មហាសេដ្ឋី Jack Ma គឺជាពាណិជ្ជករទទួលបានជោគជ័យបំផុតនៅក្នុងពិភពលោក ថ្វីបើមានការចាប់ផ្តើមតិចតួចក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស ដែលរកបានត្រឹមតែ ១២ ដុល្លារប៉ុណ្ណោះក្នុងមួយខែនៅសកលវិទ្យាល័យ លោកបានបង្កើត Alibaba ដែលជាក្រុមហ៊ុនអេឡិចត្រូនិកចិន ហើយបច្ចុប្បន្នគាត់ជានាយកប្រតិបត្តិ ដូច្នេះអ្វីដែលជាអាថ៌កំបាំងចំពោះជោគជ័យរបស់លោក?
នៅក្នុងបទសម្ភាសន៍មួយនៅវេទិកាសេដ្ឋកិច្ចពិភពលោក Jack Ma បានចែកចាយបទពិសោធន៍របស់ខ្លួនថា៖ « ដំបូងខ្ញុំមិនដឹងអ្វីអំពីបច្ចេកវិទ្យាទេ ខ្ញុំមិនដឹងអំពីការគ្រប់គ្រងទេ ប៉ុន្តែរឿងនោះគឺអ្នកមិនចាំបាច់ដឹងច្រើនទេអ្នកត្រូវរកមនុស្សដែលឆ្លាតជាងអ្នក។ ខ្ញុំតែងតែព្យាយាមស្វែងរកមនុស្សឆ្លាតជាងខ្ញុំ ហើយនៅពេលអ្នករកឃើញមនុស្សឆ្លាតជាច្រើន ការងាររបស់ខ្ញុំគឺត្រូវធ្វើឱ្យប្រាកដថាមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាបាន »។ ដូច្នេះទើបលោកនិយាយថា៖ « ដើម្បីជោគជ័យអ្នកមិនចាំបាច់ត្រូវដឹងគ្រប់រឿងនោះទេ ប៉ុន្តែអ្នកត្រូវចេះជួលមនុស្សដែលឆ្លាតជាងអ្នក ហើយផ្តោតលើវិធីដែលធ្វើឱ្យពួកគេធ្វើការជាមួយគ្នាបាន »។
បន្ថែមពីនេះដើម្បីធ្វើឲ្យមនុស្សពូកែទាំងនោះ ធ្វើការជាមួយគ្នាបានល្អ អ្នកត្រូវចេះពីវិធីដឹកនាំពួកគេ ដោយអាចកំណត់ស្ថានភាពណាដែលនឹងបង្កឱ្យមានជម្លោះ ដោយអ្នកត្រូវមានជំនាញក្នុងការយកឈ្នះ។ អ្នកក៏ត្រូវដឹងផងដែរថាជម្លោះមិនមែនអាក្រក់ទេ ប្រសិនបើយើងគ្រប់គ្រងបានល្អ ហើយអ្នកត្រូវស្គាល់ភាពខ្លាំង និងភាពខ្សោយរបស់សមាជិកក្រុម ជាពិសេសត្រូវដឹងពីរបៀបកសាងទំនុកចិត្ត ដូចនេះនៅពេលដែលការដឹកនាំល្អ នឹងនាំភាពជោគជ័យមកអ្នកដូចគ្នា៕




