ប្រទេសចិនដែលជាកំពូលសេដ្ឋកិច្ច ទី២ ក្នុងពិភពលោក មានកំណើនសេដ្ឋកិច្ចចុះខ្សោយបំផុតលើសពីការគ្រោងទុក
សេដ្ឋកិច្ច October 18, 2019 Khmernote

ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំ ទី២ នៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចខ្សោយបំផុតលើសពីការរំពឹងទុក ធៀបនឹងរយៈពេលយ៉ាងតិច ២៧ឆ្នាំ មកនេះ។ ការធ្លាក់ចុះនេះវាបានដាក់សម្ពាធលើអាជ្ញាធរចិនយ៉ាងខ្លាំ ឱ្យបង្កើនចេញនូវសកម្មភាពជំរុញដ៏ខ្លាំងក្លា ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសង្គ្រាមពាណិជ្ជកម្ម។

ក្រុមអ្នកវិភាគស្ទង់មតិដោយរ៉យទ័ររំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើង ៦.១% នៅក្នុងត្រីមាសខែកក្កដា-កញ្ញា ពីមួយឆ្នាំមុន ដែលជាល្បឿនទាបបំផុតគិតចាប់តាំងពីត្រីមាស ទី១ នៃឆ្នាំ១៩៩២ ដែលជាទិន្នន័យប្រចាំត្រីមាសដំបូងបង្អស់។

សេដ្ឋកិច្ចធ្លាប់បានកើនឡើង ៦.២% នៅក្នុងត្រីមាសទី២ ហើយរដ្ឋាភិបាលកំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦-៦.៥% នៅឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ GDP សម្រាប់ត្រីមាសទី៣ គ្រោងនឹងចេញផ្សាយនៅម៉ោង ០២ និង ០០នាទី (GMT) ដូច្នេះយើងនឹងអាចបានមើលលទ្ធផលជាក់ស្ដែងថា តើវាពិតជាដុនដាបដូចការរំពឹង ឬយ៉ាងណា។ ប៉ុន្តែអ្នកវិភាគជាច្រើនជឿថា ប្រទេសចិននៅសល់ពេលតិចតួចក្នុងការជំរុញសេដ្ឋកិច្ច ដោយសារគំនរបំណុលពីវដ្តនៃការបន្ធូរបន្ថយពីមុនៗ៕

អត្ថបទ៖ លីដា