យប់នេះ ឃី សុឃុន ច្រៀងបើកឆាកតែម្តង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី BOOSTRONG RED MOUNTAIN FESTIVAL
Boostrong October 26, 2019 Khmernote

រាត្រីដ៏ត្រជាក់នៅលើកំពូលភ្នំពពកវិលបូកគោ បូករួមជាមួយនឹងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ BOOSTRONG RED MOUNTAIN FESTIVAL បានធ្វើអោយទស្សនិកជនមានភាពសប្បាយរីករាយ ដោយមានវត្តមានតារាចម្រៀងល្បីៗប្រចាំប្រទេស មកពីផលិតកម្មហង្សមាស មកច្រៀងអង្រួនអារម្មណ៍ ក្នុងរាត្រីដ៏ត្រជាក់នេះផងដែរ។ ព្រឹត្តិការណ៍ប្រគុំបានចាប់ផ្តើមយ៉ាងរលូន ដោយលោក ឃី សុឃុន អតីតបេក្ខភាព The Voice រដូវកាលទី2 ជាអ្នកច្រៀងបើកឆាក អមជាមួយស្នូរសំលេងទះដៃ របស់ទស្សនិកជននៅមុខឆាកតន្ត្រីយ៉ាងច្រើនកុះករ។

ក្រៅពីលោក ឃី សុឃុន នឹងមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងមកអង្រួនអារម្មណ៍ទស្សនិកជនអោយបំភ្លេចអស់ទុក្ខកង្វល់នៅយប់នេះផ្ទាល់តែម្តង ដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាដើម៕