នេះជាដំណឹងពិសេសសម្រាប់បងប្អូនដែលមិនទាន់បានទៅលេងភ្នំបូកគោ ពេលនេះប៊ូសស្ត្រងកំពុងចែកសំបុត្រ VIP ដោយឥតគិតថ្លៃទៅលេងមហាព្រឹត្តិការណ៍ BOOSTRONG RED MOUNTAIN FESTIVAL នៅថ្ងៃទី២៦ ក្នុងខែតុលា។ ចម្ពោះបងប្អូនដែលចង់បានសំបុត្រ VIP ហ្រ្វីពីប៊ូសស្ត្រងសូមចូលទៅកាន់ហ្វេសប៊ុកផេកប៊ូសស្ត្រងដើម្បីទទួលបានព័ត៌លំអិត។

សូមបញ្ជាក់ផងដែរថាក្នុងសំបុត្រVIP 1អាចចូលរួមបាន២នាក់ ដែលរួមមាន៖
– តង់ស្នាក់នៅ ១យប់
– មធ្យោបាយធ្វើដំណើរទៅមក
– អាវយឺត ចំនួនពីរ
– ដើរលេង ៣កន្លែង លើកំពូលភ្នំបូកគោ
– រាំលេងក្នុងកម្មវិធីប្រគុំតន្រ្តីដ៏កក្រើកពីលើកំពូលភ្នំបូកគោ
– ប្រណាំងកង់អន្តរជាតិ
– ចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង
– និងរាំលេងជាមួយចង្វាក់ EDM

ដែលរួមមានកំពូលតារាចម្រៀងល្បីៗជាច្រើនដូចជា៖ លោកព្រាប សុវត្ថ ពេជ្រ សោភា វង្សដារារតនា រ៉េតស៊ូហ្សណា ឈិនរតនៈ ឃីសុឃុន និងមានឌីជេរអន្តរជាតិ ក៏ចូលរួមដើម្បីធ្វើឲ្យមហាព្រឹត្តិការណ៍នេះឲ្យរឹតតែកក្រើកអស្ចារ្យផងដែរ។





