- Khmernote
- Boostrong
ទើបតែមានការភ្ញាក់ផ្អើលកើតឡើងពេញការដ្ឋានសំណង់ថ្មីៗនៅកំបូលថាបុរសជាកម្មករសំណង់ម្នាក់បានត្រូវរង្វន់ 10,000$ ក្នុងក្រវិលកំប៉ុងភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង។ ហើយឥឡូវមានការភ្ញាក់ផ្អើលមួយទៀតបានកើតឡើងដោយអ្នកលក់ភេសជ្ជៈប៊ូសស្ត្រងនោះនៅសុខៗអត់ដឹងខ្លួនអីផងក៏ទទួលបាន 5,000$ម្នាក់ដែរ។ បងស្រីឈ្មោះ ហ៊ុល ស៊ីណាន ជាអ្នកលក់រាយ បានលក់ប៊ូសស្ត្រងឲ្យបងប្រុស យន រិទ្ធ ដែលជាអ្នកត្រូវរង្វាន់ 10,000 ដុល្លា។ បងស្រីបានឲ្យដឹងក្នុងទឹកមុខញញឹមញញែមថា “ពេលដែលដឹងថាគេត្រូវ10,000ដុល្លាដែលទិញពីផ្ទះគាត់ គាត់ក៏សប្បាយចិត្តដែរ ហើយក៏មិនបានគិតថាខ្លួននឹងទទួលបានអ្វីដែរនោះទេ។ ទើបតែថ្ងៃនេះក្រុមហ៊ុនយកលុយមកប្រគល់ដល់លោក យន រិទ្ធ ហើយគាត់កំពុងតែអង្គុយលក់ក្នុងផ្ទះសុខៗ ស្រាប់តែខាងក្រុមហ៊ុន ប៊ូសស្ត្រង មកសុំប្រគល់រង្វាន់ដល់គាត់ដែរ ដល់ទៅចំនួន 5,000ដុល្លាទៀតនរណាមិនរំភើបនោះ បើលក់ដូរមួយថ្ងៃៗបានមិនគ្រប់ចាយផង ហើយនៅពេលនេះទទួលបាន5,000ដុល្លាពីប៊ូសស្ត្រង ដូចគាស់កំណប់ដូនតាបានស្រស់ៗចឹង។” ចំណែកឯបងស្រីម្នាក់ទៀងគឺបងស្រី ជួប ស្រស់
July 26, 2019 - សេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ មកបណ្តាក់ទុននិងសាងសង់រោងចក្រនៅកម្ពុជាជាមួយទុនជាង១៧លានដុល្លារ និងបង្កើតការងារជាង៥០០០កន្លែង។ទីតាំងដែលនឹងនឹងត្រូវដំឡើងរោងចក្រគឺនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញខេត្ត ខេត្តកាកែវ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំងបី នឹងវិនិយោគលើវិស័យផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុនិងស្បែកជើង។ សូមជម្រាបថាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៣ ៖ ១- “KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល
July 26, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ «កម្ពុជាចង់បានការវិនិយោគបន្ថែមពីប្រទេសចិន លើឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយសារយើងមានកសិផលមិនទាន់កែច្នៃជាច្រើនដូចជា ផ្លែស្វាយខេត្តកំពង់ស្ពឺ, ផ្លែមៀនខេត្តប៉ៃលិននិងឈើហូបផ្លែជាច្រើនទៀត»។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ទៅកាន់លោក លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិនអមស្ថានទូតចិនប្រចាំនៅកម្ពុជានៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបភាគីចិន ពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារចិន តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នានា និងការបង្ហាញនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ស្ថិតក្នុងរដ្ឋធានី និងខេត្តចំនួន៥ នៃសាធារណរដ្ឋប្រជាមានិតចិន។ លោករដ្ឋមន្ត្រី បានស្នើភាគីចិន ជួយសម្របសម្រួលការនាំចេញកសិផលខ្មែរ និងជួយកៀងគរក្រុមហ៊ុនចិន
July 26, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ យោងតាមរាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានការធ្លាក់ចុះខ្លះ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន៖ ១. ចូលតាមផ្លូវអាកាសចំនួន ២,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣,៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន ៨៤៦,២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨,៨៩៧នាក់ កើនឡើង ៣៤៤.៩%។ ២. ចូលតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១%។
July 26, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជំរុញយកចិត្តទុកដាក់បន្តពង្រឹងអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ៤ប្រការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអភិក្រម ៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឱ្យមន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបន្តយកចិត្តទុកដាក់អនុវត្តន៍លើងារងារសំខាន់មួយចំនួនទៀត
July 25, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ការប្រមូលពន្ធនិងអាករពីការនាំចូលទំនិញពីបណ្តាប្រទេសផ្សេងៗ បានជាង ៥.៩ទ្រីលានរៀល ស្មើនឹងប្រមាណ ១,៤៧៥លានដុល្លារអាមេរិក។ ថវិកានេះ កើនឡើង ២៥.៥% ស្មើនឹងប្រមាណ ៣០០លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ស្តីពីការប្រមូលចំណូលពីពន្ធ និងអាករលើទំនិញនាំចូលនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ របាយការណ៍ចំណូលពន្ធគយ ដែលបង្ហាញដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះ
July 25, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២០០ មកពីប្រទេសចំនួន១៥ នឹងមកចូលរួមពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី៨ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។ ជាមួយស្តង់ទំនិញចំនួន២៨០ស្តង់ ពិព័រណ៍នេះបានត្រូវរៀបចំឡើង ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែជឿនលឿន និងទំនើបកម្ម។ ពិព័រណ៍ប្រចាំឆ្នាំលើកទី៨នេះ រៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងសិប្បកម្មសភាពាណិជ្ជកម្មកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងបណ្តាក្រុមហ៊ុននានា។ នៅក្នុងសន្និសីទសារពត៌មានកាលពីថ្ងៃទី២៣ កក្កដា លោក Akai Lin ប្រធានគម្រោងនៃក្រុមហ៊ុន Yorker Trande &
July 24, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ក្នុងគោលបំណង ដើម្បីពង្រឹង និងបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន-កម្ពុជា សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ស្តង់ដោយឥតគិតថ្លៃមួយចំនួនសម្រាប់ភាគីកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ក៏ដូចជាការស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងពិព័រណ៍មេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តយូណាន ប្រទេសចិន។ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ ពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ អញ្ជើញចូលរួមផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួនឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ។ សូមជម្រាបថា៖ សភាពាណិជ្ជកម្មអន្តរជាតិប្រទេសចិន ក្រុមប្រឹក្សាសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តយូណាន រដ្ឋបាលក្រុងគុនមិញ និងក្រុមហ៊ុន Yunnan Metropolitan Construction Investment
July 24, 2019 - អចលនទ្រព្យ
បើជិះពីផ្សារទំនើប Aeon II សែនសុខ ទៅកាន់ផ្លូវឧកញ៉ាទ្រីហេង ហើយឆ្ពោះទៅកាន់ផ្លូវ ២០១១ រឺហៅវត្តក្រាំងធ្នង់ គេសង្កេតឃើញវត្តមានគម្រោងសំណង់ផ្ទះល្វែង ផ្ទះវីឡាគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវនោះជាមួយនឹង គម្រោងបូរីជាច្រើន ធ្វើអោយសេដ្ឋកិច្ចនិងទីផ្សារអចលនទ្រព្យមានសន្ទុះកើនថ្លៃជាលំដាប់។ ជាស្តែងនៅតំបន់បុរីពិភពថ្មីឈូកវ៉ា២ និង ឈូកវ៉ា៣ ដែលកាលពីប៉ុន្មានឆ្នាំមុនគ្រាន់តែជាវាលស្រែធំល្វឹងល្វើយ បានប្រែមុខមាត់ថ្មីក្លាយជាសំណង់លំនៅដ្ឋាន រាប់ពាន់ខ្នង ដោយមានទាំងផ្សារនិងសាលារៀនថែមទៀតផង។ គួរបញ្ជាក់ផងដែរថាលំនៅដ្ឋាននៅបុរីពិភពថ្មី ដែលស្ថិតក្នុងទឹកដីខណ្ឌពោធិសែនជ័យ ព្រំប្រទល់គ្នាជាមួយនឹងទឹកដីខណ្ឌសែនសុខ ត្រូវបានដាក់លក់ដំបូងក្នុងតំលៃចាប់ពីជិត៤ដុល្លារសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៧ ហើយបច្ចុប្បន្ននេះវាមានតំលៃខ្ទង់ជិត១០ម៉ឺនដុល្លារក៏មាន ទៅតាមប្រភេទផ្ទះនីមួយៗ ដែលប្រៀបធៀបវាហាក់ដូចជាឡើងថ្លៃខ្ពស់ហួសការរំពឹងទុក ក្រោយពេលដែលគម្រោងផ្លូវ ២០១១ នឹងត្រូវពង្រីកធំជាងមុន រហូតដល់ ២៥ម៉ែត្រដែលជាគម្រោងរបស់សាលារាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការ៕
July 23, 2019 - សេដ្ឋកិច្ច
ភ្នំពេញ៖ ការងារជាង៤០០ កន្លែង កំពុងរង់ចាំនិស្សិតនៅឯពិព័រណ៍ការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)នាសប្តាហ៍ក្រោយ។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំ “ពិព័រណ៍ការងារប្រចាំខែកក្កដា ឆ្នាំ២០១៩- ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅ CJCC។ សិស្សនិស្សិត បុគ្គលិកស្ថាប័នផ្សេងៗ និងអ្នកស្វែងរកការងារប្រមាណ ៥០០នាក់ នឹងអញ្ជើញចូលរួមក្នុងពិព័រណ៍ការងារនេះ។ តំណាងគណៈគ្រប់គ្រងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុនក៏ដូចជាក្រុមហ៊ុនផ្សេងៗចំនួន ២៤ នឹងអញ្ជើញចូលរួមធ្វើបទបង្ហាញពីសក្តានុភាពនៃសេដ្ឋកិច្ចកម្ពុជា និងធ្វើការជ្រើសរើសបុគ្គលិក នៅក្នុងពិព័រណការងារនេះ។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រៀបចំពិព័រណ៍ការងារនេះឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសដល់សិស្សនិស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើបានឲ្យជួបដោយផ្ទាល់ជាមួយក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនផ្សេងទៀតដែលកំពុងតែស្វែងរកបុគ្គលិក។ ក្រុមហ៊ុនទាំងអស់នេះនឹងផ្តល់ឱកាសការងារជាង ៤០០ កន្លែង
July 23, 2019












