បោះតង់លើកំពូលភ្នំបូកគោ ហើយមានទាំងកម្មវិធីប្រគុំតន្ត្រីទៀត មួយឆ្នាំមានតែម្តងទេ
Boostrong
October 26, 2019
Khmernote
ក្រុមហ៊ុនភេជ្ជៈប៉ូវកំលាំង Boostrong បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយនៅលើកំពូលភ្នំបូកគោ ដែលមានការបោះតង់យ៉ាងត្រជាក់ចិត្ត ហើយជាពិសេសមានព្រឹត្តិការណ៍ប្រគុំតន្ត្រី BOOSTRONG RED MOUNTAIN FESTIVAL ដោយមានសុទ្ធតែតារាចម្រៀងល្បីៗជាច្រើនរូបមកពីផលិតកម្មហង្សមាស ចូលរួមច្រៀងជូនទស្សនិកជនស្តាប់កំសាន្ត នៅក្នុងរាត្រីនេះផ្ទាល់តែម្តង។

ជាមួយគ្នានេះយើងឃើញថានៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានរៀបចំតង់តម្រៀបជាជួរ គួរអោយចង់ទៅកំសាន្តលេង ដែលនេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន Boostrong បានបង្កើតព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះឡើង។ តោះសម្រាប់អ្នកមិនបានទៅទស្សនាផ្ទាល់ អាចធ្វើការទស្សនាតាមរយៈការ Live ផ្ទាល់ក៏បាននៅយប់នេះវេលាម៉ោង7យប់តទៅ៕
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










