ទុនវិនិយោគក្នុងវិស័យសំណង់៧ខែដើមឆ្នាំ២០១៩ មានជាង១ពាន់លានដុល្លារ
សេដ្ឋកិច្ច August 28, 2019 Khmernote

ភ្នំពេញៈ ៧ខែដើមឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យសំណង់មានប្រមាណជាង ១ពាន់លានដុល្លារ ដែលកើនឡើងជិត៤០%។ នេះបង្ហាញឱ្យឃើញពីសុទិដ្ឋិនិយមនៃវិស័យអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

របាយការណ៍ដដែលនេះបានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៩ គម្រោងវិនិយោគក្នុងវិស័យសំណង់បានកើនឡើងពី ៣៤០គម្រោងកាលពីថ្ងៃមិថុនា កើនដល់ ៥២៥គម្រោងក្នុងខែកក្កដា ដែលធ្វើឱ្យទុនវិនិយោគសំណង់កើនឡើង ដល់ជាង ១ពាន់លានដុល្លារ ក្នុងកំណើន ជិត៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ បានឱ្យដឹងទៀតថា សំណង់លំនៅដ្ឋានសរុប មានចំនួន ៤៣៨ គម្រោង អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានចំនួន៦៩អគារ បណ្តុំលំនៅដ្ឋានលក្ខណៈបុរី ២៣គម្រោង សំណង់អគារពហុមុខងារ មាន១១គម្រោង អគាររោងចក្រ មាន២៧គម្រោង និងអគារផ្ទះល្វែងមាន៧៧១ល្វែង៕

អត្ថបទ៖ Lee