វិស័យសំណង់បានបង្កើតការងារជូនប្រជាពលរដ្ឋជាង២ម៉ឺននាក់ក្នុងខែកក្កដា
សេដ្ឋកិច្ច August 29, 2019 Khmernote

ភ្នំពេញៈយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា៖វិស័យសំណង់បានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខែកក្កដា ឆ្នាំ២០១៩ នេះគិតជាមធ្យមប្រមាណពី ១៩ ០០០ នាក់ ទៅ ២១ ០០០ នាក់/ថ្ងៃ ។ ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី៦ ២៧០ នាក់ ទៅ ៦ ៣០០ នាក់ថ្ងៃ។

បើប្រៀបធៀបខែមិថុនា ឆ្នាំ២០១៨ ចំនួនកម្មករគិតជាមធ្យមប្រមាណពី២៨ ០០០ នាក់ ទៅ ២៨ ៥០០ នាក់/ថ្ងៃ សម្រាប់ទូទាំងប្រទេស ដោយឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ១២ ០០០ នាក់ ទៅ ១២ ៥០០ នាក់/ថ្ងៃ គឺមានការថយចុះចំនួន ២៦, ៣១ %។

តាមរយៈនៃការសិក្សាស្រាវជ្រាវក្នុងខែកក្កដា ឆ្នាំ២០១៩នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃអាចទទួលបានពី ៣០ ០០០ រៀល ដល់ ៤០ ០០០ រៀល។ កម្មករមានជំនាញ និងមេជាងក្នុង១ថ្ងៃអាចទទួលបានពី ៤០ ០០០ រៀល ដល់ ៦០ ០០០ រៀល ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែអាចទទួលបានប្រាក់បៀវត្សពី ៤០០ ដុល្លារ ទៅ ២ ៥០០ ដុល្លារ៕

អត្ថបទ៖ សុផល