- Khmernote
- Boostrong
ភ្នំពេញ៖ ក្លឹបបាល់ទាត់កាំភ្លើងធំដ៏ល្បីប្រចាំក្របខណ្ឌ Premier League គឺ Arsenal នឹងធើ្វការចាប់ដៃគូសហការផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរដ៏ល្បីមួយ ។ Arsenal គឺជាក្លឹបបាល់ទាត់ដ៏ធំមួយ និងត្រូវបានចាត់ទុកថាជាក្លឹបដ៏មានប្រជាប្រិយ និងក្ដេរិ៍ឈ្មោះដ៏ល្បីរន្ទឺ ខណ: មនុស្សរាប់សិបលាននាក់ ពាសពេញពិភពលោកបានស្គាល់ និងគាំទ្រក្រុមមួយនេះ ។ ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសនេះ បានធើ្វការប្រកួតក្នុងពានរង្វាន់ធំៗ និងបានឈ្នះពានរង្វាន់ជាច្រើន ដោយក្នុងនោះអ្វីដែលគ្មានក្លឹបណាមួយអាចធើ្វបាននៅក្នុងប្រទេសអង់គ្លេស គឺការឈ្នះពានមាស Premier League ពោលគឺមិនដែលស្គាល់ពាក្យថាចាញ់ឡើយ ក្នុងរដូវកាល ២០០៣-២០០៤។ គួបញ្ជាក់ផងដែរ ៖ ប្រធានតំណាង និងកីឡាករល្បីៗរបស់ ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal
August 15, 2019 - បុគ្គលជោគជ័យ
អតីតស្ថាបនិកក្រុមហ៊ុន Apple ម្នាក់នេះ គាត់កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដោយមានម្តាយឈ្មោះ Joanne Carole Schieble និង ឪពុកឈ្មោះ Abdul Fattah Jandali ។ រឿងដែលមិនគួរឱ្យជឿនោះគឺថា គាត់ត្រូវបានម្តាយឪពុកបង្កើតបោះបង់ចោលឱ្យគេចិញ្ចឹម ហើយអាណាព្យាបាលបន្ទាប់របស់គាត់ គឺលោកស្រី Clara និងលោក Paul Jobs។ កាលពីកុមារភាពលោកចូលចិត្តលេងផ្គុំគ្រឿងម៉ាស៊ីនខ្លាំងណាស់ គាត់តែងតែទៅមើលកិច្ចការ ឬលេងផ្គុំគ្រឿងម៉ាស៊ីន នៅក្នុងយាន្តដ្ឋានរបស់ឪពុកចិញ្ចឹមរបស់គាត់ ហើយវាជាមូលហេតុដែលគាត់ចាប់ផ្តើមចូលចិត្តគ្រឿងម៉ាស៊ីន។ Steve Jobs ធ្លាប់ជាសិស្សពូកែពេលនៅបឋម ហើយសូម្បីតែគ្រូក៏ចង់ឱ្យគាត់រៀនផ្លោះថ្នាក់ដែរ។ នៅអាយុ
August 13, 2019 - បុគ្គលជោគជ័យ
មហាសេដ្ឋី Jack Ma គឺជាពាណិជ្ជករទទួលបានជោគជ័យបំផុតនៅក្នុងពិភពលោក ថ្វីបើមានការចាប់ផ្តើមតិចតួចក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស ដែលរកបានត្រឹមតែ ១២ ដុល្លារប៉ុណ្ណោះក្នុងមួយខែនៅសកលវិទ្យាល័យ លោកបានបង្កើត Alibaba ដែលជាក្រុមហ៊ុនអេឡិចត្រូនិកចិន ហើយបច្ចុប្បន្នគាត់ជានាយកប្រតិបត្តិ ដូច្នេះអ្វីដែលជាអាថ៌កំបាំងចំពោះជោគជ័យរបស់លោក? នៅក្នុងបទសម្ភាសន៍មួយនៅវេទិកាសេដ្ឋកិច្ចពិភពលោក Jack Ma បានចែកចាយបទពិសោធន៍របស់ខ្លួនថា៖ « ដំបូងខ្ញុំមិនដឹងអ្វីអំពីបច្ចេកវិទ្យាទេ ខ្ញុំមិនដឹងអំពីការគ្រប់គ្រងទេ ប៉ុន្តែរឿងនោះគឺអ្នកមិនចាំបាច់ដឹងច្រើនទេអ្នកត្រូវរកមនុស្សដែលឆ្លាតជាងអ្នក។ ខ្ញុំតែងតែព្យាយាមស្វែងរកមនុស្សឆ្លាតជាងខ្ញុំ ហើយនៅពេលអ្នករកឃើញមនុស្សឆ្លាតជាច្រើន ការងាររបស់ខ្ញុំគឺត្រូវធ្វើឱ្យប្រាកដថាមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាបាន »។ ដូច្នេះទើបលោកនិយាយថា៖ « ដើម្បីជោគជ័យអ្នកមិនចាំបាច់ត្រូវដឹងគ្រប់រឿងនោះទេ ប៉ុន្តែអ្នកត្រូវចេះជួលមនុស្សដែលឆ្លាតជាងអ្នក ហើយផ្តោតលើវិធីដែលធ្វើឱ្យពួកគេធ្វើការជាមួយគ្នាបាន »។ បន្ថែមពីនេះដើម្បីធ្វើឲ្យមនុស្សពូកែទាំងនោះ ធ្វើការជាមួយគ្នាបានល្អ អ្នកត្រូវចេះពីវិធីដឹកនាំពួកគេ
August 11, 2019 - អចលនទ្រព្យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន DNG Group បានប្រារព្ធពិធីសម្ពោធដាក់លក់ផ្លូវការ បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ ដែលមានការបញ្ចុះតម្លៃរហូតដល់៨ ភាគរយឯណោះ ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ឌួង ងៀប , លោកឧកញ៉ា ឌួង ឆាយ តំណាងក្រុមហ៊ុន DNG Group និងជាតំណាងគម្រោងបុរីឧកញ៉ា ឌួង ងៀប និងលោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller
August 11, 2019 - Boostrong
មួយរយៈពេលថ្មីៗនេះមានគេសង្កេតឃើញថាមានការផ្អើលល្បីតៗគ្នាគ្រប់ទីកន្លែងគ្រប់ខេត្តក្រុងទូទាំងប្រទេសពីការត្រូវរង្វាន់ធំ10000$ របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយនៅខេត្តក្រចេះថ្ងៃទី៦ ខែសីហា នេះលោក កី ណាសៀត ដែលរស់នៅភូមិ សំបូរ ឃុំស្វាយជ្រះ ស្រុក ស្នួល ខេត្តក្រចេះ ជាអ្នកធ្វើចំការមួយបានទៅឆ្ការព្រៃចំការ ហើយដោយសារតែធ្វើការហត់ពេកអស់កំលាំង គាត់ក៏យកភេសជ្ចៈប៉ូវកំលាំង ប៊ូសស្ត្រង មកផឹកមួយកំប៉ុងស្រាប់តែត្រូវរង្វាន់10,000$ ក៏រត់មករកអ្នកលក់ឲ្យជួយពិនិត្យផ្អើលពេញភូមិតែម្ដង។ ដំបូងឡើយលោកកី ណាសៀតមានអារម្មណ៍ថាភ័យអរៗ រកតែនិយាយអ្វីក៏មិនរួចដោយសារតែប្រាក់រង្វាន់នេះច្រើនពេកដល់ទៅ10,000$ឯណោះសម្រាប់លោក ក្រោយមកទៀតចេះតែល្បីលឺតគ្នាពីមាត់មួយទៅមាត់មួយពេញភូមិទៅហើយ ទើបធ្វើឲ្យលោកកាន់តែបារម្មណ៍ពីសុវត្ថិភាពរបស់លោកមួយកំរិតទៀតរហូតដល់លែងចង់ហ៊ានគេងនៅផ្ទះរបស់លោកទៀតផង។ ពេលនេះលោកក៏ទំនាក់ទំនងមកកាន់ក្រុមហ៊ុនប៊ូសស្ត្រងដើម្បីឲ្យជួយសំរួលក្នុងការបើកប្រាក់រង្វាន់ឲ្យមានសុវត្ថិភាពដល់លោក។ បើតាមការឲ្យដឹងពីភាគីក្រុមហ៊ុនប៊ូសស្ត្រងបានឲ្យក្រុមសារព័ត៌មានយើងដឹងថាក្រុមហ៊ុនបានរៀបចំប្រាក់រង្វាន់ជួនលោកកី ណាសៀតរួចជាស្រេចហើយ ដើម្បីឲ្យលោកយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុននឹងចេញជាសែករួចបើកជាគណនីយធនាគាជួនលោកតែម្ដងធ្វើដូចនេះគឺគាត់លែងមានភាពបារម្មណ៍ហើយ ហើយអាចទៅដកលុយបានតាមតម្រូវការនិងគ្រប់ពេលដែលលោកចង់ដកបានតាមចិត្ត។ គួរំលឹកផងដែលថាក្រៅពីលោកកី ណាសៀតដែលជាអ្នកផឹកត្រូវ10,000$ហើយក៏នៅមានអ្នកលក់ដុំ និងអ្នកលក់រាយដែលលក់ប៊ូសស្ត្រងឲ្យលោកនេះក៏នឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ៗ5000$ដែរ។
August 10, 2019 - ហិរញ្ញវត្ថុ
រាជធានីភ្នំពេញ, ថ្ងៃទីពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ – សមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេ នៅក្នុងពិភពលោក និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។ កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា
August 8, 2019 - ហិរញ្ញវត្ថុ
ថ្មីៗនេះតាមការសង្កេតនៅលើទីផ្សារឃើញថាវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាកំពុងតែមានសន្ទុះខ្លាំង ក្នុងនោះដែរក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនវេរលុយមួយ ដែលមានភ្នាក់ងារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គ្របដណ្តប់ទូទាំងប្រទេស យោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។ តាមការសាកសួរភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែង ដែលធ្លាប់ជាភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុន ផ្សេងទៀត បានលើកឡើងថា ពីមុនពួកគេធ្លាប់ជាភ្នាក់ងាររបស់ក្រុមហ៊ុនផ្សេង តែដោយសារបច្ចុប្បន្ន ប្តូរជាភ្នាក់ងារទ្រូម៉ាន់នីវិញដោយសារតែតម្រូវការ វេរលុយតាមក្រុមហ៊ុនទ្រូម៉ាន់នីមានកំណើនច្រើន។ ភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែងដែលមានស្លាកយីហោ រតនា168 គាត់បានបង្ហើបថា៖ «ខ្ញុំជាភ្នាក់ងារមួយដែលចាប់ដៃជាមួយក្រុមហ៊ុនទ្រូម៉ាន់នី តាំងពីបើកដំបូងមកម្ល៉េះ ក៏ព្រោះតែទំនុកចិត្តជាមួយទ្រូម៉ាន់នី អាចនិយាយបានថាក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនអន្តរជាតិហើយខ្ញុំជឿជាក់ថាខ្ញុំនិងទទួលបានអតិថិជនច្រើនពីក្រុមហ៊ុនទ្រូម៉ាន់នី។ តាមការសង្កេតស្លាកសញ្ញាក្រុមហ៊ុនទ្រូម៉ាន់នីគឺមានពណ៌ទឹកក្រូចតែបច្ចប្បន្ននេះ បើមើលតាមទីផ្សារភ្នាក់ងារមួយចំនួនមានពណ៌ត្រួយចេកខ្ចីលាយគ្នាជាមួយនឹងពណ៌ទឹកក្រូចដែលយើងអាចមើលដឹងថាជាក្រុមហ៊ុនវេរលុយវីង និងទ្រូម៉ាន់នី។ ពាក់ព័ន្ធនឹងបញ្ហានេះ យើងក៏ព្យាយាមទាក់ទងទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនទ្រូមាន់នី ក៏ដូចជាក្រុមហ៊ុនវីង តែពុំមានភាគីណាអាចផ្តល់ចម្លើយបាននោះទេ។ ដោយឡែក លោក កូ ប៊ុនសុង
August 8, 2019 - អចលនទ្រព្យ
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងដាក់បើកលក់គម្រោង ផាក លែន 598 បន្ថែមទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ 8% ក៏ដូចជារំលស់ 100% ទៅលើគ្រប់ប្រភេទលំនៅឋានទាំងអស់ នាថ្ងៃទី 10-11 ខែ សីហា ឆ្នាំ 2019។ គម្រោង ផាក លែន 598 ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតៗ តាមបណ្តោយផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ 598) 5នាទី ពីរង្វង់មូលកាំកូ ជាទីតាំងកំពុងមានសក្តានុពលស្ថិតនៅជិតទីប្រជុំជន
August 8, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា រាជធានីខេត្តដែលមានប្រជាជនរស់នៅច្រើនជាងគេនៅកម្ពុជា រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង។ ការប្រកាសបែបនេះរបស់លោក ធ្វើឡើងក្នុងពិធីប្រកាសតួលេខបណ្តោះនៃជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។ រាជាធានីភ្នំពេញមានប្រជាជនខ្ពស់ជាងគេឈរនៅលំដាប់លេខ១គឺមានចំនួន ២.១២៩.៣៧១ នាក់ (១៣,៩%) ហើយខេត្តកណ្តាល ឈរនៅលំដាប់ទី២ មានចំនួន ១.១៩៥.៥៧នាក់ (៧,៨%) និងខេត្តព្រៃវែង ឈរលំដាប់លេខ៣ មានចំនួន ១.០៧.៤២៨នាក់(៦,៩%)។ ប្រភពជំរឿនឆ្នាំ២០១៩នេះ បានឱ្យដឹងថា កម្ពុជាមានប្រជាជនសរុប ១៥.២លាននាក់ ក្នុងនោះមាននារីចំនួន៧.៨លាននាក់
August 8, 2019 - Boostrong
ព័ត៌មានដែរទើបទទួលបានថ្មីៗនេះ ដោយមិននឹកស្មានដល់នៅខេត្តកំពង់ឆ្នាំងនោះគឺអ្នកលក់ដូរចាប់ហ៊ួយដ៏តូចតាចម្នាក់ កំពុងតែលក់សុខៗស្រាប់តែទទួលបានលុយសុទ្ធ5,000$ ដោយមិនបាច់ផ្សងសំណាង។ ស្ថិតក្នុងសំលៀកបំពាក់ជាជនជាតិឥស្លាមបងស្រី ស៊ីត ការីម៉ះ ជាអ្នកលក់ដូរចាប់ហ៊ួយបន្តិចបន្តួចនៅផ្ទះ ស្ថិតក្នុង ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បងស្រីជាស្រីមេម៉ាយ មានកូន២នាក់ និងម្ដាយចាស់ជរាម្នាក់ទៀតនៅក្នុងបន្ទុក បច្ចុប្បន្នគាត់កំពុងតែជួបបញ្ហាខ្វះខាតជាខ្លាំងនិងជំពាក់គេថែមទៀត។ ហើយថ្មីនេះគាត់បានយកភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រងទៅលក់ដើម្បីបានប្រាក់ចំនេញបន្ថែម ស្រាប់តែមានអ្នកលក់ត្រីម្នាក់ឈ្មោះ អ៊ីត ម៉ារីណាទិញប៊ូសស្ត្រងផឹកនៅផ្ទះគាត់ត្រូវរង្វាន់ 10,000$ ធ្វើឲ្យផ្អើលពេញមួយភូមិកំពង់ត្រឡាច តែគាត់មិននឹកស្មាន់ថាគាត់មានសំណាងបានទទួល 5,000$ ដែរនោះទេ។ ស្រាប់តែពេលក្រុមហ៊ុនយកលុយមកបើកឲ្យដល់អ្នកត្រូវរង្វាន់ហើយសួររកអ្នកលក់ដុំ និងអ្នកលក់រាយក្រុមហ៊ុនប៊ូសស្ត្រងក៏យកលុយ5,000$ មកប្រគល់ជូនគាត់ភ្លាមៗតែម្ដង ពិតជាត្រេកអររកអ្វីមកផ្ទឹមមិនបានឡើយ សម្រាប់ជីវភាពក្រក្សត់ដូចគាត់នេះ 5,000$ ពិតជាច្រើនណាស់។
August 7, 2019











