អ្នកផឹក ប៊ូសស្ត្រងបានឈ្នះ 10,000$ ដូចនាំលាភអោយអ្នកលក់២នាក់ ម្នាក់ៗបាន 5,000$ ដែរ
Boostrong July 26, 2019 Khmernote

ទើបតែមានការភ្ញាក់ផ្អើលកើតឡើងពេញការដ្ឋានសំណង់ថ្មីៗនៅកំបូលថាបុរសជាកម្មករសំណង់ម្នាក់បានត្រូវរង្វន់ 10,000$ ក្នុងក្រវិលកំប៉ុងភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង។ ហើយឥឡូវមានការភ្ញាក់ផ្អើលមួយទៀតបានកើតឡើងដោយអ្នកលក់ភេសជ្ជៈប៊ូសស្ត្រងនោះនៅសុខៗអត់ដឹងខ្លួនអីផងក៏ទទួលបាន 5,000$ម្នាក់ដែរ។ បងស្រីឈ្មោះ ហ៊ុល ស៊ីណាន ជាអ្នកលក់រាយ បានលក់ប៊ូសស្ត្រងឲ្យបងប្រុស យន រិទ្ធ ដែលជាអ្នកត្រូវរង្វាន់ 10,000 ដុល្លា។ បងស្រីបានឲ្យដឹងក្នុងទឹកមុខញញឹមញញែមថា “ពេលដែលដឹងថាគេត្រូវ10,000ដុល្លាដែលទិញពីផ្ទះគាត់ គាត់ក៏សប្បាយចិត្តដែរ ហើយក៏មិនបានគិតថាខ្លួននឹងទទួលបានអ្វីដែរនោះទេ។ ទើបតែថ្ងៃនេះក្រុមហ៊ុនយកលុយមកប្រគល់ដល់លោក យន រិទ្ធ ហើយគាត់កំពុងតែអង្គុយលក់ក្នុងផ្ទះសុខៗ ស្រាប់តែខាងក្រុមហ៊ុន ប៊ូសស្ត្រង មកសុំប្រគល់រង្វាន់ដល់គាត់ដែរ ដល់ទៅចំនួន 5,000ដុល្លាទៀតនរណាមិនរំភើបនោះ បើលក់ដូរមួយថ្ងៃៗបានមិនគ្រប់ចាយផង ហើយនៅពេលនេះទទួលបាន5,000ដុល្លាពីប៊ូសស្ត្រង ដូចគាស់កំណប់ដូនតាបានស្រស់ៗចឹង។”

ចំណែកឯបងស្រីម្នាក់ទៀងគឺបងស្រី ជួប ស្រស់ ដែលជាអ្នកលក់បោះដុំភេសជ្ជៈប៉ូវកំលាំងរង្វាន់ច្រើន ប៊ូសស្ត្រង ឲ្យទៅបងស្រី ហ៊ុល ស៊ីណាន យកទៅលក់រហូតដល់មានគេត្រូវ10,000ដុល្លានោះគាត់ក៏ទទួលបាន5,000ដុល្លាពីប៊ូសស្ត្រងផងដែរ។ គាត់បានប្រាប់ខាងភ្នាក់ងារព័ត៌មានយើងថា គាត់ក៏មិនដឹងថាគាត់នឹងបាន5,000ដុល្លានោះដែរស្រាប់តែក្រុមហ៊ុនមកសួរនាំហើយប្រគល់លុយសុទ្ធ5,000ដុល្លាឲ្យតែម្ដង។ អ្នកផឹកត្រូវបាន10,000ដុល្លាឯណោះសោះគាត់អ្នកលក់បោះដុំសោះក៏ទទួលបានលុយដែរ នេះអ្នកលក់រាយប៊ូសស្ត្រងគាត់តែម្នាក់មានគេត្រូវតែម្នាក់ផង គាត់បានប៉ុនណឹង ចុះបើកអ្នកលក់រាយគាត់មានគេត្រូវបាន10នាក់ នោះគាត់នឹងបាន 50,000ដុល្លាសឺៗហើយចឹង។

នេះពិតជាដូចពាក្យគេល្បីពិតមែនថាភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងមានរង្វាន់ច្រើនជាងគេ ខ្លាំងជាង យូរជាងមែន។