កាន់តែល្បីកក្រើកហើយ មហាព្រឹត្តិការណ៍ Boostrong Red Mountain ដែលបង្កើតឡើងដោយប៊ូសស្ត្រង សូម្បីតែលោក ព្រាប សុវត្ថិ ក៏នឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ដ៏ធំនៅលើកំពូលភ្នំបូកគោ នៅថ្ងៃទី ២៦ ចុងខែតុលានេះ ។
បើតាមប្រភពព័ត៌មានពីប៊ូសស្ត្រងបានឲ្យដឹងថា លោកព្រាប សុវត្ថ ដែលជាកំពូលតារាចម្រៀងដ៏ល្បី ពិតជានឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះពិតមែន រួមទាំងតារាចម្រៀងល្បីជាច្រើនទៀតដូចជា តារាចម្រៀងពេជ្រសោភា វង្សដារារតនា រ៉េតស៊ូហ្សណា វង្សដារារតនា ឈិនរតនៈ ឃីសុឃុន និងមានឌីជេរអន្តរជាតិ ក៏ចូលរួមដើម្បីធ្វើឲ្យមហាព្រឹត្តិការណ៍នេះឲ្យរឹតតែកក្រើកអស្ចារ្យផងដែរ។ មហាព្រឹត្តិការណ៍ Boostrong Red Mountain នៅដែនដីពពកវិលដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងចូលរួមនៅថ្ងៃទី26 នេះរួមមានព្រឹត្តិការណ៍ធំៗជាច្រើនដែលបានរៀបចំលើកំពូលភ្នំតែមួយមានដូចជា៖ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ ការបោះតង់រាប់រយតង់ និងអ្វីដែលកាន់តែអស្ចារ្យនៅយប់ថ្ងៃទី២៦នឹងមានការប្រគុំតន្រ្តីដ៏ពិសេសពីប៊ូសស្ត្រង។
នេះជាមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលមិនអាចរំលងបានសូម្បីតែកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏នឹងទៅចូលរួមផងដែរ។
https://www.youtube.com/watch?v=c0H2PgQnZK0










