សប្បាយមួយអស់ដៃតែម្តងនៅលើឆាកតន្ត្រី BOOSTRONG RED MOUNTAIN FESTIVAL ជាមួយលោក វង្ស តារារតនា
Boostrong October 26, 2019 Khmernote

នារាត្រីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ BOOSTRONG RED MOUNTAIN FESTIVAL ដែលបានប្រព្រឹត្តិធ្វើឡើងនៅលើភ្នំបូកគោ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករចូលរួមទស្សនាយ៉ាងសប្បាយរីករាយ ដោយមានការចូលរួមពីសំណាក់តារាប្រុស-ស្រីល្បីៗឈ្មោះជាច្រើនប្រចាំផលិតកម្មហង្សមាស។

រាត្រីដ៏ត្រជាក់នេះផងដែរ លោក វង្ស តារារតនា បានឡើងបកស្រាយចម្រៀងជាច្រើនបទស្រែកកក្រើកឆាកតន្ត្រីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចូលរួមទស្សនានាំគ្នាស្រែកច្រៀង និងរាំតាមរូបលោកយ៉ាងសប្បាយរីករាយ។ ក្រៅពីតារាចម្រៀង វង្ស តារារតនា នឹងមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងមកអង្រួនអារម្មណ៍ទស្សនិកជនអោយបំភ្លេចអស់ទុក្ខកង្វល់នៅយប់នេះផ្ទាល់តែម្តង ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាដើម៕