ពិសេសណាស់! បញ្ចុះតម្លៃ 8% ភ្លាមៗ ក្នុងកម្មវិធីបើកលក់គម្រោងថ្មីរបស់ ជីប ម៉ុង លែន
អចលនទ្រព្យ August 8, 2019 Khmernote

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងដាក់បើកលក់គម្រោង ផាក លែន 598 បន្ថែមទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ 8% ក៏ដូចជារំលស់ 100% ទៅលើគ្រប់ប្រភេទលំនៅឋានទាំងអស់ នាថ្ងៃទី 10-11 ខែ សីហា ឆ្នាំ 2019។ គម្រោង ផាក លែន 598 ជាគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតៗ តាមបណ្តោយផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ 598) 5នាទី ពីរង្វង់មូលកាំកូ ជាទីតាំងកំពុងមានសក្តានុពលស្ថិតនៅជិតទីប្រជុំជន ជិតធនាគារ សាលារៀន ផ្សារទំនើបធំៗដូចជា ផ្សារជីប ម៉ុង សែនសុខ, ផ្សារជីប ម៉ុង 598, ផ្សារ Makro, ផ្សារ Global House, និង ផ្សារ AEON Sen Sok។

មិនត្រឹមតែប៉ុណ្ណោះ ផាក លែន 598 មានច្រកចេញចូលធំទូលាយ ផ្លូវខ្វាត់ខ្វែង មានក្លឹបហាត់ប្រាណទំនើបទាន់សម័យ អាងហែលទឹកដ៏ធំ សួនច្បារពណ៌បៃតង កន្លែងក្មេងលេង និង ផ្សារទំនើប ជីប ម៉ុង 598 ទៀតផង។ គម្រោងមានលំនៅឋានដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់ និង ហ្សប ហៅស៍ ដែលត្រូវបានរចនាឡើងយ៉ាងម៉ត់ចត់ បែបសហសម័យ ជាមួយនឹងគុណភាពរឹងមាំ គង់វង្សយូរអង្វែង។

រាល់ការកក់ផ្ទះក្នុងកំឡុងកម្មវិធីបើកលក់នាថ្ងៃទី10-11 ខែសីហា ឆ្នាំ2019នេះ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យ រហូតដល់8%។ នៅចាំអីទៀត?
មកចូលរួមដោយសេរី ដើម្បីមកពិនិត្យការដ្ឋានសំណង់ ជ្រើសរើសទីតាំងផ្ទះ កក់លេខផ្ទះនៅក្នុងក្តីស្រមៃរបស់ខ្លួនជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com