ឯកឧត្តម ឃួង ស្រេង បានផ្ដួចផ្ដើមគំនិតសំណូមពរដល់បុរីប៉េងហួត ស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍
អចលនទ្រព្យ August 15, 2019 Khmernote

មុននេះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបរាប់នៅលើផេកផ្លូវការរបស់ឯកឧត្តមថា៖ “ខ្ញុំបានផ្ដួចផ្ដើមគំនិតសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និងប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ”។ គួរបញ្ជាក់ថាបុរី ប៉េង ហួត បាន​ចំណាយ​ដើម​ទុន​សរុប​ជាង​២០០​លាន​ដុល្លារ​អាមេរិក សាងសង់ផ្សារ​ទំនើប PH ECO Mall នៅ​ក្នុង​គម្រោង ​ហ្គ្រេន ស្តារ​ផ្លាទីនីម តំបន់​បឹងស្នោរ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ៕