មួយរយៈពេលថ្មីៗនេះមានគេសង្កេតឃើញថាមានការផ្អើលល្បីតៗគ្នាគ្រប់ទីកន្លែងគ្រប់ខេត្តក្រុងទូទាំងប្រទេសពីការត្រូវរង្វាន់ធំ10000$ របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយនៅខេត្តក្រចេះថ្ងៃទី៦ ខែសីហា នេះលោក កី ណាសៀត ដែលរស់នៅភូមិ សំបូរ ឃុំស្វាយជ្រះ ស្រុក ស្នួល ខេត្តក្រចេះ ជាអ្នកធ្វើចំការមួយបានទៅឆ្ការព្រៃចំការ ហើយដោយសារតែធ្វើការហត់ពេកអស់កំលាំង គាត់ក៏យកភេសជ្ចៈប៉ូវកំលាំង ប៊ូសស្ត្រង មកផឹកមួយកំប៉ុងស្រាប់តែត្រូវរង្វាន់10,000$ ក៏រត់មករកអ្នកលក់ឲ្យជួយពិនិត្យផ្អើលពេញភូមិតែម្ដង។
ដំបូងឡើយលោកកី ណាសៀតមានអារម្មណ៍ថាភ័យអរៗ រកតែនិយាយអ្វីក៏មិនរួចដោយសារតែប្រាក់រង្វាន់នេះច្រើនពេកដល់ទៅ10,000$ឯណោះសម្រាប់លោក ក្រោយមកទៀតចេះតែល្បីលឺតគ្នាពីមាត់មួយទៅមាត់មួយពេញភូមិទៅហើយ ទើបធ្វើឲ្យលោកកាន់តែបារម្មណ៍ពីសុវត្ថិភាពរបស់លោកមួយកំរិតទៀតរហូតដល់លែងចង់ហ៊ានគេងនៅផ្ទះរបស់លោកទៀតផង។ ពេលនេះលោកក៏ទំនាក់ទំនងមកកាន់ក្រុមហ៊ុនប៊ូសស្ត្រងដើម្បីឲ្យជួយសំរួលក្នុងការបើកប្រាក់រង្វាន់ឲ្យមានសុវត្ថិភាពដល់លោក។

បើតាមការឲ្យដឹងពីភាគីក្រុមហ៊ុនប៊ូសស្ត្រងបានឲ្យក្រុមសារព័ត៌មានយើងដឹងថាក្រុមហ៊ុនបានរៀបចំប្រាក់រង្វាន់ជួនលោកកី ណាសៀតរួចជាស្រេចហើយ ដើម្បីឲ្យលោកយកទៅប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុននឹងចេញជាសែករួចបើកជាគណនីយធនាគាជួនលោកតែម្ដងធ្វើដូចនេះគឺគាត់លែងមានភាពបារម្មណ៍ហើយ ហើយអាចទៅដកលុយបានតាមតម្រូវការនិងគ្រប់ពេលដែលលោកចង់ដកបានតាមចិត្ត។
គួរំលឹកផងដែលថាក្រៅពីលោកកី ណាសៀតដែលជាអ្នកផឹកត្រូវ10,000$ហើយក៏នៅមានអ្នកលក់ដុំ និងអ្នកលក់រាយដែលលក់ប៊ូសស្ត្រងឲ្យលោកនេះក៏នឹងទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ៗ5000$ដែរ។







