយពេលនេះឈានទៅដល់ការរៀបចំសិក្ខាសាលាដ៏ធំមួយ ដើម្បីចែករំលែកបទពិសោធន៍នៅលើវិថីជំនួញគ្រឿងសម្អាង NNP។ សិក្ខាសាលានេះ រៀបចំឡើងនៅថ្ងៃទី១៣ ខែតុលា ក្នុងសណ្ឋាគារសាន់វ៉េ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។ ក្នុងបទសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន អ្នកនាង អ៊ន់ ធីតា បានប្រាប់ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្ហាញគន្លឹះរកស៊ីដល់នារីទាំងអស់ ឈានឆ្ពោះទៅរកភាពជោគជ័យ និងលុបបំបាត់ភាពភ័យខ្លាចក្នុងការចេញមុខធ្វើជំនួញ។ ម្យ៉ាងទៀត វាក៏ជាឱកាសជួបជុំ ចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមកផងដែរ។ អ្នកនាង អ៊ន់ ធីតា បាននិយាយបែបនេះថា៖ “គន្លឹះសំខាន់នៃភាពជោគជ័យ គឺភាពជាអ្នកដឹកនាំ ព្រោះការរកស៊ីរបស់យើង

    October 14, 2019
  • Boostrong

    កាន់តែល្បីកក្រើកហើយ មហាព្រឹត្តិការណ៍ Boostrong Red Mountain ដែលបង្កើតឡើងដោយប៊ូសស្ត្រង សូម្បីតែលោក ព្រាប សុវត្ថិ ក៏នឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ដ៏ធំនៅលើកំពូលភ្នំបូកគោ នៅថ្ងៃទី ២៦ ចុងខែតុលានេះ ។ បើតាមប្រភពព័ត៌មានពីប៊ូសស្ត្រងបានឲ្យដឹងថា លោកព្រាប សុវត្ថ ដែលជាកំពូលតារាចម្រៀងដ៏ល្បី ពិតជានឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះពិតមែន រួមទាំងតារាចម្រៀងល្បីជាច្រើនទៀតដូចជា តារាចម្រៀងពេជ្រសោភា វង្សដារារតនា រ៉េតស៊ូហ្សណា វង្សដារារតនា ឈិនរតនៈ ឃីសុឃុន និងមានឌីជេរអន្តរជាតិ ក៏ចូលរួមដើម្បីធ្វើឲ្យមហាព្រឹត្តិការណ៍នេះឲ្យរឹតតែកក្រើកអស្ចារ្យផងដែរ។ មហាព្រឹត្តិការណ៍ Boostrong Red Mountain នៅដែនដីពពកវិលដែលកំពូលតារាចម្រៀង ព្រាប

    October 9, 2019
  • សេដ្ឋកិច្ច

    “Brexit” គឺជាពាក្យកាត់ចេញពី British Exiting ដែលនិយាយអំពីចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុប (EU) ។ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ អង់គ្លេសបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។ ចុះហេតុអ្វីបានជាចក្រភពអង់គ្លេសចង់ចាកចេញ? – មូលហេតុដែលអង់គ្លេសចង់ដកខ្លួនពីសហភាពអឺរ៉ុបគឺមាន ៣ ៖ ១. សេរីភាព៖ ក្រោមសហភាពអ៊ឺរ៉ុបគោលនយោបាយជាតិជាច្រើន ត្រូវបានសម្រេចដោយក្រុមមេដឹកនាំអ៊ឺរ៉ុប។ ឥឡូវនេះជនជាតិអង់គ្លេសនឹងមានសេរីភាពផ្តាច់មុខក្នុងការសម្រេច លើជោគវាសនានៃប្រទេសរបស់ពួកគេ។ ចក្រភពអង់គ្លេសនឹងមានសេរីភាពក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនដោយផ្ទាល់ ហើយនឹងមិនចាំបាច់បង់ប្រាក់រាប់ពាន់លានផោនក្នុងថ្លៃជាសមាជិកភាពរបស់សហភាពអឺរ៉ុបទេ ក៏ដូចជារួចផុតពីបទប្បញ្ញត្តិ និងការិយាធិបតេយ្យរបស់ EU ។ ២. ឣន្ដោរបវេសន៍៖ ច្បាប់របស់សហគមន៍អ៊ឺរ៉ុបបានអនុញ្ញាតឱ្យសមាជិករបស់ខ្លួន មានសិទ្ធិធ្វើចំណាកស្រុកទៅប្រទេសណាមួយនៅក្នុងសហភាពអ៊ឺរ៉ុប សម្រាប់គោលបំណងការងារដោយសេរី។ គោលនយោបាយនេះបានជួយបង្កើតលំហូរពលករចំណាកស្រុកចូលទៅចក្រភពអង់គ្លេស

    October 9, 2019
  • សេដ្ឋកិច្ច

    វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានដាក់ចំណាត់ថ្នាក់ប្រទេសសិង្ហបុរីឈរនៅក្នុងលំដាប់កំពូល សម្រាប់ការប្រកួតប្រជែងអាជីវកម្មសកលនៅឆ្នាំនេះ។ ប្រទេសសិង្ហបុរីបានយកឈ្នះសហរដ្ឋអាមេរិក ដែលឈរលំដាប់ទី២ ដោយសាររដ្ឋនៅអាស៊ីមួយនេះត្រូវបានគេទទួលស្គាល់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីផ្សារការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ។ ហើយចំណាត់ថ្នាក់ WEF នេះគឺផ្អែកលើការវាយតម្លៃទៅលើប្រទេស និងដែនដីចំនួន ១៤១។ ទីក្រុងហុងកុងបានឡើងពីលេខ ៧ ដល់លេខ ៣ កាលពីឆ្នាំមុន ដោយសារម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព និងការលើកកម្ពស់សុខភាព។ ចំណែកប្រទេសជប៉ុនបានធ្លាក់មួយពិន្ទុដល់លេខ ៦ ។ ប្រទេសជប៉ុនត្រូវបានគេវាយតម្លៃខ្ពស់ចំពោះអត្រាឧក្រិដ្ឋកម្មទាប ការថែរក្សាសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រទេសនេះបានឈានដល់លំដាប់ទី៦២ សម្រាប់សមភាពប្រាក់ឈ្នួលយេនឌ័រ។ ប្រទេសវៀតណាមទទួលបានចំណាត់ល្អជាងមុន ដោយលោតពី ៧៧ ទៅ

    October 9, 2019