សូមសរសើរម៉ាក់យាយចាស់ហើយនៅខ្លាំងទៀត! បាន១លាន៦០ម៉ឺនស្រួលៗ(មានវីដេអូ)
Boostrong August 26, 2019 Khmernote

វ៉ាវពិតជាខ្ញីកាន់តែចាស់កាន់តែហិរមែន វ័យ៧០ឆ្នាំហើយតែនៅតែខ្លាំង តេចូលហើយឈ្នះលុយដល់ទៅ១,៦០០,០០០រៀលទៀត សូម្បីក្មេងៗចង់តេចូលលេងដែរក៏មិនឈ្នះផង។ លោកយាយ ជ្រៀ គឹមសឿន នៅអូឌឹម បានតេចូលកម្មវិធីតេឈ្នះលុយរបស់កម្មវិធីប្រគំតន្ត្រីប៊ូសស្ត្រង នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសHDTV រាល់ថ្ងៃសុក្រចាប់ពីម៉ោង៨យប់ទៅ ដែលកម្មវិធីនេះអនុញ្ញាត្តឲ្យអតិថិជនប៊ូសស្ត្រងទាំងអស់គ្រប់ទីកន្លែងតេចូលដើម្បីបើកស្លាកយកលុយសុទ្ធងាយស្រួល ។ កាលពីសប្ដាហ៍មុនម៉ាក់យាយ ជ្រៀ គឹមសឿន បានមានស្នាដៃតេចូលក្នុងកម្មវិធីតេឈ្នះលុយនេះ ហើយបានជ្រើសរើសផ្លាកប៊ូសស្ត្រងត្រូវបានមេដាយមាសប៊ូសស្ត្រងចំនួន៤ផ្លាកដែលស្មើនឹងទឹកប្រាក់ ១,៦០០,០០០រៀល។

អ្វីដែលធ្វើឲ្យពិធីករពិធីការនីមិននឹកស្មានដល់គឺកាលពីតេចូលស្ដាប់សំលេខកាលពីសប្ដាហ៍មុនស្មានតេក្មេងត្រឹម១៧-១៨ឆ្នាំទេតែដល់ពេលមកបើកប្រាក់ស្រាប់តែដាច់ផ្ងារតែម្ដង។ ពិតជាមិនធម្ដតាមែនចាស់ហើយនៅមានថ្វីដៃពូកែចុចទៀត ខ្លាំងមែន។ គួរំលឹកថាកម្មវិធីតេឈ្នះលុយប៊ូសស្ត្រងនឹងបើប្រព័ន្ធទូរស័ព្ទឲ្យបងប្អូនអាចតេចូលបានគ្រប់គ្នាដើម្បីជ្រើសរើសផ្លាកប៊ូសស្ត្រងយកប្រាក់សុទ្ធងាយៗ។